​អត្ថបទ​ពត៍​ពី​ខេត្តកំពង់ធំ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ​មុខសញ្ញា​ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​១​នាក់ ត្រូវបាន​កំលាំង ស្នងការដ្ឋាន​នគរបាល​

0

ខេត្តកំពង់ធំ​សហា​ការ​ជាមួយ​កំលាំង​អធិការ​ស្រុក​បារាយ​ណ៏ និង​ប៉ុស្តិ​រដ្ឋបាល ឃុំ ប​ល្ល័​ង្គ ឆែកឆេរ​និង​ឃាត់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤!​ ​លោក​វរៈ​សេនី​យ៏​ឯក កែ ខាន់​ណា​រ៉ា ស្នងការរង​ខេត្តកំពង់ធំ​ទទួល​ផែន​យុត្តិធម៌​បាន​ឲ្យ​ដឹងថាៈ​​ដោយ​អនុវត្តតាម​គោលនយោបាយ​ភូមិ​ឃុំ​

សុវត្ថិភាព​ដែល​ក្រសួងមហាផ្ទៃ​ដាក់​ឲ្យ​!​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី​ជូ សំអាន ស្នងការ​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តកំពង់ធំ បានដាក់​បទបញ្ជា​ឲ្យ​កំលាំង​របស់​ស្នងការ​ខេត្ត​​សហា​ការ​ជាមួយ​កំលាំង​អធិការ​ស្រុក​បារាយ​ណ៏ និង​ប៉ុស្តិ​រដ្ឋបាល​ឃុំ ចុះ​បង្ក្រាបបាន​មុខសញ្ញា​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​១​នាក់ ឈ្មោះ ហូ រ៉េ​ង (​ហៅ​អា​រី ,​អា​វី​, អា​គាំង ,​អា​ក្រឹម ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​យាយ​ទៀង ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ​IMG_12129703367984_resized_3

ដកហូត​
​បាន​ថ្នាំញៀន​៨​កញ្ចប់​ធំ និង​១​កញ្ចប់​តូច អាវុធ​K54​មួយ​ដើម គ្រាប់​៣៦​គ្រាប់ ម៉ូតូ​ធំ​១​គ្រឿង ពាក់​ផ្លាកលេខ កណ្តាល​1M 8374 ទូរស័ព្ទដៃ​៣​គ្រឿង កូនកាំបិត​១ រណា​១ កែវឆ្លុះ (​ហៅ​ហ្សឺ​មែ​ល​១) និង​ថវិការ​ចំនួន​IMG_12140944994572_resized_2

១​លាន​រៀល​!​យកមក​ចងក្រង​សំនុំរឿង​ដើម្បី​បញ្ជូនបន្តរ​ទៅកាន់​សាលាតំបូង​ខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​!​លោក​ស្នងការរង​បន្តរ​ទៀតថា​!​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ​សមត្ថកិច្ច​យើង​បាន​តាមដាន​​អស់​រយៈពេល​ជា​យូរ​មកហើយ​ទំរាំ​មាន​ឳ​កា​សប​ង្ក្រា​ន​បាន​នេះ​!​បើតាម​ការសន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច​ជនសង្ស័យ​រូបនេះ​ប្រហែលជា​បែក​ថ្នាំញៀន​!​ដោយសារតែ​នៅពេលដែល​កំលាំង​របស់​យើង​សួរនាំIMG_12133362708276_resized_1

​ជនសង្ស័យ​មាន​សភាព​ឡេ​ឡឺៗ និយាយ​ស្តាប់​គ្នា​មិនសូវ​បាន​នោះទេ​!​មានតែ​រងចាំ​ឲ្យ​១​រយៈ​សិន​ចាំ​ឲ្យ​ថ្នាំ ញៀន​រាង​សាប​បន្តិច​ទើប​ចាត់ការ​បន្តរ​ក៏​ប៉​ន្តែ​!​ទោះបីជា​យ៉ាងណាក្តី​ក៏​វត្ថុតាង​ទាំងអស់នេះ​!​ជនសង្ស័យ​មិនអាច​គេច​ផុតពី​សំណាញ់់​ច្បាប់​នោះឡើយ​។​IMG_12137603809237_resized_2
​ ​ ​ ​ ​ ​ ​ ​ ​