​សន្តិសុខ​ក្លិប​អា​ម៉ា​ស្សូន​ប្រើ​ហឹ​ង្សា​វាយ​បុរស​ម្នាក់​និង​ដំបងឆក់ រងរបួស​ដេរ​ប្រាំបី​ថ្នេរ​ប៉ោង​ភ្នែក​

0

​ ​
​ ​ស្ទឹងត្រែង​៖ បុរស​ម្នាក់​បាន​រងរ​បួស​បែក​ចិញ្ចើម​និង​ប៉ោង​ភ្នែក​ដេរ​ប្រាំបី​ថ្នេរ​ដោយសារ​សន្តិសុខ​ម្នាក់ បាន​វាយ​នឹង​ដំបងឆក់ បន្ទាប់ពី​ពួកគេ​ចូល​រាំ​កម្សាន្ត​ក្នុង​ក្លឹប (​អា​ម៉ា​ហ្សូ​ន​) ស្ថិតនៅ​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៤

ស្ថិតក្នុង​ភូមិ​ព្រែក សង្កាត់ ក្រុង​ស្ទឹងត្រែង​។​​បុរសរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ​ទិន ជួប អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ។​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​រួម​និង​មិត្តភក្តិ​គេ​ជាច្រើន​នាក់​ទៀត​បាននាំគ្នា​ចូលទៅ​រាំ​កម្សាន្ត​ក្នុង​ក្លឹប​អា​ម៉ា​ហ្សូ​ន​។​ក្រោយពី​ផឹកស៊ី​អស់​ជាច្រើន​ម៉ោង ជនរងគ្រោះ​ក៏បាន​ដើរចូល​ក្នុង​បន្ទប់ទឹក​តែម្នាក់ឯង​។​ពេលនោះ​ដើរ​ប៉ះ​បាន​ទាស់​ពា​ក្សស​ម្តី​ជាមួយ​សន្តិសុខ​ម្នាក់ តែ​រឿងនេះ​ត្រូវបាន​បញ្ចា​ប់​ហើយ​។​Screenshot_2014-11-24-12-30-36

​ ​ជនរងគ្រោះ​បាន​បន្តថា​៖​ប៉ុន្តែ​ពេលដែល​ជនរងគ្រោះ​និង​មិត្តភក្តិ​ចេញពី​ក្លឹប​គោលបំណង​មក​ផ្ទះ​ក៏ត្រូវ​សន្តិសុខ​តាម​ដល់​មាត់ច្រក​ចេញ​វាយ​នឹង​ដំបងឆក់ បណ្តាល​ឲ្យ​រងរបួស បែក​លើ​ចិញ្ចើម ប៉ោង​ភ្នែក ហូរឈាម​កក្លាក់ ភ្លាមនោះ​មិត្តភក្តិ​រួម​ដំណើរ​ជាមួយ​បាន​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង​។​

​ក្រោម​ការចោទប្រកាន់រ​បស់​ជនរងគ្រោះ ថា​សន្តិសុខ​ម្នាក់​វាយ​ឲ្យ​រងរបួស​ពេល​ចូល​រាំ​កម្សាន្ត​ក្លឹប​អា​ម៉ា​ហ្សូ​ន​នោះ ។ លោក​ប៊ូ ណេង ម្ចាស់​ក្លឹប​កម្សាន្ត​អា​ម៉ា​ហ្សូ​ន​បាន​និយាយថា​កាលពី​ដំបូង​ឈ្មោះ​ទិន ជួប​និង​សន្តិសុខ​មានការ​ទាស់សម្តី​គ្នា​។​បន្ទាប់មក​ឈ្មោះ​ទិន ជួប​បាន​វាយ​ទៅលើ​សន្តិសុខ​ក្លឹប​មុន​ទើប​ធ្វើ​ឲ្យ​សន្តិសុខ​ខឹង​ក៏​វាយ​តបត​វិញ​។​ចំពោះ​រឿងនេះ​លោក​ប៊ូ​ណេង​បាន​និយាយថា​លោក​ក៏​មិនបាន​ដឹងថា​គឺជា​សន្តិសុខ​មួយណា​ទេ​។​ក្លឹប​នេះ​ចាប់ផ្តើម​បើកទទួល​ភ្ញៀវ​ចាប់ពី​ម៉ោង​៨​យប់​ដល់​ម៉ោងជាង​២​រំលង​អា​ធ្រា​ត្រ​។​IMG_2660

​ ​ជនរងគ្រោះ​ឈ្មោះ​ទិន ជួប​បាន​ឲ្យ​ដឹងថា​ក្រោយពី​ខ្លួន​ត្រូវ​សន្តិសុខ​ការពារ​ក្លឹប​អា​ម៉ា​ហ្សូ​ន​វាយ​នឹង​ដំបងឆក់​ឲ្យ​រងរបួស​ចំក្បាល​មួយ​ដំបង ចំ​ចិញ្ចើម​មួយ​ដំបង ប៉ោង​ភ្នែល​ដេរ​អស់​ប្រាំបី​ថ្នេរ ក៏បាន​ប្តឹង​នៅ​នគរបាល​ខេត្តស្ទឹងត្រែង​ដើម្បី​ទាមទារ​រក​យុត្តិធម៌​។​ចាប់តាំងពី​ថ្ងៃកើតហេតុ​រហូតមក​ទល់នឹង​ថ្ងៃទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នេះ ខាង​សមត្ថកិច្ច​នគរបាល​មិនទាន់មាន​ចំណាត់ការ​យ៉ាងណា​នៅឡើយ​នោះទេ​។​
​ ​

លោក​ហម ប៊ុន​ធែ​ល ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​នគ​របាល​ព្រហ្មទណ្ឌ ខេត្តស្ទឹងត្រែង​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ទាក់ទិន​ទៅនឹង​រឿង​ផ្ទុះ​អំពើ​ហឹ​ង្សា​ក្នុង​ក្លឹប​នោះ សមត្ថកិច្ច​បាន​សុំ​គោលការណ៍​ពី​លោកស្នងការ​និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​អនុវត្ត​ន៍​តាមផ្លូវ​ច្បាប់​។​
​ ​លោក​ស្នងការរង​បាន​បញ្ជាក់ថា​ក្រោយពី​សមត្ថកិច្ច​ទទួលបាន​ពា​ក្ស​បណ្តឹង​និង​ចុះ​អនុវត្តន៍​ឃាត់ខ្លួន​ជនបង្ករ មក​សាកសួរ​តាម​ពា​ក្ស​បណ្តឹង ជនរងគ្រោះ​ប៉ុន្តែ​ជនបង្ករ​បាន​រត់គេច​ខ្លួន​បាត់ទៅហើយ ។​
​សូមបញ្ជាក់ថា​៖​កន្លងមក​ក្លឹប​កម្សាន្ត​អា​ម៉ា​ហ្សូ​ន​ត្រូវបាន​ក្រុមក្មេងស្ទាវ​បង្ករ​រឿង​វាយតប់​គ្នា​ស្ទើ​រាល់​យប់​។​ប្រជាពលរដ្ឋ​ធុញទ្រាន់​ទៅនឹង​សម្លេង​ចេញពី​ក្នុង​ក្លឹប​ដែល​ចាប់ផ្តើម​បើក​តាំងពី​ព្រលប់​រហូតដល់​ម៉ោង​៣​ទៅ​៤​ទៀបភ្លឺ​។​​ទាក់ទិន​រឿងនេះ​លោក​ហម ប៊ុន​ធែ​ល ស្នងការរង​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ទៀតថា​៖​ក្លឹប​កម្សាន្ត​អា​ម៉ា​ហ្សូ​ន​គឺជា​កន្លែង​ប្រភព​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ក៏ដូចជា​ការ​វាយតប់​គ្នា​ជា​ញឹកញាប់​នៅក្នុង​ក្លឹប​កម្សាន្ត​មួយ​នេះ​។​IMG_2658
​លោក​ស្នងការរង​បាន​លើកឡើងថា​៖​ដោយសារ​កន្លងមក​ក្លឹប​ខាងលើនេះ​ចេះតែ​កើត​មានរឿង​មិនចេះចប់ ហេតុនេះហើយ ! លោក​នឹង​សុំ​គោលការណ៍​ពី​លោកស្នងការ និង​អភិបាលខេត្ត​ស្ទឹងត្រែង ដើម្បី​ចាត់​វិធានការណ៍​ទៅលើ​ក្លឹប​កម្សាន្ត​មួយ​នេះ​៕