គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ករ​ឡើង​ដោយ​រថយន្ត​និង​រថយន្ត​បាន​បុក​គ្នា​ពេញ​ទំ​ហ៊ឹង​នៅ​ស្រុក​អូររាំង​បណ្តាលអោយ​មន្ត្រី​ប៉ូលីស​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​នេះ

0

មណ្ឌលគិរីៈ ករណី​ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២​និង​១២​នាទី នា​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិការ ឆ្នាំ​២០១៤​ត្រង់ចមណុច​កែង ស្នាក់ការ​អភិរក្ស​ជីវៈចំរុះ អូររាំង តាម​បណ្តោយ​ផ្លូវ​លេខ​៧៦ ស្ថិតនៅ​ភូមិ អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង

ខេត្តមណ្ឌលគិរី ។ សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​អោយដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក កា​មឺ​រី ហើម​ពណ៍​ខ្មៅ​សេរី​៩៥​អត់​ស្លាក​លេខ​មួយគ្រឿង​ផ្ទុក​ឈើប្រណិត​ពេញ​ចរាចរណ៍​ចេញពី​ស្រុក​អូររាំង​ឆ្ពោះទៅ​ស្រុក​កែវ​សីមា អ្នកបើករថយន្ត​ជួប​គ្រោះថ្នាក់​នេះ​ជា​មន្ត្រី​ប៉ូលីស​ប៉ុស្តិ៍​សែន​មនោ​រម្យ ស្រុក​អូររាំង ។​

ប្រភព​ព័​ត៍​មានបាន​បន្តទៀតថា នៅពេល​រថយន្ត​ដឹកឈើ​នោះ​បើកបរ​យ៉ាង​លឿន​ស្រាប់តែ​ជួប​និង​ផ្លូវ​កោង​មុខ​ស្នាក់​ការអភិរក្ស​អូររាំង ក៍​ជ្រុល​ចង្កូត​ទៅបុក​ពេញ​ទំ​ហ៊ឹង​ជាមួយនិង​រថយន្ត​ម៉ាក ហ៊ីយ៉ានដាយ ១​តោន​កន្លះ​ដឹក​ស្រា​បៀរ​អង្គរ របស់​អាជីវករ នៅ​ខេត្តមណ្ឌលគិរី ពេញ​ទំ​ហ៊ឹង​បណ្តាលអោយ​មន្ត្រី​ប៉ូលីស​រូបនោះ​ស្លាប់បាត់​បង់ជីវិត​តែម្តងទៅ ។ រីឯ​រថយន្ត​ដឹក​ស្រា​បៀរ​នោះ​គឺ​ពុំមាន​រងគ្រោះថ្នាក់​អ្វី​នោះឡើយ រហូតមកដល់​ពេលនេះ​គេ​ពុំទាន់​ដឹង​ច្បាស់​ថា​ភាគី​ទាំ​ពីរ​ជួប​ហេតុការណ៍​នេះ​ភាគី​ខាង​ណា​ជា​អ្នកបង្ករ​អោយបាន​ច្បាស់លាស់​នៅឡើយ​ទេ ។​

លោក ឈុន ពេជ្រ អធិការរង​ស្រុក​អូររាំង បានអោយដឹងថា អ្នកស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​និង​ម្ចាស់​រថយន្ត​ម៉ាក កា​មឺ​រី​ហើម​សេរី​95​ពណ៍​ខ្មៅ​នោះ​ជា​មន្ត្រីប៉ូលិស​ប៉ុស្តិ៍ សែន​មនោ​រម្យ ស្រុក​អូររាំង មានឈ្មោះ អ៊ុន សុ​គឹម និង​ជា​កូនប្រសារ​របស់លោក ញ៉ឹក ចាន់ថុល នាយប៉ុស្តិ៍​សែន​មនោ​រម្យ ស្រុក​អូររាំង​នេះ ។ អធិការរង​រូបនេះ​ក៍បាន​ទទួលស្គាល់ថា រថយន្ត​កា​មឺ​រី​ហើម​នោះ​ពិត​ជាមាន​ផ្ទុក​ឈើប្រណិត​មែន​ប៉ុន្តែ​រូបលោក​ហាក់បីដូចជា​ពុំ​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​អោយបាន​វែងឆ្ងាយ​ឡើយ ។ រីឯ​ការចាត់ការ​ទៅតាម​និតិ​វិធី​នោះ​ត្រូវបានធ្វើ​ការប្រគល់​ករ​ណី​នេះ​ទៅអោយ​ការិយាល័យ​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ជា​អ្នកចាត់ការ ។

គួរ​បញ្ជាក់ថា បើ​យោងទៅតាម​ប្រភព​ព័​ត៍​មាន​របស់​សហគមន៍​ការពារ​ព្រៃឈើ​នៅក្នុង​តំបន់​នេះ​បាន​ប្រាប់ថា សព្វថ្ងៃនេះ​ពួកគាត់​បាន​សង្កេតមើល​ឃើញថា មាន​មន្ត្រី​ខិលខូច​មួយចំនួន​ស្ទើ​តែ​គ្រប់​អង្គភាព​នៅ​ស្រុក​អូររាំង អាង​អំណាច អាង​តួនាទី​ផង​នោះ​កំពុង​យក​តួនាទី​របស់ខ្លួន​មក​ប្រ​ព្រិ​ត្ត​បទល្មើស ដូចជា​មន្ត្រី​ខ្លះ​ជា​មេ​ឈ្មួញ​ទិញ​ឈើ​ស្តុក​ដើម្បី​លក់​បន្តរ និង​មន្ត្រី​ខ្លះ​បាន​ទិញ​ម៉ាស៊ីន​ត្រង់សឺន័រ​អា​ឈើ​អោយ​ប្រជាពលរដ្ឋ​ចូល​កាត់​ព្រៃ​យកមក​លក់​អោយ​ខ្លួន​ជាដើម ហើយ​មន្ត្រី​ខិលខូច​មួយចំនួន​នោះ​ដូច​មន្ត្រី​យោធា​ស្រុក មន្ត្រី​ប៉ូលីស​ស្រុក និង ប៉េអឹម​ស្រុក​នេះ​ផ្ទាល់​តែម្តង ៕