​សងសឹក​គំនុំ​ចាស់​ឌឺដង​ដាក់គ្នា​ពេល​រាំវង់​ធុងបាស់​យុវជន​ម្នាក់​ត្រូវគេ​កាប់​រងរបួស​ធ្ងន់​ដឹក​ចូល​ពេទ្យ​ជនដៃដល់​រត់ចោល​ផ្ទះ

0

​កំពង់ឆ្នាំង​៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ដៅ​យ​ផ្លែដាវ ដោយសារ​យុវជន​មួយក្រុម​ទៀត​បាន​ព្រួត​គ្នា​កាប់​ប្រហារ ដែល​ករណីនេះ​បានកើត​ឡើង​នៅ​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅក្នុង​វត្ត​អង្គ ស្ថិត​ក្នង​ភូមិ​ខុន​រ៉ង ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ខណៈ​ជនរងគ្រោះ​ទៅលេង​រាំវង់​

ធុងបាស់​ក្នុង​ពិធីបុណ្យ​អកអំបុក​ក្នុង​វត្ត​។​​ ​តាម​ការរៀប​របស់​ស្ត្រី ឈ្មោះ ឈុន ឡី អាយុ​៥៥​ឆ្នាំ ជា​ម្តាយ​ជនរងគ្រោះ​មាន​ទីលំនៅ ភូមិ​សាលាឃុំ ឃុំ​ពពេល ស្រុក​បរិបូណ៌ បានអោយដឹងថាៈ កូនប្រុស​គាត់​រងគ្រោះ​មានឈ្មោះ ឈុន លី ហៅ ជា​​សុខ​នី អាយុ​២៥​ឆ្នាំ គាត់​មិនបាន​ដឹងថាៈ កូន​គាត់​ត្រូវគេ​កាប់​ព្រោះ​រឿង អ្វី​នោះទេ ។DSC05918

ប៉ុន្តែ​នៅ​យប់នោះ ក្រោយពី​ទទួលដំណឹង​ថា​កូន​គាត់​ត្រូវគេ​កាប់ បណ្តាលអោយ​រងរបួស​ធ្ងន់​ហើយ​ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​បរិបូណ៌ គាត់​បាន​ជិៈ​ម៉ូតូ​ជាមួយ​កូនស្រី​គាត់​ម្នាក់ទៀត​ទៅ​មណ្ឌល​សុខភាព​ស្រុក ក្នុងពេលនោះ​គាត់​បានឃើញ​ក្មេង​មួយក្រុម​មាន​គ្នា​៤​នាក់ មាន​ដាវ​និង​កាំបិត​គ្រប់​ដៃ ចូលទៅ​មណ្ឌល​សុខភាព​ស្រុក គ្រាន់តែ​ឃើញ​គាត់​ជិៈ​ម៉ូតូ ពួកគេ​បាន​ស្ទុះ​មក​ដេញ​កាប់​គាត់​ទៀត តែ​កូនស្រី​គាត់​ជំហរ​រឹង​បាន​ព្យាយាម​បើក​ម៉ូតូ​រត់ចេញ​មកវិញ ហើយ​ពួកក្មេង​នោះ​ក៏បាន​គេច​ចេញពី​មណ្ឌល​សុខភាព​អស់​ទៅ ។​
​ក្រោយមក​គាត់​ក៏​ត្រឡប់​ចូលទៅ​មើល​កូនប្រុស​គាត់​ម្តង ទៀត​ឃើញ​កូនប្រុស​គាត់​ត្រូវបាន​គ្រូពេទ្យ​កំពុង​សង្គ្រោះ ដោយ​ដេរ​របួស​ជាច្រើន​ថ្នេរ​លើ​មុខរ​បូស​២​កន្លែង គឺ​ក្រោម​ឆ្អឹងជំនី​ខាងឆ្វេង​មួយកន្លែង ដែល​គ្រូពេទ្យ​ប្រាប់ថា​ឆែប​ដល់​ឆ្អឹងជំនី​១ និង​លើ​ក្បាល​មួយកន្លែង ដាច់​ដល់​លលា​ដ៏ ។​ដោយសារ​របួសធ្ងន់​ធ្ង​រ​ពេក​ទើប​កូនប្រុស​គាត់​ត្រូវបាន​គ្រូពេទ្យ​បញ្ជូន មក​មន្ទីរពេទ្យ ខេត្ត​ដើម្បី​សង្គ្រោះ​ជីវិត​។DSC05917

​ប្រភពពី​មន្ត្រីនគរបាល​ស្រុក​បរិបូណ៌​វិញ​បាន​និយាយ​អោយដឹងថាៈ រឿងហេតុ​ខាងលើ​ដោយសារ​រឿង គំនុំ ឌឺដង​ដាក់គ្នា​ពេល​រាំវង់​ធុងបាស់​ក្នុង​វត្ត ហើយ​តាម​ការស្រាវជ្រាវ​បានដឹងថាៈ ជនដៃដល់​ដែល​បាន ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​កាប់ ទៅលើ​ជនរងគ្រោះ​មានឈ្មោះ ហេង រតនា អាយុ​២១​ឆ្នាំ មាន​ទៅ​លំនៅ ភូមិ​អូរ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ពេលនេះ​បាន​រត់​គេចខ្លួនបាត់​ជាមួយ​បក្សពួក តែ​មិនទាន់​ដឹង​មាន​គ្នា​ប៉ុន្មាន​នាក់​ទេ និង មានឈ្មោះ​អី​ខ្លះ​ទេ ករណីនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​។​

​ ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ គេ​ឃើញ​ឪពុកម្តាយ​ជនបង្ក បាន​ទៅ​ព្យាយាម​ទៅ​សម្រប សម្រួល​ឪពុក​ជនរងគ្រោះ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក តែ​មិនទាន់​ត្រូវរ៉ូវ​គ្នា​បែបណា​នោះទេ ប៉ុន្តែ មន្ត្រីនគរបាល​បាន​និយាយថាៈ បើទុកជា​គូរ​ភាគី​ទាំង​២​ត្រូវរ៉ូវ​គ្នា​មិនបាន​ផ្តឹ​ង​ផ្តល់ ដោយ​ព្រម​ទទួល​សំណង រ​ប្បវេណី​ក៏ពិតមែន តែ​បទល្មើស​ព្រហ្ម​ទ​ណ្ឌ័​នៅតែមាន​ជា​ធរមាន​ដដែល ហើយ​ជនបង្ក​ត្រូវតែ​ទទួល ទោស​ចំពោះមុខ​ច្បាប់ និង​ពេលនេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការ​ដា្ឋ​ន​នគរបាល​ខេត្ត ដើម្បី​បំពេញ​សំណុំបែបបទ​បន្ថែម​បញ្ជូនទៅ​តុលាការ​ខេ្ត​ចាត់​ការបន្ត​តាម​និ​វិធី ៕DSC05921