​​ទីតាំង​ជួសជុល​រថយន្ដ​គ្មាន​មួយកន្លែង យក​ចំណីផ្លូវ​ធ្វើ​អាជីវ ដោយ​មិន​ខ្វល់​ពី​ផលប៉ះពាល់

0

ទីតាំង​ជួសជុល​រថយន្ដ គ្មាន​ស្លាក​យីហោ​មួយកន្លែង បាន​បើក​អាជីវកម្ម រំលោភ​លើ​ចំណីផ្លូវ ជាតិ​លេខ ៥ ដោយ​មិន​ខ្វល់​ពី​ផលប៉ះពាល់ ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ឡើយ ដោយ​គេ​សង្ស័យ ប្រហែលជា​ទីតាំង​នេះ គ្មាន​ច្បាប់​អនុញ្ញាត​ផង​ក៏​មិនដឹង ។ ទីតាំង​ជួសជុល​រថយន្ដ​ខាងលើនេះ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ផ្លូវ​កោង ស្ថិតក្នុង​ភូមិ​ប៉​ប៉ិត ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ដ​ពោធិ៍សាត់ ។​1
​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ ពិសេស​អ្នកធ្វើដំណើរ ដែល​បាន​ឆ្លងកាត់​ទីតាំង​ខាងលើ​នោះ បាន​រិះគន់ថា ទីតាំង​ជួសជុល​រថយន្ដ​ខាងលើនេះ មាន​រថយន្ដ​ធុន​ធំៗ ចូល​ជួសជុល​ជាច្រើន ពេ​ស​ពេញ​ចិញ្ចើមផ្លូវ​សាធារណៈ ពេលខ្លះ​ហៀរ​ដល់​លើផ្លូវ​កៅស៊ូ​ទៀតផង ។ ម្យ៉ាងទៀត​កន្លែង​នោះ ជា​ផ្លូវ​កោង វា​ងាយ​និង​មាន​គ្រោះថ្នាក់​ចរាចរណ៍ ជាយថាហេតុ ។​2
​ប្រភព​បន្ដថា ម្ចាស់​យានដ្ឋាន​ខាងលើនេះ ហាក់បីដូចជា​មិន​ខ្វល់ អំពី​ផលប៉ះពាល់ ដល់​អ្នកដទៃ​ទាល់តែសោះ គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​ទីតាំង​ខាងលើនេះ គេ​សង្ស័យថា ប្រហែលជា​គ្មាន​ច្បាប់​អនុញ្ញាត​ផង​ក៏​មិនដឹង ។​
​ប្រជាពលរដ្ឋ ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តាជួយ​ពិនិត្យមើល​ទីតាំង​ខាងលើនេះ​ផង បើ​ទុក​បណ្តែតបណ្តោយ ឲ្យ​នៅ​ធ្វើ​អាជីវកម្ម​លើ​ចំណីផ្លូវ​តទៅទៀត នឹងមាន​អ្នករងរបួស ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍ នៅត្រង់ចំនុច​ខាងលើនេះ​ជាមិនខាន់ ។4
​ពាក់ព័ន្ធ​និង​ករណី​នេះដែរ លោក សេង គឹម​ហួ នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល អន្លង់ត្នោត បាន​ប្រាប់​តាម​ទូរស័ព្ទ​កាល នៅ​ពី​សៀ​ល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤​ថា កន្លែង​ជួសជុល​រថយន្ដ​នោះ លោក​នឹង​ទៅធ្វើ​ការណែនាំ ឱ្យ​គាត់​ថយ​ចូលក្នុង កុំឱ្យ​មានការ​ប៉ះពាល់​លើដី​ចិញ្ចើមផ្លូវ​ទៀត ៕