អភិបាលខេត្ត​កំពង់ធំ បញ្ជា​សមត្ថកិច្ច​ចម្រុះ​ចុះ​ឃាត់​ទីតាំង​ការដ្ឋាន​សំណង់​អត់​ច្បាប់​និង​រំលោភ​យក​ដី​ចំណីផ្លូវ​សាធារណៈ​

0

​កំពង់ធំៈ សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ជិត​៣០​នាក់ បាន​ចុះ​ឃាត់​ការដ្ឋាន​សាង់​លំនៅដ្ឋាន​អត់​ច្បាប់​តាម​ការបញ្ជា​របស់​ឯក​ឧ​ត្ត​ម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក អ៊ា គឹម​ឡូ​ន អភិបាលរងក្រុង​ស្ទឹងសែន លោក វរៈសេនីយ៍ទោ ញ៉ែម ឈុនលី អធិការ​ក្រុង​ស្ទឹ​សែន និង​លោក អ៊ឹម សុ​ឌី​ណា ប្រ​ធា​ម​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត បាន​ចុះ​ឃាត់​សំណង់​អត់​ច្បាប់ នៅ​ព្រឹក​ថ្ងៃទី ២២ ខែ វិឆ្ឆិកា ឆ្នាំ ២០១៤ ស្ថិតនៅ ភូមិ​ដំរី​ជាន់ខ្លា សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​Image18
​តាម​ការ​ឲ្យ​ដឹង​ពី​លោក អ៊ា គឹម​ឡូ​ន អភិបាលរងក្រុង​ស្ទឹងសែន បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​សំណង់​អត់​ច្បាប់​នេះ​បាន​សុំ​ដោយ​មាត់ទទេ ថា​សុំ​ជួសជុលផ្ទះ​តែប៉ុណ្ណោះ តែ​លុះ​ម្ចាស់ផ្ទះ​ដែលមាន​ឈ្មោះ លោក ឡាំ គឹម​សួរ បាន​លួច​សាងសង់​ជា​សំណង់​រ៉ឹង ដែលមាន​សរស​ទំហំ ៤​តិក និង​បណ្តោយ​ប្រវែង​ជិត​២០​ម៉ែត្រ ដោយ​មិន បាន​សុំច្បាប់​អនុញ្ញាតិ សាងសង់​នោះទេImage15

ថែមទាំង​សាងសង់​រំលោភ​យក​ដី​ចំណីផ្លូវ​ទៀតផង តែ​ក្នុងនោះដែរ​ក្រុង​បាន ហៅ​លោក ឡាំ​គឹម​សួរ ជា​ម្ចាស់ផ្ទះ​មក​សាលាក្រុង​ដើម្បី​ដោះស្រាយ​ពាក់​ព័​ន្ឋ​ទៅនឹង​ការសាងសង់​រំលោភ ប៉ះពាល់​ចំណីផ្លូវ តែ​លោក ឡាំ គឹម​សួរ ពុំ​ព្រម​ចូលរួម​ដោះស្រាយ​នោះទេ ក្រោយមក​ក៏បាន​ឲ្យ​មន្ត្រី​ចូលទៅ​ពិនិត្យ​ស្ថានភាព​សាងសង់ ដើម្បី​វាស់វែង​តែ​ពុំ​ត្រូវបាន​លោក រតនា ជា​កូន លោក ឡាំ​គឹម​សួរ អនុញ្ញាតិ​ឲ្យ​ចូលទៅ ពិនិត្យ​នោះទេ ទើបតែ​ពេលនេះImage16

ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បានដាក់​បទបញ្ជា​ឲ្យ​កំលាំង ចម្រុះ​ចុះមក​ផ្អាក់​ជាង​មិនអោយ​សាងសង់​បន្ត ព្រមទាំង​បាន​បញ្ជា​ឲ្យ​ម្ចាស់ផ្ទះ ធ្វើ​ច្បាប់​សាងសង់​ផ្ទះ ចំនែក ជណ្តើរ​និង​បរិវេណ​ដែល​សង់​ចូលក្នុង​ដី​សាធារណៈ ត្រូវ​វាយ​កំទេចចោល ។​Image17
​លោក ប៉ែន ពី​នី ប្រធានការិយាល័យ សំណង់​ខេត្ត នៃ​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត បាន​ឲ្យ​ដឹងថា លោក ឡាំ គឹម​សួរ បាន​សាងសង់​សំណង់​អត់​ច្បាប់ ថែមទាំង​ធ្វើ​ចូលមក​ដី​ចំណីផ្លូវ ផ្នែក​ខាងមុខ ២.៧០​ម​ផ្នែក​ជំ​ហ៊ាង​៣.៧០​ម ជណ្តើរ​ដែល​សាងសង់​រួច ត្រូវ​វាយចោល​ទាំងអស់ ចំណែក​ផ្លូវ​សាធារណៈ​នេះ គឺមាន​ទំហំ​១៥​ម៉ែត្រ ដូច្នេះ​ក្នុង​ពេលនេះ​ត្រូវបាន​ផ្អាក​សំណង់​នេះ​ដោយ​ពុំ​អនុញ្ញាតិ​ឲ្យ​មានការ​សាងសង់​អ្វី​ទាំងអស់ ចំណែក​លោក​ឡាំ គឹម​សួរ ជា​ម្ចាស់ផ្ទះ​ត្រូវបាន កោះហៅ​មក​សាលាក្រុង ដើម្បី​ដោះស្រាយ​ដោយ​សន្តិវិធី ។​Image23 Image22 Image21 Image20 Image18 Image19