កំពង់ឆ្នាំង៖អ្នករត់ម៉ូតូឌុបម្នាក់ និងអ្នកប្រើប្រាស់ថ្នាំញៀនម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពេលពួកគេមករកទិញថ្នាំញៀន។ករណីបង្ក្រាបគ្រឿងញៀននេះបានធ្វើឡើងនៅវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចមុខវត្តធម្មយុត្តិ ក្នុងភូមិធម្មយុត្តិសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
លោកស្រី មាស សុម៉ាលី នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានអោយដឹងថា៖ជនសង្ស័យទាំង២នាក់ខាងលើនេះ ១ឈ្មោះ សុវណ្ណ ម៉ៅ អាយុ១៨ឆ្នាំ ជាអ្នកប្រើប្រសា់គ្រឿងញៀន រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ២ឈ្មោះ សូ
សំណាង អាយុ២៩ឆ្នាំ ជាអ្នករត់ម៉ូតូឌុប រស់នៅក្នុងភូមិឃុំជាមួយគ្នា។
មុនពេលចាប់ខ្លួនឈ្មោះ សុវណ្ណ ម៉ៅ បានហៅម៉ូតូឌុបឈ្មោះ សូ សំណាង ជិះពីព្រៃខ្មែរមកកាន់ក្រុងកំពង់ឆ្នាំងក្នុងតម្លៃទៅមកថ្លៃ១ម៉ឺនរៀល តែមិនប្រាប់ថាមកធ្វើអីឡើយ។ពេលមកដល់ចំណុចមុខវត្តធម្មយុត្តិ ឈ្មោះ សុវណ្ណ ម៉ៅ បានទូរសព្ទ័រកមេចែកចាយគ្រឿងញៀន នៅពេលនោះដែរមានប្រជាពលរដ្ឋបានទូរសព្ទ័រាយការណ៍ជូនសមត្ថកិច្ចជំនាញ សមត្ថកិច្ចដែលបានក្លែងធ្វើជាមេចែកចាយថ្នាំញៀនក៏បានមកដល់សួរនាំលក់ថ្នាំញៀន ក៏បានពទ្ធ័ចាប់ខ្លួនពួកគេទាំង២នាក់តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ សុវណ្ណ ម៉ៅ បានសារភាពថា៖រូបគេពិតជាបានមករកទិញថ្នាំញៀនមែន ដែលមិត្តភ័ក្រមានអោយលុយចំនួន៥ម៉ឺនរៀលមករកទិញថ្នាំញៀនអោយគេចំនួន១ហ៊ុន(រង្វាស់ទម្ងន់គេថ្លឹងតាមជញ្ជីងថ្លឹងមាស)។ចំណែកឈ្មោះ សូ សំណា ង ឆ្លើយថាគេជាអ្នករត់ម៉ូតូឌុបមិនបានដឹងខ្លួនជាមុនថាគេអោយឌុបមករកទិញថ្នាំញៀននោះឡើយ បើដឹងមុនក៏គេមិនឌុបមកដែរ។
វត្ថុតាងដែលសមត្ថកិច្ចដលហូតបានមាន៖ម៉ូតូសេរីឆ្នាំ២០១៣ មូយគ្រឿងពាក់ស្លាកលេខកំពង់ឆ្នាំង1C-8381 លុយ៥ម៉ឺនរៀល កាបូបដាក់លុយ២ មួកនគរបាល១ និងទូរសព្ទ័ដៃ២គ្រឿង។ជនសង្ស័យនិងវត្ថុតាងត្រូវបាន សមត្ថកិច្ចជំនាញកសាងសំណុំរឿងតាមផ្លូវច្បាប់បញ្ជូនទៅកាន់តុលាការខេត្តចាត់ការបន្តតាមនិតិវិធី៕