​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ធ្វើការ​ព្រមាន​កូរ៉េខាងជើង ចំពោះ​ការប្រើប្រាស់​ពាក្យសម្តី ក្នុងការ​បង្ករ​ហេតុ​

0

​ ​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ គឺជា​ខួប​លើក​ទី ៤ នៃ​ការវាយប្រហារ​ទៅលើ​កោះ យ៉ុង​ព្យុង ដែល​បាន​កើតឡើង​រវាង​កូរ៉េខាងត្បូង និង កូរ៉េខាងជើង​។​ហើយ​នៅ​ចុង​ស​ប្តា​ហ៏​នេះដែរ ប្រទេស​បងប្អូន​ទាំងពីរ​បានធ្វើ​ការព្រមាន និង វាយប្រហារ​គ្នា​ដោយ​ពាក្យសម្តី​ទៅវិញទៅមក​ជុំវិញ​

ព្រឹត្តិការ​ណ៏ ដែល​ធ្លាប់បាន​កើតឡើង​ខាងលើនេះ ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ផ្តើមចេញ​សេចក្តី​ថ្លែង​ការ​ណ៏​មួយ​ចំអក​ទៅកាន់​រដ្ឋាភិបាល​ក្រុង សេ​អ៊ូ​ល ថា ប្រទេស​កូរ៉េខាងត្បូង​មិនត្រូវ​ភ្លេច​មេរៀន​ប្រវត្តិសាស្ត្រ​ចាញ់​សង្គ្រាម​របស់ខ្លួន​នោះឡើយ ខណៈដែល​យោធា​របស់ខ្លួន​ជាច្រើន​ត្រូវបាន​ចាញ់​ក្រោម​ដៃ​របស់​យោធា​កូរ៉េខាងជើង​។​​ ​1

ជាការ​ឆ្លើយតប​វិញ​ភ្លាមៗ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង លោក គីម មីន​សឹក ក៏បាន​ធ្វើការ​ព្រមាន​ទៅកាន់​កូរ៉េខាងជើង​អោយធ្វើ​ការបញ្ឈប់​ការវាយប្រហារ​ដោយ​ពាក្យសម្តី​ប្រឆាំងនឹង​ក្រុង សេ​អ៊ូ​ល ដែល​នឹង​អាចឈាន​ទៅដល់​ការបំផ្លាញ​ខ្លួនឯង​ទៅវិញ​នោះ2

ខណៈដែល​ពេលនេះ​កង​យោធា​កូរ៉េខាងត្បូង​បាន​នឹង​កំពុង​រឹតបន្តឹង​បន្ថែម ចំពោះ​ការត្រួតពិនិត្យ​ទៅលើ​សកម្មភាព​ទាំងឡាយ របស់​កូរ៉េខាងជើង​គ្រប់​ខ្សែរ​បន្ទាត់​ទាំងអស់​ទៅហើយនោះ ៕53