ភ្នំពេញ៖បុរសម្នាក់ត្រូវបងនិងពូនារីជាសង្សារ ព្រួតគ្នាវាយហើយគប់និងដុំថ្ម បណ្តាលឱ្យរងរបួសត្រង់ចង្ការ និងសៀតផ្កាខាងឆ្វេង ខណៈបុរសរូបនេះ មកទទួលនារីជាសង្សារទៅលេងផ្ទះ និងក្រុមគ្រួសាររបស់ខ្លួន ។ ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង៩និង៥០នាទី នៅចំណុចផ្ទះជួល
ក្រោយវត្តសន្សំកុសល តាមផ្លូវBT ស្ថិតក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។បុរសរងគ្រោះមានឈ្មោះ អ៊ូ សំបាន ភេទប្រុស អាយុ២៤ឆ្នាំ រសនៅក្នុងភូមិ-សង្កាត់ កើតហេតុ ។ប្រភព័ត៌មានដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា បុរសរងគ្រោះ និងនារីជាសង្សារស្រលាញ់គ្នា និងបានរស់នៅជាមួយគ្នាម្តងម្កាល ដូចជាប្តីប្រពន្ធទៅហើយ គ្រាន់តែអ្នកទាំងពីរ មិនបានរៀបការទៅតាមផ្លូវច្បាប់ប៉ុណ្ណោះ ហើយបងប្អូនសាច់ញាតិខាងនារីជាសង្សារ មិនពេញចិត្តបុរសរងគ្រោះ នោះទេ ។
ប្រភពបានបន្តថា នៅមុនពេលកើតហេតុ នារីជាសង្សារ បានទូរស័ព្ទឱ្យបុរសរងគ្រោះ យកម៉ូតូមកឌុបនាងទៅលេងក្រុមគ្រួសារបុរសរងគ្រោះ ដែលរស់នៅក្នុងភូមិ-សង្កាត់ជាមួយគ្នា បន្ទាបពីទទួលទូរស័ព្ទ នារីជាសង្សារប្រាប់ថា ឱ្យមកទទួល បុរសរងគ្រោះក៏បានទាញម៉ូតូ ជិះទៅឌុបនារីជាសង្សារភ្លាមៗតែម្តង ។
ខណៈបុរសរងគ្រោះ ជិះមកដល់មុខផ្ទះជួល ដែលនារីជាសង្សារជួលស្នាក់ ជាមួយក្រុមគ្រួសាររបស់នាងនោះ ក៏ស្រាប់តែត្រូវបងប្រុស រួមជាមួយពូរបស់នារីជាសង្សារ ដែលមិនពេញចិត្តបុរសរងគ្រោះផងនោះ បានចេញមកមកវាយ និងយកដុំថ្មគប់បុរសរងគ្រោះ បណ្តាលឱ្យរងរបួសចំចង្ការ និងសៀតផ្កាខាងឆ្វេង ។ ឃើញដូច្នេះយាយរបស់នារីរងគ្រោះ បានចេញមកឃាត់កុំឱ្យវាយ តប់គ្នា ក៍បណ្តាលឱ្យរងរបួសដៃផងដែរ ។
ក្រោយពេលកើតហេតុ លោកយាយរបស់នារីជាសង្សារ ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាល បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន បានចុះមកពិនិត្យកន្លែងកើតហេតុ និងបានសួរនាំ ទើបដឹងថាជារឿងទំនាស់ក្នុងគ្រួសារ ហើយសមត្ថកិច្ច ក៏បានប្រាប់ទៅបុរសរងគ្រោះ ចាំមកដាក់ពាក្យបណ្តឹង នៅព្រឹកស្អែក ក្នុងនោះនារីជាសង្សារថា នាងនិងសហការជាមួយបុរសជាសង្សារ ដោយមិនឱ្យរឿងនេះជាប់ ដោយគ្មានដំណោះស្រាយនោះទេ ៕