​រថយន្ត​ធុន​ធំ​បើក​ទាក់​ខ្សែរ​ភ្លើង​ដាច់​រាយប៉ាយ​ពេញ​ផ្លូវ​និង​ទាក់​ម៉ូតូ​មួយគ្រឿង​បណ្តាល​ឲ្យ​ដូ​ល​រង​បួស​ក្មេង​ម្នាក់​

0

ភ្នំពេញ៖​រថយន្ត​ធុន​ធំ​ដឹក​រថយន្ត​ចាក់​កៅស៊ូ​ជុស​ជុល​ផ្លូវ​បាន​បើក​ទាក់​ខ្សែរ​ភ្លើង​បណ្តាល​ឲ្យ​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ​ហើយ​ខ្សែរ​ភ្លើង​ដែល​ធ្លាក់​នោះបាន​ទាក់​ម៉ូតូ​មួយគ្រឿង​ទៀត​ជិះ​ដោយ​បុរស​ម្នាក់​ឌុប​កូនតូច​មួយ​បាន​ដួល​បោក​ក្បាល​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​

និង​៥០​នាទី​យប់​ថ្ងៃទី​២៤​ខែ​វិ​ច្ជិ​កា​ឆ្នាំ​២០១៤​នៅ​ចំណុច​មុខ​វិទ្យាល័យ​បាក់​ទូក​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៩​ស្ថិតក្នុង​សង្កាត់​វាលវង់​ខណ្ឌ​៧​កម​រា​។​3
​ ​

តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ធុន​ធំ​មួយគ្រឿង និង​ដឹក​រថយន្ត​ចាក់​កៅស៊ូ​ធ្វើ​ផ្លូវ​របស់​ក្រុមហ៊ុន​ជប៉ុន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៩​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ខណៈ​មកដល់​ចំណុច​មុខ​វិទ្យាល័យ​បាក់​ទូក​ក៏បាន​ទាក់​ខ្សែរ​ភ្លើង​បាច់​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ​រង​ការខូចខាត​។​2

បន្ទាប់ពី​កើតហេតុ​បាន​ប្រហែលជា​២០​នាទី​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​កូនតូច​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៩​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​មិន​បានឃើញ​ខ្សែរ​ភ្លើង​ដែល​ធ្លាក់​កាត់​ទទឹងផ្លូវ​នោះ​ក៏បាន​ទាក់​ធ្វើ​ឲ្យ​ដួល​ម៉ូតូ​ទៅ​និង​ថ្នល់​បោក​ក្បាល​កូនក្មេង​រងរបួស​ធ្ងន់​ចំណែក​បុរស​ដែល​ត្រូវជា​ឪពុក​រងរបួស​ស្រាល​។​1
​ ​ក្រោយពេល​កើតហេតុ​កូនក្មេង​តូច​ដែល​របួស​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​រីឯ​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕