នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប​និង​ប្រធាន​សង្កាត់រដ្ឋបាល​ជលផល​ឃុំ​អន្លង់​សំណរ​បើកភ្លើង​ខៀវ​អោយ​ចិញ្ចឹម​ត្រី​ខុសច្បាប់​រដ្ឋបាល​ជលផល​យ៉ាង​អាណាធិបតេយ្យ​

0


​សៀមរាបៈ លោក ព្រិ​ន សា​វិ​ន នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល ខេត្តសៀមរាប និង លោក ញឹម ស៊ី​វ័​ន្ត ប្រធាន​សង្កាត់រដ្ឋបាល​ជលផល​ឃុំ​អន្លង់​សំណរ ជាមួយ​បក្សពួក​បានរួម​គំនិត​គ្នា​ជា​ឯកច្ឆ័ន្ទ​បើកភ្លើង​ខៀវ​អោយ​​ចិញ្ចឹម​ត្រី​រ៉ស់​និង​ត្រី​ឆ្តោរ​យ៉ាង​អាណាធិបតេយ្យ ខុសពី​ច្បាប់​ជលផល​ដែល​បាន​

ផ្សព្វ​​ផ្សាយ​ដោយ «​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​» ដែល​ចាត់ទុក​ត្រី​រ៉ស់ និង​ត្រី​ឆ្តោរ​ជា​ត្រី​ត្រី​យក្ស​ព្រោះ​ត្រី​ឆ្ដោរ​ឬ​ត្រី​រ៉ស់​ចាប់​ពីថ្ងៃ​ចិញ្ចឹម​រហូតដល់​ថ្ងៃ​អាច​លក់បាន​ក្នុង​១​ក្បាល​អាច​ស៊ី​កូន​ត្រី​ចំរុះ​រហូតដល់​រាប់ម៉ឺន​ក្បាល នៅ​ឆ្នាំ​២០១៤​នេះ​ការ​ចិ​ញ្ចឹ​ន​ត្រី​ឆ្តោរ​និង​ត្រី​រ៉ស់​កើនឡើង​គួ​អោយ​ព្រួយបារម្ភ​ពី​អនាគត​មច្ឆា​ជាតិ​បឹង​ទន្លេសាប​។DSC04060

ជាក់ស្តែង​តាមប្រភពពត័មានច្បាស់ការបានប្រាប់អ្នកសារពត័មានយើងថាគ្រាន់តែ​ចំណុច​១​ចំនួន​នៅក្នុង​ឃុំ​អន្លង់​សំណរ​ដូចជា​៖ ចង​សេះ​, ស្ទឹង​ជ្រៅ​, ភូមិ​ថ្មី​, ខ្វែង​ចក និង​មាត់​ខ្លា​មាន​បែ​ចិញ្ចឹម​ត្រី​មិនតិចជាង​៤០០​បែ​នោះទេ​ដោយ​មិនទាន់​សរុប​ស្រះ​នៅតាម​ភូមិ ហើយ​មាន​ត្រី​ទាំងពីរ​ប្រភេទ​នេះ​មិនតិចជាង​៣២០០០០០ (​បី​លាន​ពីរ​សែន​ក្បាល​) នោះទេ​។DSC05487

ហើយតាម​សម្តី​ប្រជា​នេសាទ​ដែល​រស់នៅ​ក្នុងភូមិ​ស្ទឹង​ជ្រៅ និយាយថា​៖ រដ្ឋបាល​ជលផល​យក​លុយ​(​ហៅថា​ពិន័យ​)​ចាប់ពី ៧០០ ០០០​រៀល ទៅ​១ ៥០០ ០០០ រៀល ទៅតាម​បែ​តូច ឬ​បែ​ធំ ចំនួន​ត្រី​តិច ឬ​ត្រី​ច្រើន​។​​ជុំវិញ​បញ្ហា​នេះ​អ្នក​សារពត៌មាន​បាន​ទូរស័ព្ទ​ទៅ​លោក ញឹម ស៊ី​វ័​ន្ត ដើម្បី​បំភ្លឺ​រឿងនេះ ប៉ុន្តែ​គ្មាន​ការឆ្លើយតប នេះ​គឺជា​ទន្លាប់​ចាស់គំរិល​របស់គាត់​។

ចំណែកឯ​លោក ព្រិ​ន សា​វិ​ន បាន​បំភ្លឺ​តាម​ទូរស័ព្ទ​ថា​៖ កាលពី​ខែ​កក្ត​ដា និង​ខែសីហា កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​បាន​ចុះទៅ​ចាក់​កូន​ត្រី​ចោល​អស់​ជាង ៨០០ ០០០​ក្បាល រីឯ​អ្នក​ខ្លះទៀត​បាន​អូស​បែ​ត្រី​គេច​ចូល​ក្នុងព្រៃ នៅពេលនេះ​រដ្ឋបាល​ជល​ផល​កំពុងតែធ្វើការ​ផាកពិន័យ​អ្នក​ចិញ្ចឹម​ត្រី​ខុសច្បាប់​នេះ​អោយ​រាងចាល​។DSC05552

មាន​ប្រភព​ពត៌មាន​ពី​ភូមិ​ស្ទឹង​ជ្រៅ​ដដែល​ថា​៖ កាលពី​ខែ​កក្ត​ដា និង​ខែសីហា កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​ពិតជា​បាន​ទៅ​ចាក់​កូន​ត្រី​ចោល​មែន​ប៉ុន្តែ​កន្លែង​ខ្លះ​ចាក់​មែនទែន កន្លែង​ខ្លះ​ចាក់​លេងៗ មិន​ខុសពី​អ្នកលេង​សៀក ឬ​អ្នកលេង​ប៉ា​ហ៊ី សម្តែង​ដើម្បី​លក់​ថ្នាំនោះទេ។ ដោយ អ៊ុក ផ្លុ​ង​)