ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនដល់កំរិត នៅពេលគ្មានប្រាក់ទិញវាមកជក់បែកថ្នាំ រករឿងអុកឡុកក្នុងគ្រួសារអាព្យាបាលទ្រាំលេងបាន ក៍ប្តឹងមន្ត្រីកងរាជអាវុធហត្ថឃាត់ខ្លួនដើម្បីជួយអប់រំ និងបន្សាបគ្រឿងញៀន ។
យុវជនញៀនថ្នាំត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ។ ជនប្រើប្រាស់គ្រឿងញៀនរហូតបែកថ្នាំ រករឿងឪពុកម្តាយខាងលើនោះមានឈ្មោះយស វ៉ាន់ថា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-សង្កាត់កើតហេតុ ។
សមត្ថកិច្ចប៉េអឹមបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ យុវជនឈ្មោះយស វ៉ាន់ថានេះ បានអុកឡុករករឿង និងប្រើអំពើហឹង្សាក្នុងគ្រួសារយ៉ាងខ្លាំង ដោយសារទ្រាំនូវទង្វើបែបនេះមិនបាន ត្រូវបានអាណាព្យាបាលប្តឹងមក អាវុធហត្ថជួយអត្តរាគមន៍ចុះចាប់នាំមកកានើទីបញ្ជាការខេត្តដើម្បីធ្វើការណែនាំអប់ និងជួយបន្សាបគ្រឿងញៀន ក្នុងខ្លួន ។
ប្រភពបន្តថា តាមការឱ្យដឹងពីក្រុមគ្រួសាររូបគេតែងតែ អុកឡុកក្នុងគ្រួសារ ជាញឹកញាប់នៅពេលដែលបែកថ្នាំម្តងៗ ហើយកន្លងមកបានបំផ្លិចបំផ្លា្ញញទ្រព្យសម្បត្តិអស់ជាច្រើន ទោះឪពុកម្តាយណែនាំអប់រំយ៉ាងណាក៍ស្តាប់ដែរ លុះបង្កសកម្មភាព និងអំពើហឹង្សាបំផ្លាញទ្រព្យរបស់ក្នុងផ្ទះញឹកញាប់ពេកក៍សម្រេចប្តឹងសមត្ថកិច្ចចាប់ខ្លួន ។
មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ថា បច្ចុប្បន្នយុវជនដែលត្រូវបានអាព្យាបាលប្តឹងឱ្យចាប់ខ្លួន កំពុងតែរៀបចំសំណុំឯកសា ធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យារួចឱ្យត្រឡប់ទៅផ្ទះវិញ បើពុំរឿងចាលទេលើក្រោយអនុវត្តន៍តាមផ្លូវច្បាប់មិនខាន ៕