ប្លន់​២​ករណី​ផ្ទួនគ្នា បង្ក​ការភ្ញាក់ផ្អើល​ដល់​អាវុធហត្ថ ពេញ​មួយ​ក្រុង​ចុះ​អន្តរាគមន៍ យក​ម៉ូតូ​បាន​២​គ្រឿង​វិញ​

0

ខណ្ឌ​សែន​សុខ៖​ក្រុមចោរប្លន់​ប្រដាប់​ដោយ​អាវុធ​មួយក្រុម បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ យក​ម៉ូតូ​ស្កូ​ប​ពី​២​គ្រឿង នៅ​កន្លែង​ផ្សេងគ្នា​បានសម្រេច ហើយ​បាន​យក​ម៉ូតូ​ទៅ​ផ្ញើរ​នៅ​កន្លែង​ផ្ញើរ​ម៉ូតូ​មួយ ដែលមាន​យ៉ី​ហោ រុង រឿង ដែលមាន​ទីតាំង​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៣៩៩ តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​

សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ស្ទើរ​ពេញ​មួយ​រាជធានី ដេញតាម​ទាន់ យក​ម៉ូតូ​បាន​ពីរ​គ្រឿង​មកវិញ កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃទី​២៤ ខែ​វិច្ចិកា ឆ្នាំ​២០១៤ ។​6

​ ​ប្រភពព័ត៌មាន​ជុំវិញ​ហេតុការណ៍ បាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ក្រុមចោរប្លន់​ប្រដាប់អាវុធ​មាន គ្នា​៦​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ យក​ម៉ូតូ​ម៉ាក​ស្គុ​ប​ពីរ​គ្រឿង ស៊េរី​ឆ្នាំ​២០១៤ តាំង​ខុសគ្នា ដែល​ទី​តាំងទី​១ គឺ​ជនសង្ស័យ​៤​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង មិន​ចាំ​ម៉ាក បានធ្វើ​សកម្មភាព​ភ្ជង់ ប្លន់​យក​ម៉ូតូ​ស្គុ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1BY-2394 ពីរ​នារី​ម្នាក់ នៅ​ចំណុច​ខាងជើង​ផ្សារ​ដើម​គរ តាម​បណ្តោយ​ផ្លូវ​លេខ​២៣០ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទូល​គោក និង​ករណី​ទី​២ គឺ​ជនសង្ស័យ​ពីរ​នាក់ ប្រដាប់​ដោយ​1

កាំភ្លើងខ្លី​មួយ​ដើម បានធ្វើ​សកម្មភាព ភ្ជង់​ប្លន់​ម៉ូតូ​ស្គុ​ប​ពី ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ក្រហម ពាក់​ស្លាក លេខ ភ្នំពេញ 1CM- 2124 ពី​បុរស​ម្នាក់ ដែលមាន​ឈ្មោះ ទុន កុសល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​មុខរបរ​ជាជាង​ថតរូប​ភាព មាន​ទីលំនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បានសម្រេច​ដោយ​សុវត្ថិភាព នៅ​ចំណុច​តាម​បណ្តោយ ផ្លូវ​ព្រះ​មុន្នី​រ៉េត ស្ថិតក្នុង​វាលវង់ ខណ្ឌ​៧​មករា ។
ក្រោយពី​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​បានសម្រេច​ហើយ​នោះ ជនសង្ស័យ​ប្រមាណ​ជាង​៦​នាក់​ខាងលើ ដែល បាន​ប្លន់​២​ទីតាំង​ផ្សេង​គ្នាន​នោះ បាន​យក​ម៉ូតូ​ស្គុ​ប​ពីរ​ទាំងពីរ​គ្រឿង ទៅ​ផ្ញើរ​នៅ​កន្លែងផ្ញើម៉ូតូ​មួយ ដែលមាន​យីហោ “ រុងរឿង​ទទួល​ផ្ញើរ​២៤​ម៉ោង ” ហើយ​ក្រោយពី​ផ្ញើ​រហើយ ជនសង្ស័យ​ទាំង​៦​នាក់ បាន​ជិះ​ម៉ូតូ​ពីរ គ្រឿង​ឌុប​គ្នា​ចេញទៅ​វិញ ដោយ​ម៉ូតូ​មួយគ្រឿង ម៉ាក​សង់​សេ​១១០ និង​មួយគ្រឿង​ទៀត ម៉ា​កនិច ជិះ​ចេញទៅ​បាត់​ដោយ​សុវត្ថិភាព ។5

លុះ​មកដល់​វេលា​ម៉ោង​ប្រមាណ​២២ និង ៣០​នាទី​យប់​ថ្ងៃទី​២៤ ខែ​ឆ្នាំ​ដដែល នោះ កម្លាំង​អាវុធហត្ថ​ជាច្រើន​ខណ្ឌ ដែល​ដឹកនាំ​ផ្ទាល់​ពី​សំណាក់ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​ចុះ​ឆ្មក់​ឆែរ​ឆេរ​ទីតាំង​ផ្ញើរ​ម៉ូតូ​ខាងលើ បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា ជនសង្ស័យ​៦​នាក់ ប្រដាប់​ដោយ​អាវុធ​ជាច្រើន​ដើម ដែល​បានធ្វើ​សកម្មភាព ភ្ជង់​ប្លន់​ម៉ូតូ​ម៉ាក​ស្គុ​ប​ពី ចំនួន​ពីរ​ទីតាំង​ខុសគ្នា ក្នុង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រមាណ ២១ និង ០០​នាទី​យប់​ថ្ងៃខែ​ដដែល​នោះ បាន​យក​ម៉ូតូ​ដែល​ធ្វើ សកម្មភាព​ប្លន់​បាន​យកមក​ផ្ញើរ​ទុក​នៅ​ទីតាំង​ខាងលើ ទើប​កម្លាំង​អាវុធ​ស្ទើរតែ​ពេញ​មួយ​រាជធានី ចុះ​អន្តរាគមន៍​ដល់ទី​តាំង​ផ្ញើរ​ម៉ូតូ​ខាងលើ​ភ្លាមៗ ប៉ុន្តែ​មុនពេល​ដែល​កម្លាំង​អាវុធហត្ថ ចុះ​អន្តរា​គន៍​នោះ ជនសង្ស័យ​ទាំង​៦​នាក់ បាន​យក​ម៉ូតូ​ដែល​ប្លន់​បាន បាត់ទៅហើយ ដោយ​បន្សល់ទុក​តែ​ម៉ូតូ ដែល​ពួកគេ​ធ្វើ​សកម្មភាព បានសម្រេច​នៅ​ទីនោះ ។4

ដោយមាន​បញ្ជារ​ផ្ទាល់ ពី​សំណាក់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង កម្លាំង​អាវុធហត្ថ បានធ្វើ​កំណត់​ទៅ លើ​ម៉ូតូ​ដែល​សេសសល់​ជាង​៤០​គ្រឿង​ទៀត ដែល​បងប្អូន​ប្រជាពលរដ្ឋ យកមក​ផ្ញើរ​នៅ​ទីតាំង​ខាងលើ និង​ធ្វើ​ការផ្អាក​ទីតាំង​អាជីវកម្ម​ខាងលើ​ទាំងយប់​បណ្តោះអាសន្ន រងចាំ​សាកសួរ​បន្ថែម​នៅ​ថ្ងៃស្អែក ។ ចំណែក​ទាំង​៣៨ គ្រឿង ត្រូវបាន​កម្លាំង​អាវុធ ធ្វើ​កំណត់ហេតុ​បន្ថែម រងចាំ​ម្ចាស់​ម៉ូតូ យក​លិខិតស្នាម មក​បញ្ជាក់ថា ទើប​ព្រម​ប្រគល់អោយ​វិញ ចំណែក​ម៉ូតូ​ដែល​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ​នោះ កម្លាំង​អាវុធ និង​បញ្ចូនទៅ​កាន់​ទីបញ្ជាការ​ដ្ឋា​ន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​កំណត់ហេតុ ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។​3

សូមបញ្ជាក់​ផងដែរ​ថា បើ​យោងតាម​ការរៀបរាប់រ​បស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​ទីតាំង​អាជីវក​ម្មខាង លើ​បាន​ប្រាប់​អោយដឹងថា កន្លងមក​ទីតាំង​ខាងលើនេះ តែងមាន​ជន​មិន​ស្គាល់មុខ និង​ប្លែក​មុខ ជិះ​ម៉ូតូ​យកមក ផ្ញើរ​ជា​រៀងរាល់ថ្ងៃ ដោយ​មិនដឹងថា ម៉ូតូ​ដែល​ពួកគេ​ទាំងនោះ យកមក​ផ្ញើរ ជា​ម៉ូតូ​ស្របច្បាប់ ឬក៏​ជា ម៉ូតូ​ដែល ធ្វើ​សកម្មភាព​អសន្តិសុខ​ផ្សេងៗ ហើយ​យកមក​ផ្ញើ ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ទិដ្ឋភាព​ជាក់ស្តែង ដែល​បងប្អូន​ប្រជាពលរដ្ឋ បានឃើញ​តែប៉ុណ្ណោះ ៕2