​នាយករដ្ឋមន្ត្រី​ជប៉ុន ប្រកាស​រំលាយ​សភា​ជា​ផ្លូវការ​ហើយ​នៅក្នុង​សប្តាហ៍​នេះ​

0

​ ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្សូ អា​បេ បានប្រកាស​រំលាយ​រដ្ឋសភា​កាលពី​ថ្ងៃ​សុក្រ​ ​កន្លងទៅនេះ ដើម្បី​ឲ្យ​មានការ​បោះឆ្នោតជាតិ​នៅមុន​កាលកំណត់ ។ ស្រប​ពេលដែល​សេដ្ឋកិច្ច​របស់​ជប៉ុន​កំពុង​ដើរ​ថយក្រោយ​នោះ នាយករដ្ឋមន្ត្រី​ជប៉ុន​រូប នេះ បានជ្រើសរើស​យក​ការរំលាយ​

រដ្ឋសភា និង ការបោះឆ្នោត​សា​ថ្មី ដើម្បី​ជ្រើស រើស​អ្នកតំណាងរាស្ត្រ​ចំនួន ៤៧៥ នាក់ ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ១៤ ខែ ធ្នូ ខាងមុខ ក្នុង​គោលបំណង​ស្តារ​មុខមាត់ និង នយោបាយ​សេដ្ឋកិច្ច​របស់លោក ដែល​នាពេលនេះ មិនសូវមាន​ប្រជាប្រិយភាព​ប៉ុន្មាន​ក្នុងចំណោម​ប្រជាជន​ជប៉ុន​។​8
​ ​

ការរំលាយ​រដ្ឋសភា​ស​ម្រេច​ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ បាន​បង្ក​ឲ្យ​មានការ មិន​ពេញចិត្ត​ពី​សំណាក់​សមាជិកសភា​រប​ស់​គណបក្សប្រឆាំង ដែល​បាន​ចោទ​លោក​អា​បេ​ថា បានធ្វើការ​សម្រេចចិត្ត​ដោយ​គ្មាន​ហេតុផល ។ ម្យ៉ាងទៀត ការ បោះឆ្នោត​មុន​កាលកំណត់​នេះ នឹងធ្វើ​ឲ្យ​ប្រទេស​ជប៉ុន​ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋ កិច្ច​រួចហើយនោះ ត្រូវ​ចំណាយ​ថវិកា​បន្ថែម​ប្រមាណ ៤០០ លាន​អឺរ៉ូ​ទៀត ។6

​ ​លោក​អា​បេ​ផ្ទាល់​បានប្រកាស​ដែរ​ថា លោក​នឹង​ចុះ​ចេញពី​តំណែង​ប្រសិនបើ​រដ្ឋាភិបាលចម្រុះ​រប​ស់លោក​បាត់​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា ។ ប៉ុន្តែ​បើតាម អ្នកវិភាគ​គណបក្សរ​បស់​លោក​អា​បេ​រំពឹងថា ពួកខ្លួន​នឹង​នៅតែ​ទទួលបាន​គាំទ្រ ខណៈដែល​គណបក្សប្រឆាំង​នៅតែ​ទន់ខ្សោយ​នៅឡើយ​នោះ ។7

ប៉ុន្តែ​អ្វីដែល​អាចជា​ឧបសគ្គ​របស់លោក​អា​បេ គឺ​ការធ្វើ​ពហិការ ឬ បោះឆ្នោត​អនុប្បវាទ​របស់​ប្រជាជន​ជប៉ុន​ដែល​ខក​ចិត្តនឹង​នយោបាយ​រូបលោក ៕4