ភ្នំពេញ៖ រថយន្តកាមរីបាឡែនមួយគ្រឿងដែលបើកបរដោយបុរសចំណាស់ម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង បានជ្រុលល្បឿនបើករេទៅបុក រថយន្តព្រូសពីចំហៀងពេញទំហឹងបណ្តាលឲ្យរថយន្តព្រូសរងការខូចខាត ចំហៀងខាង ឆ្វេងយ៉ាងដំណំ កាលពីវេលាម៉ោង២១ និង០០នាទីយប់ថ្ងៃទី៩ កុម្ភះ ឆ្នាំ២០១៤ ទល់មុខទីស្តីការគណៈរដ្ឋមន្ត្រី ស្ថិតតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើហេតុគេឃើញមានរថយន្តមួយ គ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z-2526 បើកបរដោយបុរសចំណាស់ម្នាក់ ស្ថិតក្នុង ស្ថានភាពស្រវឹងជោគជាំ ជិះធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបានជ្រុលល្បឿនរេចង្កូតទៅបុក ចំពីចំហៀងរថយន្ត
មួយគ្រឿងទៀតម៉ាក ព្រូស ពណ៌ស្ករ គ្មានស្លាកលេខ បើកបរដោយយុវជនម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា ពេញទំហឹងបណ្តាលឲ្យរថយន្តព្រូស រងការខូចខាតចំហៀងផ្នែកខាងឆ្វេងយ៉ាងដំណំ រីឯរថយន្តកាមរីបាឡែនខូចខាតផ្នែកខាងមុខបន្តិចបន្តួច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើកាអន្តរាគមន៍សម្របសម្រួលភាគីទាំងសងខាង ដោយតម្រូងឲ្យភាគីខាងម្ចាស់រថយន្តកាមរីបាឡែនសងសំណងទៅខាងម្ចាស់រថយន្តព្រូសចំនួន៦០០ដុល្លារ ដើម្បីបញ្ចប់រឿងភ្លាមៗ៕