​មុខរបរ​វាយ​ថ្មភ្នំ​លក់​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ភូមិ​ប៉ាត​ឡាង​

0

​កំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ភូមិ​ប៉ាត​ឡាង​មួយចំនួន​ដែល​គ្មាន​ដីស្រែ​ធ្វើ​និង​គេ​បាននាំគ្នា​ចាប់យក​មុខរបរ​វាយ​ថ្មភ្នំ​លក់​ដើម្បី​ចិញ្ចឹមជីវិត ដែល​មុខរបរ​នេះ​ពួកគាត់​បានធ្វើ​ជាង​១០​ឆ្នាំ មកហើយ​ដែល​អ្នកខ្លះ​ជា​ជនពិការ​គួរអោយ​អាណិតអាសូរ​។​កន្លែង​ទីតាំង​វាយ​ថ្ម​ដោយ​ដៃ​នេះ​ស្ថិតនៅ​ជើងភ្នំ​តា​

បាំង អ​តី​តៈ​ការដ្ឋាន​កិន​ថ្មភ្នំ​ធ្វើ​ព្រលានយន្តហោះ​សម័យ​ប៉ុលពត ស្ថិតនៅ​ក្នុងភូមិ​ប៉ាត​ឡាង ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​DSC08777

​លោក នុ​ន សំអាន (​ហៅ​ម៉ៅ​) អាយុ​៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ពិន ធឿន អាយុ​៤០​ឆ្នាំ​មានកូន​៨​នាក់ ដែលជា​ជនក្រីក្រ​គ្មាន​ដីស្រែ​ធ្វើ​និង​គេ​ប្រកបមុខរបរ​វាយ​ថ្មភ្នំ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ជាង​១០​ឆ្នាំ​មកហើយ​នោះ បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ​ថាៈ​ជនក្រីក្រ​ដែល​គ្មាន​ដីស្រែ​ធ្វើ​ដូច​គាត់​មាន​ចំនួន​៥​គ្រួសារ​នៅក្នុង​ភូមិ​បាន​ប្រក ប​មុខរបរ​វាយ​ថ្ម​ដោយ​ដៃ​ចិញ្ចឹមជីវិត​ដូច​គាត់​ដែរ​។DSC08769

​ដោយឡែក​ជនពិការ​ឈ្មោះ គង់ លុន អាយុ​៥២​ឆ្នាំ បាន​និយាយ​អោយដឹងថាៈ​គាត់​ពិការ​ជើង​និង​ខ្នង​នេះ​ដោយសារ​ធ្លាក់​ពីលើ​ចុង​ត្នោត​កាលពី​ឆ្នាំ​១៩៧៤ គាត់​គ្មាន​ប្រពន្ធ​និង​កូន​ទេ​សព្វថ្ងៃ​គាត់​រស់នៅ​ជាមួយ​ម្តាយ​ចាស់ជរា​ឈ្មោះ ជួប លត អាយុ​៨៥​ឆ្នាំ រស់នៅក្នុង​ភូមិ​ស្រាង​ខ្ពស់ ឃុំ​ពង្រ ស្រុក​រលាប្អៀរ​គាត់​បាន​ប្រកបមុខរបរ​វាយ​ថ្ម​ដោយ​ដៃ​ចិញ្ចឹមជីវិត នៅ​ជើង​តា​បាំង​នេះ​ជិត​២០​ឆ្នាំ​មកហើយ ។​DSC08759

​ ​លោក នុ​ន សំអាន បាន​និយាយ​បញ្ជាក់​អោយដឹងថាៈ​ក្នុង​មួយថ្ងៃៗ​ពួកគាត់​អាច​វាយ​បំបែ ក​ថ្មភ្នំ​ធំៗ​អោយក្លាយ​ជា​ថ្ម​ទំហំ​៤​គុណ​៦​បាន​ចំនួន​ពី​០,៥០​ទៅ​០,៧៥​ម៉ែត្រគូប​។​ចំណែក​ថ្ម​ទំហំ​៤​គុណ​៦​នេះ​លក់បាន​ក្នុង​១​ម៉ែត្រគូបៗ​ថ្លៃ​៣​ម៉ឺន​រៀល ប៉ុន្តែ​ការលក់ដូរ​នេះ​មិនសូវ​លក់ដាច់​ប៉ុន្មាន​ឡើយ ព្រោះតែ​អតិថិជន​ភាគច្រើ់ន​គេ​ត្រូវ​ការទិញ​ថ្ម​កិន​ដោយ​ម៉ាស៊ីន​មាន​តំលៃ​ក្នុង​១​ម៉ែត្រគូប​៣​ម៉ឺន​៥​ពាន់​រៀល​ច្រើនជាង ដែលជា​ហេតុ​ធ្វើអោយ​ការរកចំណូល​ប្រចាំថ្ងៃ​របស់​ពួកគាត់​មានកំ​រិត​ខ្វះខាត​មិន​ធូរធា​ឡើយ​។​ដោយឡែក​ការងារ​វាយ​ថ្ម​នេះ​ពេលខ្លះ​ក៍បាន​ជួប​និង​គ្រោះថ្នាក់រ​បួ ស​ដៃ​របួស​ជើង​ផងដែរ ដោយសារ​មុត​និង​អំបែង​ថ្ម​។​

​ ​ពួកគាត់​សុំ​សំណូមពរ​តាមរយះ​អ្នកយកព័ត៌មាន​យើង​ថាៈ​សូម​អតិថិជន​និង​អ្នកធ្វើ​សំណង់​ទាំង ឡាយ​សូម​មេត្តាជួយ​ទិញ​ថ្ម​ទំហំ​៤​គុណ​៦​វាយ​ដោយ​ដៃ​របស់​ពួកគាត់​ផង ដើម្បី​ពួក​បាន​ថ​វិ កា​ខ្លះៗ សំរាប់​គាត់​ចិញ្ចឹមជីវិត​ក្នុង​ក្រុម​គ្រូ​សារ ព្រោះថា​ពួកគាត់​ពុំមាន​មុខរបរ​អ្វី​ក្រៅពី​ការ​វាយ​ថ្ម​ចិញ្ចឹមជីវិត​នេះឡើយ​៕ DSC08748