កំពង់ឆ្នាំង៖ ជនសង្ស័យប្រុសស្រីចំនូន៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង សហការជា មួយសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ឡើមពទ្ធ័ចាប់ខ្លួនបានខណៈពួកគេទាំង៣នាក់កំពុងប្រើប្រាស់និងចែកចាយថ្នាំញៀននៅក្នុងផ្ទះមួយ។ករណីបង្ក្រាបគ្រឿងញៀនខា
លើនេះបានធ្វើឡើងនៅវេលា៩និង៣០នាទី ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងភូមិសំរោង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក ញ៉ោក ប៊ុនធី អធិការរងនគរបាលក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថាៈ ដោយមាន
សេចក្តីរាយការណ៏ ពីប្រជាពលរដ្ឋទើបសមត្ថកិច្ចនគរបាលក្រុងនិងខេត្ត បានសហការគ្នាបានទាន់ពេលវេលា និងបានធ្វើការឡោមពទ្ធ័ចូលទៅចាប់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ ខណៈដែលពួកគេកំពុងចែកចាយនិង ប្រើប្រាស់ថ្នាំញៀននៅលើផ្ទះតែម្តង។
ជនសង្ស័យទាំ៣នាក់នោះមាន៖ ១,ឈ្មោះ ម៉ៅ ចំរើន ហៅសី ហៅម៉ៅសី អាយុ៣០ឆ្នាំជាមុសញ្ញាចែកចាយនិងប្រើប្រាស់ថ្នាំញៀន និងជាម្ចាស់ផ្ទះ , ២ឈ្មោះ ប៊ុន ច័ន្ទថុល ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង, និង៣ឈ្មោះ អ៊ី រតនា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំ ភូមិ សំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង។វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមាន៖សាច់ជូ១ដុំ សំភារៈសម្រាប់ជក់ថ្នាំញៀមមួយចំនួន លុយ៧ម៉ឺន៥ពាន់រៀល និងទូរសព្ទ័ដៃ១គ្រឿង ។
ជនសង្ស័យទាំង៣នាក់ខាងលើនេះ ត្រូវបានមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្ត កសាងសំ ណុំរឿងតាមនិតិវិធី បញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីចោទប្រកាន់ជុំនំជំរះផ្តន្ទាទោសតាមបញ្ញត្តិច្បាប់៕ .