​រថយន្ត​កូរ៉ូឡា​បើក​បុក​ម៉ូតូ​ពីរ​គ្រឿង​បណ្តាលអោយ​បុរស​បីនាក់​រងរបួស​ធ្ងន់​ស្រា​លហើយ​បើក​រត់គេច​បាត់ស្រមោល​

0

​បុរស​៣​នាក់​ត្រូវ​របួសធ្ងន់​ស្រាល​បន្ទាប់ពី​ពួកគេ​ជិះ​មូ​តូ​ពីរ​គ្រឿង​ផ្សេងគ្នា​មួយគ្រឿង​ម៉ាក​កូន​ទា​និង​មួយគ្រឿង​ទៀត​ម៉ាក​សង់​សេ​១២៥​ហើយ​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​កូរ៉ូឡា​បើក​បុក​ពេញ​ពីក្រោយ​ពេញទំហឹង​នៅ​ចំណុច​ស្តុ​ប​នាគ​វ័​ន្ត​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​

ខណ្ឌទួលគោក​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទ​យប់​ថ្ងៃទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០១៤​។​​1

យោល​តាម​ការ​រៀ​រាប់ ពី​បុរស​ម្នាក់​ដែលជា​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ខាងលើនេះ​បានអោយដឹងថា​នៅមុន​ពេល​មាន​ហេតុការណ៍​កើតឡើង​គឺ​ដំបូង​ឡើយ​រូប​ខ្លួន​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៣​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CE-3975 រួម​ដំណើរ​ដោយ​បុរស​ម្នាក់ទៀត​ជិះ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទិសដៅ​ពី​លិចទៅ​

កើត​ក្នុង​ល្បឿន​ល្មម​លុះ​មកដល់​កន្លែងកើតហេតុ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​កូរ៉ូឡា​ពណ៌​ទឹកប្រាក់​មិន​ចាំ​ស្លាក​លេខ​បើកបរ​ដោយ​បុរស​ម្នាក់​បាន​បើក​មក​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាលអោយ​ដួល​បោក​ផ្ទប់​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់​ចំណែក​ម៉ូតូ​2

បុរសរងគ្រោះ​ខ្ទាត​ទៅ​ប៉ះ​នឹង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​កូន​ទា​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​បើកបរ​ធ្វើដំណើរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ស្របគ្នា​បណ្តាលអោយ​បុរស​ជា​ម្ចាស់​ម៉ូតូ​កូន​ទា​ដួល​រងរបួស​ក្រិចជើង​ខាងស្តាំ​ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវ​រង​ការខូចខាត​រីឯ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេចខ្លួន​បាត់ស្រមោល​សូន្យឈឹង​។​4

​ក្រោយ​កើតហេតុ​ភ្លាមៗ​ជនរងគ្រោះ​បាន​ទំនាក់ទំនង​ទៅ​សាច់ញាតិ​អោយមក​ទទួល​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រៀងៗ​ខ្លួន​៕5