សៀមរាបនៅរសៀលថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០១៤លោកប៊ុនថាប្ញទ្ធិ អភិបាលស្តីទីនៃគណៈអភិបាលខេត្តសៀមរាប និង អស់លោកជាថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ ជួបពិភាក្សាជាមួយលោកស្រី Amy Eagleburger មន្ត្រីជាន់ខ្ពស់ក្រសួងការ បរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកម្ពុជានៅរដ្ឋបាល
សាលាខេត្តសៀមរាប ។ការជួបពិភាក្សានេះ ក្នុងការស្វែងយល់អំពី សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តសៀមរាបសំខាន់ដោយផ្តោតទៅលើ វិស័យទេសចរណ៍ និង កសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
ក្នុងកិច្ចស្វាគមន៍នោះលោកប៊ុនថាប្ញទ្ធិក៏បានស្ថានភាពភូមិសាស្ត្រនយោបាយសន្តិសុខសេដ្ឋកិច្ចនិង ជីវភាពរស់នៅរបស់ប្រជាជនខេត្តសៀមរាប ម្យ៉ាងទៀតសក្តានុពលរបស់ខេត្តបានពឹងផ្អែកទៅ លើវិស័យកសិកម្ម និងវិស័យ ទេសចរណ៍ ។ ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យនិង បានលើស្ទួយនូវជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរពិសេសនៅខេត្តសៀមរាប ធ្វើឲ្យមានការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ទាំងរចនាសម្ព័ន្ធ និង សេវាកម្មទេសចរ និង ការអភិវឌ្ឍន៍ក្រុងឲ្យកាន់ តែមានសោភ័ណ្ឌស្រស់ត្រកាលឡើង ។
លោកប៊ុន ថាប្ញទ្ធិក៏បានគូសបញ្ជាក់ថាវិស័យទេសចរណ៍ និង កសិកម្ម បានផ្តល់នូវគុណប្រយោជន៍ដល់ប្រជាជនខេត្តសៀមរាប តាមរយៈប្រយោលនិងផ្ទាល់។ ឯកឧត្តមបានបន្តទៀតថា ខេត្តសៀមរាបជាខេត្តទេសចរវប្បធម៌ធម្មជាតិប្រវត្តិសាស្ត្របានកំពុងទាក់ទាញអារម្មណ៍ដល់ ភ្ញៀវទេសចរណ៍នៅលើពិភពលោកចូលមកទស្សនាកម្សាន្ត ។
កត្តានេះហើយទើបរាជរដ្ឋាភិបាល បានកំណត់ស្រុក នៅ ជុំវិញតំបន់អង្គរជាតំបន់ប៉ៃតង សម្រាប់ប្រជាពលរដ្ឋធ្វើការដាំដុះ ដំណាំរួមផ្សំ ជាបន្លែបង្កា ក្នុងការផ្គត់ផ្គង់ប្រចាំថ្ងៃនៅ តាមសណ្ឋាគារភោជនីយដ្ឋានទីផ្សារក្នុងវិស័យទេសចរណ៍។ម្យ៉ាងទៀតនៅឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានកំណត់នៅគ្រប់បណ្តាស្រុកឃុំ មានភ្លើងអគ្គិសនីប្រើប្រាស់ហើយវិស័យអប់រំបានបង្កើតឲ្យមានសាលាបឋមសិក្សា មានគ្រប់ភូមិ អនុវិទ្យាល័យគ្រប់ឃុំ សង្កាត់។
លោកអភិបាលស្តីទីខេត្ត ក៏បានបញ្ជាក់ដល់គណៈប្រតិភូអំពីវិស័យសុខាភិបាលមានមណ្ឌលសុខភាពគ្រប់ឃុំសង្កាត់ និង មន្ទីរពេទ្យបង្អែកផងដែរមានចំណាប់អារម្មណ៍នោះដែរលោកស្រី Amy Eagleburger បានផ្តោតទៅលើការចំណូលបានពីវិស័យទេសចរ ខេត្តបានធ្វើការអភិឌ្ឍន៍លើអ្វីខ្លះសំខាន់ព្រលានយន្តហោះព្រមទាំងបានការបង្កើតតំបន់ប៉ៃតងនៅជុំវិញតំបន់អង្គរនិង ការនាំចេញនូវស្រូវអង្ករ របស់ខេត្តសៀមរាប ។
លោកស្រីក៏បានគូសបញ្ជាក់ថានៅលើពិភពលោកបានស្គាល់ប្រទេស កម្ពុជាតាមរយៈខេត្តសៀមរាបដែលមានប្រាសាទអង្គរវត្ត។ម្យ៉ាងទៀតខេត្តសៀមរាបមានសក្តានុពលលើវិស័យ ទេសចរ និងតើមានពាណិជ្ជករ បានធ្វើការផ្សព្វផ្សាយពីវិស័យសេវាកម្មទេសចរណ៍ នៅលើពិភពលោកទេ ។
ក្នុងនោះលោកប៊ុនថាប្ញទ្ធិក៏បានបញ្ជាក់ផងដែររាល់ការលើកឡើងរបស់គណៈប្រតិភូដោយគូសបញ្ជាក់ថា អាជ្ញាធរខេត្តធ្វើការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តចំពោះការអភិវឌ្ឍន៍ព្រលានយន្តហោះគឺជាកាតព្វកិច្ចរបស់ រាជរដ្ឋាភិបាល ។ម្យ៉ាងទៀតក្នុងមួយឆ្នាំៗខេត្តសៀមរាបបាននាំចេញនូវត្រីទឹកសាប ចេញទៅក្រៅខេត្ត និងក្រៅប្រទេស មានចំនួន ១៦០ពាន់តោន ។ ម្យ៉ាងទៀតគម្រោងតំបន់ប៉ៃតងជាគម្រោងរបស់សហព័ន្ធអាល្លឺម៉ង់ រួមនឹងថវិកាបវិភាគ របស់រាជរដ្ឋាភិបាលដោយផ្តោតទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ចំណេះដឹង និងការកែច្នៃធ្វើជាវត្ថុអនុស្សាវរីយ ដែល ជាចំណូលបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋបានធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង ។
ក្នុងនោះលោកស្រី Amy Eagleburger ក៏បានសម្តែងនូវការរីកចម្រើនរបស់ខេត្តព្រមទាំងកិច្ចសហប្រតិបត្តិការ បានល្អជាមួយអគ្គកុងស៊ុលអាមេរិក ជាមួយមន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងការបង្កលក្ខណៈងាយស្រួល ក្នុងការចុះបំពេញភារកិច្ច នៅក្នុងខេត្តសៀមរាប ៕