​កិច្ចចរចា​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ត្រូវ​សម្រេច​ពន្យា​ពេល​ដល់​ពាក់កណ្តាល​ឆ្នាំ​២០១៥ ខាងមុខ​

0


​អ្នកការទូត​ប្រទេស​អ៊ីរ៉ង់ និង លោកខាងលិច បាន​ថ្លែងថា កិច្ចចរចា​កម្មវិធី​នុយ​ក្លេ អ៊ែរ​រវាង​ប្រទេស​អ៊ីរ៉ង់ និង ប្រទេស​មហាអំណាច​ទាំង​ប្រាំមួយ នឹងត្រូវ​ពន្យា​ពេល​រហូតដល់​ថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១៥ ខាងមុខ ។​5
​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ និង ក្រុម​រដ្ឋមន្ត្រីការបរទេស​នៃ​មហាអំណាច​ពិភពលោក​ទាំង​៦ បាន​ឈានដល់​ថ្ងៃ​ចុងក្រោយ​នៃ​រយៈពេល​មួយឆ្នាំ​លើ​ការដាក់​កម្រិត​ដោយ​ខ្លួនឯង ដើម្បី​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ដ៏​ធំ​ទូលាយ​មួយ ក្នុងការ​ធានាបាន​ថា​កម្មវិធី​នុយក្លេអ៊ែរ​រ​របស់​ប្រទេស​អ៊ីរ៉ង់ គឺ​ដើម្បី​សន្តិភាព ។​1
​ ​ស្របពេល​ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី​ជាន់ខ្ពស់​អ៊ីរ៉ង់​បាន​ទទូចថា កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​ខ្លួន គឺ​ដើម្បី​តែ​សន្តិភាព​ប៉ុណ្ណោះ ក្រោម​គោលបំណង​សម្រាប់​ជន​ស៊ីវិល ក៏ដូចជា​ការស្រាវជ្រាវ​ខាង​ផ្នែក​វេជ្ជសាស្ត្រ និង ការបង្កើត​ថាមពល ៕4 3 2