យុវជន​៤​នាក់​យក​ដាវ​សាម​ម៉ូ​រ៉ៃ​ចូល​វិទ្យាល័យ​រក​គូសត្រូវ​សងសឹក​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​

0

​កំពង់ឆ្នាំង​៖ យុវជន​សង្ស័យ​ចំនួន​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រហ្ម​ទ័​ណ្ឌ​ក្រុង​កំពង់ឆ្នាំង ធ្វើការ​ចាប់ ខ្លួន​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង បន្ទាប់ពី​ពួកគេ​បាននាំគ្នា​ស្ពាយ​ដាវ​សាម​ម៉ូ​រ៉ៃ​លាក់​ក្នុង​កាបូប​ចូលទៅក្នុង​បរិវេណ វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​ស្ថិតក្នុង​ភូមិ​ទី​៨ សង្កាត់​ខ្សា​ម

ក្រុង​កំពង់ឆ្នាំង ដើម្បី​រក​គូរ​សត្រូវ​សងសឹក​។ ការឃាត់ខ្លួន​ជនសង្ស័យ​ខាង លើ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​​ ​លោក ម៉ា យន្ត នាយផ្នែក​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយដឹងថាៈ យុវជន​ខាងលើនេះ​មាន ១,​ឈ្មោះ ញ៉ើ​ញ សុធា អាយុ​២០​ឆ្នាំ ២,​ឈ្មោះ យ៉ុ​ន សុ​ថែ អាយុ​២០​ឆ្នាំំ ៣.​ឈ្មោះ ជ្រើន​
​វ៉ាន់​ថុ​ន អាយុ​២០ ឆ្នាំ និង​៤,​ឈ្មោះ ហេង គឹម​សាក់ អាយុ​២១​ឆ្នាំ ពួកគេ​ទាំង​៤​នាក់​មាន​ទីលំនៅ​ភូមិ​ទី​៨​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។DSC01024

​លោក​បាន​បន្តថាៈ តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ខាងលើនេះ​ថាៈ កាល​ពីស​ប្តា​ហ៏​កន្លងទៅ ឈ្មោះ ញ៉ើ​ញ សុធា បាន​ជិៈ​ម៉ូតូ​មកលេង​សួនច្បារ​ក​ង្រី ពេលនោះ​ត្រូវ​យុវជន​មួយក្រុម​ជា​សិស្ស​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត បាន​ព្រួត​គ្នា​វាយ​ទៅលើ​ឈ្មោះ​សុធា នេះ​ឡើង​ទ្រមខ្លួន តែ​ឈ្មោះ សុធា មិន​ហ៊ាន​តដៃ​ទេ ព្រោះតែ​គេ​មាន​គ្នាច្រើន​។​ស្រាប់តែ​នៅ​រសៀល​ថ្ងៃកើតហេតុ​នេះ ឈ្មោះ សុធា បានទទួល​ទូរ​សព្ទ័​ពី​មិត្ត​ភ​ក្រ័​ថាៈ អ្នក​ដែល​វ៉ៃ​ឈ្មោះ សុធា ឯង​ពី​ថ្ងៃមុន​បាន​ចូលមក​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង ភ្លាមនោះ​ឈ្មោះ ញ៉ើ​ញ សុធា ដែល​កំពុង​ផឹក​ស្រវឹង​ស្រាប់​ផង បាន​បបួល​បក្សពួក​មាន​គ្នា ៤​នាក់ លាក់​ដាវ​សា​ម៉ូ​រ៉ៃ​១​ដើម​ក្នុង​កាបូបស្ពាយ ហើយ​នាំគ្នា​ជិៈ​ម៉ូតូ​២​គ្រឿង ចូលទៅក្នុង​វិទ្យាល័យ​ក្រុង កំពង់ឆ្នាំង បំណង ទៅរក​គូសត្រូវ​ដើម្បី​សងសឹក ។​DSC05898

​ប៉ុន្តែ​គ្រាន់តែ​ជិៈ​ចូល​ផុត​របង​សាលា​វិទ្យាល័យ​ចូលទៅ កន្លែង​ដាក់​ភាស៊ី​ផ្ញើរ​ម៉ូតូ ត្រូវ​លោកគ្រូ​បង្រៀន​ឃើញ​និង​មានការ​សង្ស័យ ក៏​ចាប់​ឆែក​កាបូប​នោះ​ឃើញ​ដាវ សាម​ម៉ូ​រ៉ៃ​មួយ​ដើម ទើប​រាយ​ការ​ប្រាប់ សមត្ថកិច្ច​នគរបាល​ទៅ​ទទួល​យកមក​អធិការនគរបាល​ក្រុង​តែម្តង​។
​ ​លោក នាយផ្នែក​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​រូបនោះ​បន្តថាៈ​ទោះបី​ជនសង្ស័យ​មិនទាន់មាន​សកម្មភាព​ក៏ពិតមែន តែ​ពេលនេះ​ត្រូវបាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​នៅ​ព្រឹក ថ្ងៃទី​២១ ខែវិច្ឆិកា​នេះហើយ គឺ​ពីបទ​មាន​អាវុធ​សម្រាប់​ប្រហារ​ជាប់​ខ្លួន​ប៉ុនប៉ង​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​៕DSC01023