បន្ទាយមានជ័យ: ប្រជាពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា ថៃ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ ចុងក្រោយ កាលពីថ្មី បានលើកទ្បើងចោទប៉ូលិសការពារព្រំដែនគោកវរសេនាតូចលេខ ៨០៧ ឈរជើងនៅស្រុកថ្មពួក ថា គិតតែប្រយោជន៍ផ្ទាល់ខ្លួន
ឈ្លោះទាស់ទែងក្នុងចំណោមមន្ត្រីប៉ូលិសគ្នាឯងនិងជាមួយយោធា បែរជាមកជះកំហឹងដាក់ពលរដ្ឋ បង្កការលំបាក គាបសង្កត់ការនាំកសិផលឬការប្រកបរបររកសីុប្រចាំជីវភាពពលរដ្ឋ ។
កលោក ទួល ឌុល សមាជិកក្រុមប្រឹក្សាស្រុក ថ្មពួក បាននិយាយថា មេ និងមន្ត្រី កងកម្លាំងនគរបាលការពារព្រំដែនគោកវរសេនាតូច ៨០៧មិនបានគិតពីសុខទុក្ខប្រជាជនក្រីក្រលំបាក ដែលដឹកកសិផលទៅលក់ដោះដូរនៅព្រំដែនកម្ពុជា-ថៃ។ដោយ គិតតែប្រយោជន៍ផ្ទាល់ខ្លួន និងព្រោះតែទាស់ទែងគ្នាក្នុងអង្គភាពនិងជាមួយអង្គភាពធ្សេងបែរមកជះលើពលរដ្ឋ បិទពលរដ្ឋ មិនអោយដោះដូរ លក់កសិផល ដែលកំពុងអត់ទីផ្សារផង ធ្វើអោយស្ទះ តាមរយះហាមឃាត់នាំចេញតាមរបៀង។ដោយ តែភាគីថៃមិនថាអី។
លោកបន្តថា “ការមិនស៊ីសង្វាក់រវាងប៉ូលិសនឹងទាហានឈរជើងការពារព្រំដែនរបៀបនេះគឺអ្នកងាប់ជារាស្ត្រឯ។ អាជ្ញាធរខំធ្វើល្អជាមួយពលរដ្ឋបើប៉ូលីសធ្វើបែបនឹងតើពលរដ្ឋគិតយ៉ាងណា?។
លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានឆ្លើយដោយស្នើឲ្យមានការនាំពាក្យទៅលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យលើប៉ូលិស៨០៧ មើលប្រដៅអប់រំកូនចៅយ៉ាងណា ឬចាត់ការ រកការពិតដោះស្រាយជូនរាស្ត្រតាមក្រោយ។
រីឯមន្ត្រីនគរបាលព្រំដែន ៨០៧ មួយចំនួន ទទួលស្គាល់ថា “ក្នុងអង្គភាពពិតជាមានការបែកបាក់សាមគ្គីទាស់ទែងគ្នាមែន។ គឺតាំងពីមេបញ្ជាការថ្មីលោកប្រាក់ សាំ អង្គភាពនេះតែងមានរឿងប៉ះពាល់ដល់ប្រជាពលរដ្ឋនិងអ្នកជំនួញ៕