បាត់ដំបង: បាត់ដំបងគឺជាខេត្តមួយដែលត្រូវបានជាប់ចំណាត់ថ្នាក់លេខមួយលើវិញ្ញាសារទីក្រុងស្អាតកាលពីពេលថ្មីៗនេះ ហើយក៏ជាខេត្តមួយសំបូរទៅដោយតំបន់រមណីយដ្ឋាន និងប្រាង្គប្រាសាទនានាដែលជាកត្តាមួយសំរាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយចូលមកកំសាន្ត
ផងដែរ។ទន្ទឹមនឹងភាពរីកចំរើននេះអាជ្ញាធរខេត្តក៏បានរៀបចំធ្វើការឈូសឆាយតាមបណ្តោយមាត់ស្ទឹងសង្កែទាំងសងខាងស្ទឹងដោយចាប់ពីស្ពានសម្តេច ហ៊ុន សែន ក្បែវត្តសង្កែរហូតទៅដល់ស្ពានថ្មថ្មីក្នុងគោលបំនងជំរុញអោយក្រុងបាត់ដំបងកាន់តែមានសោភ័ណភាពស្រស់បំព្រងទ្វេដងព្រោះបច្ចុប្បន្ននៅតាមសួនប្របមាត់ស្ទឹងសង្កែគឺមានការកែលំអរយ៉ាងច្រើនដូចជា ការដាំដើមរុក្ខជាតិការដាក់ពង្រាយបង់ថ្មសំរាប់អោយភ្ញៀវអង្គុយស្រូបយកខ្យល់អាកាសនាមាត់ស្ទឹងសង្កែ និងការតម្លើងឧបករណ៍សំរាប់ហាត់ប្រាណដាដើម។ល។
ទាំងនេះក៏ជាសម្មិទ្ធិផងមួយក្នុងចំណោមសម្មិទ្ធិផលនានាដែលអាជ្ញាធរខេត្តបានរៀបចំឡើង. ។ដំណាលគ្នានឹងការអភិវឌ្ឍន៍ក្រុងអោយមានរបៀបរៀបរយនេះផងដែរខេត្តក៏បានព្យាយាម
លុបបំបាត់នូវជនអនាថា និងក្រុមអនាធិបតេយ្យដែលតែងតែប្រមូលផ្តុំគ្នាជាក្រុមៗរស់នៅតាមទីសាធារណ: និងតាមរបងមន្ទីរនានាក្នុងខេត្តដែលបង្កអោយមានភាពវឹកវរនិងខូចសោភ័ណភាពទីក្រុង ហើយមានពេលខ្លះក៏បង្កនូវអំពើហឹង្សាផ្សេងៗផងដែរ. ។
ប៉ុន្តែនៅពេលថ្មីៗនេះក៏ស្រាប់តែមានកូនផ្ទះ និងកូនខ្ទមជាច្រើនបានផុសតំរៀបគ្នាជាហូរហែរ
តាមមាត់ស្ទឹងសង្កែ ដែលទីតាំងទាំងនោះគឺត្រូវបានឈូសឆាយយ៉ាងស្អាតទៅហើយសំរាប់ជាទីកំសាន្តនិងលំហែរកាយទស្សនាទឹកស្ទឹងសង្កែរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលការរស់នៅរបស់ពួកគេគឺជាការជាន់ឈ្លីទៅលើសោភ័ណភាពទីក្រុងទាំងស្រុង. ។ បញ្ហានេះបើអាជ្ញាធរខេត្ត ក្រុងមិនបានយកចិត្តទុកដាក់ និងឆាប់រកវិធានការទប់ស្កាត់ទេនោះសំណង់អនាធិបតេយ្យប្រាកដជារីករាលដាល ពាសពេញទីតាំងនោះជាក់ជាមិនខាន ហើយក៏ប្រហែលជាអាចប្រែក្លាយទៅជាតំបន់ដៃទន្លេសាបផងក៏មិនដឹង. ដូច្នេះគួរតែអាជ្ញាធរខេត្តដាក់ផែនការអោយបានមុឺងម៉ាត់បំផុតដើម្បីជៀសវាងនូវការរីករាលដាលអំពីបញ្ហាខាងលើនេះវានាំអោយក្លាយជាដំបៅនៅក្នុងសាច់ឯងយ៉ាងពិតប្រាកដ. ៕