ខេត្តព្រះសីហនុ លោកវរសេនីយ៌ឯក សាន់ ប៊ុនថន ប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស និងជាស្នងការរងនគរបាលខេត្តព្រះសីហនុមានប្រសាសន៌ឪ្យដឹងថា ក្នុងឆ្នាំ២០១៤ គិតត្រឹមថ្ងៃទី១៥ខែវិច្ឆិកា ២០១៣ ដល់១៥វិច្ឆិកា ឆ្នាំ២០១៤ កម្លាំងនគរបាលប្រឆាំងបទល្មើសបានធ្វើ
ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៤០លើក ០៩លើក បើប្រៀបធៀបរយះពេលដូចគ្នាឆ្នាំ២០១៣ មានការកើនឡើងចំនួន២៩លើក ក្នុងនោះការស្រាវជ្រាវបង្ក្រាបបានចំនួន ២៦លើក មាន៤៩មុខសញ្ញា ស្រី០៨មុខសញ្ញា ។
ករណីលក់ ចែកចាយជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន ២១លើក ៣៤មុខសញ្ញា ជនជាតិ ន័រវេ ០១មុខសញ្ញា ស្រី០៧មុខសញ្ញា ជនជាតិវៀតណាម ០១មុខសញ្ញា ក្នុងនោះប្រើប្រាស់គ្រឿងញៀន០៣មុខសញ្ញា ។ ករណីប្រើប្រាស់គ្រឿងញៀនចំនួន០៣លើក ១១មុខសញ្ញា ស្រី០១មុខសញ្ញា ។ អាជីវកម្មលក់ ស៊ីហ្សា( SHISHA)បារីអេឡិចត្រូនិក០២លើក ០៤មុខសញ្ញា (អប់រំធ្វើកិច្ចសន្យា) ។
ចំណែកសហការបង្ក្រាបគ្រឿងញៀនចំនួន១៤លើក ២៥មុខសញ្ញា ស្រី០១មុខសញ្ញា ករណីប្រើប្រាស់គ្រឿងញៀនចំនួន០៧លើក ១៧មុខសញ្ញា ករណីដាំដុះដំណាំកញ្ឆារ០១លើក ០១មុខសញ្ញា(អប់រំធ្វើកិច្ចសន្យា) អាជីវកម្មលក់ឧស្ម័ន NITROUS OXIDEGAS ចំនួន០១លើក ០១មុខសញ្ញាជនជាតិអង់គ្លេស(អប់រំធ្វើកិច្ចសន្យា)
លោកវរសេនីយឯក សាន់ ប៊ុនថន បានឪ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបមន្ត្រីជំនាញបានធ្វើការដកហូតបានវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICEទឹកកក ចំនួន ១០កញ្ចប់ធំ និង១២០កញ្ចប់តូច មានទម្ងន់ស្មើ ៦៤.២២ក្រាម។ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន WY ចំនួន៩៣គ្រាប់ ។
កញ្ឆាក្រៀមចំនួន០៧ថង់ មានទម្ងន់ស្មើ ៩៥៤ក្រាម ។ ដើមកញ្ឆាស្រស់ចំនួន០៣ដើម ទូរស័ព្ទដៃចំនួន ៣៣គ្រឿង ម៉ូតូចំនួន ០៨គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន០២ លុយខ្មែរចំនួន ១៥១៧០០រៀល ប្រាក់ដុល្លា ៣១ដុល្លាអាមេរិក ម្សៅពណ៌សចំនួន ០១ថង់តូច បំពង់ឧស្មន័NITROUS OXIDEGAS ឧបករណ៌សម្រាប់ជក់ស៊ីហ្សា និងបារីអេឡិចត្រូនិកចំនួន២៦ ក្នុងនោះរួមមានទុយូសម្រាប់ជក់ចំនួន១៩ ដំណាប់វេចខ្ចប់និងជក់គ្រឿងញៀនមួយចំនួន ។ មន្ត្រីជំនាញបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តចំនួន៣៦លើក ៧៤មុខសញ្ញា ។
លោកវរសេនីយ៌ឯក សាន់ ប៊ុនថន ស្នងការរងខេត្ត ទទួលបន្ទុកប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឪ្យដឹងថា ក្រៅពីការងារបង្ក្រាបបទល្មើសគ្រឿងញៀន កម្លាំងជំនាញបានធ្វើការប្រមូលក្មេងអនាថា ចំនួន ០៤លើក មានចំនួន ៣២នាក់ ដែលមានអាយុ១៨ឆ្នាំឡើងប្រគល់ជូនកងរាជអាវុធហត្ថខេត្ត ដើម្បីស្តារនីតិសម្បទា កុមារអាយុ១៨ឆ្នាំចុះ ប្រគល់ជូនអង្គការម្លប់តាប៉ាង ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវះ ។ ក្រៅពីនោះនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបជាក់ស្តែងករណីរំលោភកម្មសិទ្ធបញ្ញា ០១លើក ០៦មុខសញ្ញា ស្រី០១មុខសញ្ញា ។ សាប៊ួលាងមុខម៉ាក JILLAR ចំនួន៦៨ដប សាប៊ូលាងខ្លួនម៉ាក GUI NA ចំនួន៨០ដប សាប៊ូលាងខ្លួនម៉ាក SKIN CARE ចំនួន៣២៥ដប រថយន្តម៉ាកសាំយ៉ុងពណ៌សចំនួន ០១គ្រឿង ។
សហការបង្ក្រាប០២លើក ក្នុងទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុ សណ្តែកចំនួន២០តោន ភ្លុកដំរីចំនួន ១០៨បាវ ស្មើនឹ ៣០០៨.៨គីឡូក្រាមស្នើនឹង៧៧៦ដុំ ។ ករណីបង្ក្រាបឈើក្រញូងនៅឃុំទឹកល្អក់ ស្រុកព្រៃនប់ចំនួន៣៨ដុំ មានទម្ងន់ស្នើនឹង ១៩៧គីឡូក្រាម ម៉ាស៊ីនម៉ាកហុងដាកម្លាំង០៦សេះ ចំនួន០១គ្រឿង ម៉ាស៊ីនម៉ាកយូកូហាម៉ាកម្លាំង០៦សេះកន្លេះ ០១គ្រឿង ទូកយន្ត០១គ្រឿង បំពាក់ដោយម៉ាស៊ីនចំនួន០២គ្រឿង ។
យើងក៌បានធ្វើការអប់រំ បណ្តុះបណ្តាលដល់ក្មេងៗបានចំនួន៤លើក ចំនួន៣២នាក់ ស្រី០១នាក់ ។ ព្រមទាំងធ្វើការអប់រំ ផ្សព្វផ្សាយដល់សិស្សានុសិស្សបានចំនួន២០០នាក់ ស្រី៨៥នាក់ (បុគ្គលិកសិក្សា១៦នាក់ ស្រី០៥នាក់) និងចុះចែកអំណោយដល់សិស្សក្រីក្រចំនួន៣០នាក់ នៅសាលាវិទ្យាល័យស្រុកព្រៃនប់ ។ ចែកអំណោយដល់ប្រជាជនក្រីក្ររងគ្រោះដោយសារខ្សល់ព្យុះចំនួន ១២គ្រួសារនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកវរសេនីយ៌ឯក សាន់ ប៊ុនថន បានបញ្ជាក់ថា មន្ត្រីជំនាញការិយាល័យប្រឆាំងគ្រឿងញៀនបង្កើនការស្រាវជ្រាវបទល្មើសសេដ្ឋកិច្ចដែលកំពុងកើតមានឡើងក្នុងភូមិសាស្ត្រ ជាពិសេសអំពើរត់ពន្ធខុសច្បាប់ និងស្រាវជ្រាវការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ជម្រុញបង្ការទប់ស្កាត់នូវចរាចរគ្រឿងញៀនពីខាងក្រៅចូលផ្ទៃក្នុងភូមិសាស្ត្រ ។ស្រាវជ្រាវនិងកសាងផែនការបង្ក្រាបចំពោះប្រភេទមេបណ្តាញលក់ ចែកចាយនិងបំបុកហិត ព្រមទាមងកន្លែងផលិតគ្រឿងញៀនកាន់តែមានប្រសិទ្ធិភាពខ្ពស់ បន្តកសាងនិងប្រើប្រាស់កម្លាំងជំនាញ(មូលដ្ឋានសម្ងាត់ដើម្បីច្បាមមុខសញ្ញាចែកចាយគ្រឿងញៀន) ៕