​​មតិ​មហាជន​នាំគ្នា​និយាយ​រិះគន់ថា​!​បច្ចុប្បន្ន​រថយន្ត​តាក់ស៊ី​ឈប់​ចាប់​ម៉ូយ​យ៉ាង​អនាធិបតេយ្យ​នៅ​ចំនុច​គល់ស្ពាន​កំពង់ធំ​ប៉ែក​ខាងជើង ក្នុង​ក្រុង​ស្ទឹងសែន

0

កំពង់ធំ៖ កំពុងតែ​បង្ករ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​ប៉ះពាល់​ដល់​សោភ័ណភាព​ក្រុង ចំណែក​នគរបាល​ចរាច​រ​ណ៏ និង​សណ្តាប់ធ្នាប់​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងសែន​បានត្រឹមតែ​ដើរ​ប្រមូល​លុយ​ពី​ក្បាល​ឡាន​បន្តិចបន្តួច​ប៉ុណ្ណោះ​ជា​ថ្នូរ​ទៅ​និង​ការមិន​ឲ្យ​ចត​!​សូមបីតែ​កន្លែង​ផ្លូវបត់​កាច់ជ្រុង​

ដែលមាន​ផ្លាកសញ្ញា​ចរាចរ​ណ៏​ក៏មាន​កន្លែង​លក់ដូរ​ទាំងយប់​ទាំង​ថ្ងៃ និង​ចត​រថយន្ត​ផងដែរ​!​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​ភាព​គ្មាន​សណ្តាប់​ក្នុង​ក្រុង​ស្ទឹងសែន​ដែល​បង្ករ​ឡើង​ដោយ​រថយន្ត​តាក់ស៊ី​ចត ចាប់​ម៉ូយ​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ក្រុង​នេះដែរ​!​ឯកឧត្តម ហួន វ៉ាន់​និ​ត អភិបាលរង​DSC02775

ខេត្តកំពង់ធំ ទទួលបន្ទុក​រៀបចំ​សោភ័ណភាព​ក្រុង​ស្ទឹងសែន​មាន​ប្រសា​ស​ន៏​ប្រាប់​ឲ្យ​ដឹងថា​!​ដោយ​ក្រលេក​មើលឃើញ​ពី​ការបាត់បង់​សណ្តាប់​សាធារណៈ​នេះ​!​ឯកឧត្តម​បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយ​លោ​ល​អភិបាលក្រុង​ស្ទឹងសែន លោក​ស្នងការរង​នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់ធ្នាប់​សាធារណៈ​ស្តីអំពី​បញ្ហា​នៃ​ការឈប់​ចត​រត់​រថយន្ត​ចាប់​ម៉ូយ​អណាធិបតេយ្យ​នេះ​កាលពីពេល​ថ្មី​កន្លងមកហើយ​ដែរ​!​ដូចជា​នៅ​គល់ស្ពាន​កំពង់ធំ មុខ​តំណាងរាស្ត្រ មុខ​មន្ទីរ​

វប្បធម៌ មុខ​អរុណរះ និង​នៅ​ចំ​ពីមុខ​ផ្សា​កំពង់ធំ​ជាដើម តែ​វា​ហាក់បីដូចជា​គ្មាន​ប្រសិទ្ធភាព​សោះ ធ្វើ​បានតែ​១​ភ្លែត​!​ឯកឧត្តម​និង​កោះប្រជុំ​ពង្រឹង​ឡើងវិញ​ចំពោះ​បញ្ហា​ខាងលើនេះ​! ​លោក ហុក រិ​ន អភិបាលក្រុង​ស្ទឹងសែន​មាន​ប្រសា​ស​ន៏​ថា​!​ចំពោះ​បញ្ហា​រត់​រថយន្ត​តាក់ស៊ី​ឈប់​គ្មាន​សណ្តាប់ធ្នាប់​នេះ សាលាក្រុង​ធ្លាប់បាន​ចាត់​កំលាំង​ឲ្យ​ចុះ​រៀបចំ​ជាច្រើនលើក​ច្រើនសារ​DSC02776

រួចមកហើយ ក៏ប៉ុន្តែ​!​វា​ហាក់បីដូចជា​វែក​ចក​អញ្ចឹង គឺ​រថយន្ត​ទាំងនោះ​មិន​ព្រមទៅ​ចាប់​ម៉ូយ​ក្នុង​បេន​ដែល​បានកំណត់​នោះឡើយ ចំណែក​រឿង​ដែលថា មាន​មន្ត្រីនគរបាល​ចរាចរ​ណ៏​ខិលខូច​មួយចំនួន​ដើរ​យកលុយ​ពី​ក្បាល​ឡាន​នោះ គឺ​ពិត​ជាមាន​!​លោក​និង​បញ្ជា​ឲ្យ​កំលាំង​រៀបចំ​សណ្តាប់ធ្នាប់​ឡើងវិញ​ចំពោះ​រឿងនេះ​!​លោក​វរៈ​សេនី​យ៏​ទោ ញ៉ែម ឈុនលី អធិការដ្ឋាន​DSC02777

នគរបាល​ក្រុង​ស្ទឹងសែន​ប្រាប់ថា​!​ចំពោះ​បញ្ហា​ខាងលើនេះ​លោក​បានដឹង​ដែរ តែ​ប៉ុន្មាន​ថ្ងៃនេះ​លោក​ជាប់រវល់​ប្រជុំ​រហូត នៅពេលដែល​ប្រជុំ​ចប់​លោក​និង​ដឹកនាំ​កំលាំង​ចុះ​រៀបចំ​ឡើងវិញ​ឲ្យ​បានល្អ​។​DSC02778