(អង្គស្នួល)៖ គេសង្កេតឃើញថា ផ្លូវជាតិលេខ៤ កំពុងធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដូចជាការពង្រីកផ្លូវជ ៤គន្លង និងនៅតាមតំបន់ទីប្រជុំជនជាដើម ដែលជាការជួយសម្រួលដល់ការធ្វើចរាចរណ៍នៅលើដងផ្លូវ ចៀសវាងការកកស្ទះចរាចរណ៍ ក៏ដូចជាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
អាចនឹងបង្កឡើងដោយការរំលោភយកដីចំណីផ្លូវជាកម្មសិទ្ធិឯកជន និងការធ្វើអាជីវកម្ម ឬដាក់ផ្លាកផ្សាយពាណិជ្ជកម្មៗនៅលើដីចំណីផ្លូវ។
ក្រុមហ៊ុន អេហ្សិត តែងសហការជាមួយនិងអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងផ្លូវ និងដីចំណីផ្លូវ។ ជាក់ស្ដែង នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៤ សាលាស្រុកអង្គស្នួល បានសហការជាមួយនិង ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមេន ចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងដីចំណីផ្លូវ ដើម្បីបញ្ឈប់ការការរំលោភយកដីចំណីផ្លូវមកប្រើប្រាស់ឯកជន។
លោក នឹម នាដេត អភិបាលស្រុកអង្គស្នួល បានថ្លែងប្រាប់អ្នកសារពត៌មានថា កន្លងមក ក្រុមហ៊ុន អេហ្សិត តែងបានសហការជាមួយនិងអាជ្ញាធរ ហើយថ្ងៃនេះ ក្រុមហ៊ុន ក៏បានសហការក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងដីចំណីផ្លូវ ពីព្រោះបញ្ហានេះជាបញ្ហាសំខាន់ដែលត្រូវដោះស្រាយ ដោយសារមានបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនបាន
យល់ដឹងច្បាស់អំពីសារៈសំខាន់នៃដីចំណីផ្លូវ ហើយគាត់បានយកដីចំណីផ្លូវមកប្រើប្រាស់ឯកជន ដូចជា ការសាងសង់សំណង់ ការធ្វើអាជីវកម្ម និងផ្លាកផ្សាយពាណិជ្ជកម្មផ្សេងៗ ដែលជាមូលហេតុធ្វើឲ្យមានការរ៉ាំងស្ទះដល់ការអភិវឌ្ឍន៍ផ្លូវ ជាពិសេសគឺការបង្កឲ្យមានការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅតាមតំបន់ទីប្រជុំជនក៏ដូចជាកកស្ទះផ្លូវទឹកដែរ។
លោក អ៊ិត ហៀង តំណាងក្រុមហ៊ុន អេហ្សិត ក៏បានសំដែងការរីករាយចំពោះបេសកកម្មរបស់សាលាស្រុកអង្គស្នួលដែលមានកំលាំងចំរុះបានសហការណ៏យ៉ាងយកចិត្តទុកដាក់ណែនាំបងប្អូនប្រជា ពលរដ្ឋ ក្នុងមូលដ្ឋាន។ លោកបានបន្តទៀតថា បេសកកម្មនេះជាការ ចូលរួមចំណែកជួយដល់កាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ ៤ ដោយសារកន្លងមក ក្រុមហ៊ុន បានខិតខំក្នុងការពង្រីកផ្លូវ ៤គន្លង តែនៅតែមានការកកស្ទះចរាចរណ៍ ដោយសារចតយានយន្ត និងធ្វើអាជីវកម្មនៅលើដងផ្លូវជាពិសេសគឺដីចំណី ផ្លូវនេះតែម្តង។
តំណាងក្រុមហ៊ុន អេហ្សិត សង្ឃឹមថានេះជាការជំរុញឲ្យមានការងាយស្រួលក្នុងការអភិវឌ្ឍន៍ផ្លូវ ដើម្បីភាពងាយ ស្រួល និងសុវត្ថិភាពក្នុងការធ្វើដំណើរលើផ្លូវជាតិលេខ ៤សម្រាប់ពលរដ្ឋទាំងអស់គ្នា។អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន អេហ្សិត សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមទាំងអស់គ្នាក្នុងការធ្វើយ៉ាងណាឲ្យមានសណ្ដាប់ធ្នាប់ល្អនៅតាមដងផ្លូវ និងដីចំណីផ្លូវ។ ហើយការចូលរួមនេះ គឺពិតជាការរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ផ្លូវ និងកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។
លោកអភិបាលស្រុកក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋានក៏សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលរស់នៅអមសងខាងផ្លូវជាតិលេខ៤ នាំគ្នាចូលរួមការពារនៅបរិស្ថានកុំបោះសំរាមក្នុងប្រឡាយទឹកមុខផ្ទះ ដែល នាំកកស្ទះសំរាមឈានបាត់បង់លំហូរទឹកអាចខ្លាចទៅជនលិចផ្ទះយើងទាំងអស់គ្នា ។
សូមកុំដាក់សម្ភារះនានា នៅផ្ទះដែលហួសពីបង្ហោលភ្លើងដែលធ្វើឲ្យបាត់បង់សោភណ្ឌ័ភាពមុខផ្ទះយើងផងនិងការស្ទះចរាចរណ៏ថែមទៀត ដូច្នេះកត្តាចាំបាច់ទាមទាឲ្យពលរដ្ឋមានការរួមចំណែកទាំងអស់គ្នាក្នុងនៃលើកស្ទួយហេដ្ឋារចនាសម្ពន្ធ័ក្នុង មូលដ្ឋានរបស់យើងទាំងអស់គ្នា ៕