មន្ត្រី​កាំកុងត្រូល​សហការ​ជាមួយ​សម្ត​កិច្ច​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ធ្វើការ​ណែនាំ​អា​ជីករ​លក់ដូរ​ក្នុង​ក្រុង​ប៉ោយប៉ែត​

0

​បន្ទាយ​មាន​ជ័​យៈ​​កម្លាំង​កាំកុងត្រូល ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល ប្រឆាំង​បទល្មើស​ខេត្ត និង​សហការ ជួយ​មួយ​កម្លាំង​នគរបាល មូលដ្ឋាន​ជាច្រើន​នាក់ ចុះ​ត្រួតពិនិត្យ​ធ្វើការ​ណែនាំ អា​ជីករ​លក់ដូរ​តាម​គេហដ្ឋាន​នៅ ក្នុង​ក្រុង​ប៉ោយប៉ែត​ទាំងមូល​តែម្តង ។​​ប្រតិបត្តិការ​នេះ​ក្រោម​ការដឹកនាំ​

កម្លាំង ដោយ​លោក សាន វិជ្ជា​សា​រ៉ាវុធ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត លោក ឡុង សំអឿន នាយផ្នែក​ភស្តុភា នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់​ផងដែរ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​IMG_0322

​ការត្រួត​ពិនិត្យមើល​ទំនិញ​ខូចគុណភាព ថ្ងៃ​ផុតកំណត់ ដើម្បី​បង្កា​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ដែរ​មិន​បានដឹង ពី​មូលហេតុ​ទំនិញ​អ្វី ថា​ខូច ឬ​មិន​ខូច ជាពិសេស​ថ្ងៃ​ផុតកំណត់​។​

​លោក សាន វិជ្ជា​សា​រ៉ាវុធ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​ឲ្យ​ដឹងថា ដោយយោង តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ដែល​បានដាក់​បទបញ្ជា​យ៉ាង​តឹងរឹង ដល់​មន្ត្រី​ជំនាញ​ឲ្យ​ជួយ​យកចិត្តទុកដាក់ ទប់ស្កាត់​រាល់​បទល្មើស ដែល រាជរដ្ឋាភិបាល​បាន​ហាមឃាត់ មិន​ឲ្យ​មានការ​លួច នាំចូល​ពី​ប្រទេស ជិតខាង​ដែលជា​បញ្ហា​អាច​បង្ករ ជំងឺ ឆ្លង​ដល់​អាយុជីវិត​របស់​ពលរ​ដ្ឋ សំរាប់​ទៅ​ថ្ងៃ​អនាគត ។​IMG_0320

​បន្ទាប់មក​ក្រុមមន្ត្រី​ជំនាញ របស់លោក​បាន​ខិតខំ​យកចិត្តទុកដាក់ ទប់ស្កាត់​នូវ​រាល់​បទល្មើស ហើយ​និង​ចុះ​ត្រួត ពិនិត្យ​មុខទំនិញ​ផ្សេងៗ មួយចំនួន​ដែល​ក្រុមអាជីវករ​បានដាក់​តាំង​លក់​នៅតាម​ផ្ទះ និង​តាម​ទីផ្សារ​មួយចំនួន កុំឱ្យ មានការ​ដាក់តាំង​លក់​នូវ​រាល់​មុខទំនិញ ហួសការ​ប​ដិ​ច្ឆេ​ត និង​ខូចគុណភាព​តែម្តង ។​IMG_0319

​លោក​បន្តថា បន្ទាប់មក​និង​បាន​ណែនាំ​ដល់​ពួកគាត់​ជា​អា​ជីករ ឲ្យ​មានការ​យល់ដឹង​ពី​បញ្ហា គុណភាព​ផ្សេងៗ ជៀសវាង​កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព របស់​ពលរដ្ឋ​សម្រាប់​ទៅ​ថ្ងៃក្រោយ​ផងដែរ ។ ក្នុង​ការចុះ​ត្រួតពិនិត្យ ទំនិញ​នេះ​មន្ត្រី​ជំនាញ​បាន​ដកហូត មុខទំនិញ​ផ្សេងៗ​មួយចំនួន​ដែល​ខូចគុណភាព ហួសការ​ប​ដិ​ច្ឆេ​ត យកទៅ រក្សា​ទុកជា​បណ្តោះអាសន្ន​ដើម្បី​ធ្វើ​ការដុត​កំទេចចោល​តែម្តង ។​IMG_0318

​លោក សាន វិជ្ជា​សា​រ៉ាវុធ បាន​បញ្ជាក់ថា​ចំពោះ​បាន​ព្រមាន​ដល់​ក្រុមអាជីវករ​ថា បើ​ថ្ងៃក្រោយ​នៅពេល ដែល​ក្រុម មន្ត្រី​របស់លោក​ចុះមក​ត្រួតពិនិត្យ​មុខទំនិញ​ផ្សេងៗ ហើយ​រកឃើញ​មាន​ដាក់តាំង​លក់​នូវ​មុខទំនិញ​ហួសការ បរិច្ឆេត តទៅទៀត​នោះ​ម្ចាស់​ទំនិញ​និង​ត្រូវ​ប្រឈមមុខ​ជាមួយនិង​តុលាការ ដើម្បី​ទទួលទោស​តាមច្បាប់​ជា​ធរមាន​៕IMG_0316