ខេត្តបន្ទាយមានជ័យក្មេងស្រីម្នាក់បានលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធម៍ពុំអាចសង្គ្រោះជីវិតបានបន្ទាប់ពីពួកគេបបួលក្មេងជិតខាង៤ទៅ៥នាក់បាននាំគ្នាទៅលេងទឹកប្រឡាយចម្ងាយប្រមាណ១៥០ម៉ែត្រពីផ្ទះ។ហេតុការណ៍នេះក្មេងស្រីលង់ទឹកស្លាប់នេះកើតឡើងកាលពីវេលាម៉ោង៧ល្ងាច
ថ្ងៃទី១៩វិច្ឆិការ២០១៤ស្ថិតក្នុងភូមិស្រណាល ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក ហ៊ីង ហាន អធិការរងនគរបាលស្រុកមង្គលបូរីបានប្រាប់ថា ក្មេងស្រីដែលលង់ទឹកស្លាប់មានឈ្មោះ ឆាម សុធី អាយុ៦ឆ្នាំ ដែលមានឪពុកឈ្មោះ ឆែម ឈឿន អាយុ៣៧ឆ្នាំម្តាយឈ្មោះ នួន ចាន់ អាយុ៣៣ឆ្នាំរស់នៅភូមិកើតហេតុ។ លោកបានបន្តទៀតថា តាមសំដីឪពុកម្តាយក្មេងស្រីរងគ្រោះបានប្រាប់ថាមុនពេលលង់ទឹកស្លាប់គឺក្មេងស្រីបានទៅលេងទឹកប្រឡាយនៅខាងកើតផ្ទះប្រមាណ១៥០ម៉ែត្រដែលមានក្មេងប្រុសស្រីប្រមាណ៤ទៅ៥នាក់ទៅជាមួយផង។
ក្រោយពេលលេងស្រាប់បាត់ក្មេងស្រីម្នាក់ហើយក្មេងដែលទៅជាមួយបានរត់មកប្រាប់អ្នកជិតខាងនិងឪពុកម្តាយនាំគ្នារាវរករយះពេលជិត២ម៉ោងទើបប្រទះឃើញក្មេងស្រីបានស្លាប់បាត់បង់ជាវិតទៅហើយហើយទឹកប្រឡាយដែលលង់ក្មេងស្រីស្លាប់ជម្រៅជាង១ម៉ែត្រកន្លះសពក្មេងស្រីត្រូវបានម្តាយឪពុកយកទៅធ្វើបុណ្យតាមប្រពៃណី។
លោក ហ៊ីង ហាន បានអំពាវនាវដល់បងប្អូព្រជាពលរដ្ឋដែលនៅជិតស្ទឹងបឹងបួរប្រឡាយអូរត្រូវមានការប្រុងប្រយ័ត្នចំពោះកូនចៅកំអោយទៅលេងទឹកដែលប្រឈមនិងគ្រោះដល់អាយុជីវិត៕ គង្គា