កំពង់ឆ្នាំង៖បុរសល្មោភតណ្ហាម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានចាប់រំលោភកូនស្រីបង្កើតខ្លួនឯងជាយូរខែរួចមករហូតនាងទ្រាំមិនបានរត់ចោលផ្ទះទើបបែកការ។ករណីចាប់ខ្លួនបុរសខាងលើនេះបានធ្វើឡើងនៅក្នុងលំនៅដ្ឋានជនល្មើសក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ
លោក ឌុច ចំរើន នាយការិយាល័យនគរបាលព្រហ្មទណ្ឌ័កំរិតធ្ងន់ខេត្តបានអោយដឹងថា៖បុរសរំលោភកូនឯងនេះឈ្មោះ ខាន់ មុច អាយុ៤៧ឆ្នាំ មានប្រពន្ធនិងមានកូន៤នាក់ កុមារីជាកូនឈ្មោះ ឃ ច ធ អាយុ១៣ឆ្នាំ ជាកូនទី៣ រស់នៅក្នុងឃុំស្រុកខាងលើ។ តាមចម្លើយរបស់កុមារីគ្រោះអោយសមត្ថកិច្ចដឹងថា៖នៅក្នុងខែសីហា ឆ្នាំ២០១៤ មិនចាំថ្ងៃ ឪពុកនាងស្រវឹងបានអោយនាងកោសខ្យល់ ហើយក៏បានចាប់នាងរំលោភជាច្រើនដង នៅលើផ្ទះ ក្នុងថ្ងៃផ្សេងៗគ្នា ពេលម្តាយនាងមិននៅផ្ទះ។
ក្រោយមកនាងបានប្រាប់ម្តាយនាងដែរតែម្តាយនាងមិនជឿឡើយ។ក្រោយមកនាងទ្រាំមិនបានក៏បានរត់ចេញពីផ្ទះរាយការណ៍អោយអាជ្ញាធរភូមិឃុំ។បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានក៏បានចាប់ខ្លួន ឪពុកជាជនល្មើសនៅរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០ ១៤ បញ្ជូនខ្លួនជនល្មើសមកកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមផ្លូវច្បាប់។
នៅចំពោះមុខសមត្ថកិច្ចនគរបាលខេត្ត បុរសតណ្ហាក្រាស់បានសារភាពថា៖ខ្លួនពិតជាបានចាប់រំលោភកូនស្រីចំនួន២ដង ដោយសារស្រវឹងស្រាមានអារម្មណ៍ចង់រួមភេទពេក ប៉ុន្តែការរំលោភនេះមិនបានស៊ីជំរៅទេ។
ជនល្មើសរំលោភកូនខ្លួនឯងរូបនេះ ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះហើយ ដើម្បីអោយតុលាការខេត្តផ្តន្ទាទោសតាមបញ្ញត្តិច្បាប់៕