​​មនុស្ស​ស្លាប់​ដោយសារ​វីរុស​អេ​បួ​ឡា កើនឡើង​ដល់​ទៅ​ចំនួន ៥.៤៥៩ នាក់ ហើយ ក្នុងចំនោម​អ្នក​ឆ្លង​ជម្ងឺ​ប្រមាណ ១៥.៣៥១ ករណី​

0

​អង្គការ​សុខភាព​ពិភពលោក WHO បានប្រកាស​របាយការណ៍​ចុងក្រោយ​របស់ ខ្លួន​ថា បើ​គិត​ត្រឹម​កាលពី​សប្តាហ៍​មុននេះ ជំងឺ​អេ​បូ​ឡា​បាន​បន្ត​សម្លាប់​ជីវិត​មនុស្ស រហូតដល់​ចំនួន​៥.៤៥៩​នាក់​ហើយ លើ​ចំនួន​អ្នក​ឆ្លង​ទាំងអស់​ប្រម​ណ​១៥.៣៥១ ករណី​នៅតាម​បណ្តា​ប្រទេស​ចំនួន ៨ ទូទាំង​សកលលោក ក្នុងនោះ​មាន​ប្រទេស ចំនួន ៣ នៅ​អាហ្វ្រិក​ខាងលិច ដែល​កំពុង​ទទួលរង​គ្រោះ​ខ្លាំងជាងគេ គឺ ហ្គី​ណេ សៀ​រ៉ា​ឡេ​អូន និង លី​បេ​រី​យ៉ា ។​4
​យោងទៅតាម​ប្រភពពី​សារព័ត៌មាន BBC បានឱ្យដឹង​ផងដែរ​ថា ការរីក​រាលដាល នៃ​វីរុស​ឆ្លង​ដ៏​កាច​សាហាវ​ខាងលើនេះ ហាក់ដូចជា​មានការ​ថ​ម​ថយ​បន្តិច​ហើយ តាម​តំបន់​ភាគច្រើន​នៅក្នុង​តំបន់​អាហ្វ្រិក​ខាងលិច លើកលែងតែ​តំបន់​ភាគ​និរតី ប្រទេស​ហ្គី​ណេ​ប៉ុណ្ណោះ ដែល​ជម្ងឺ​អេ​បូ​ឡា​កំពុង​វាយលុក​យ៉ាង​ក្តៅគគុក​ដដែល ស្រប​ពេលដែល​មនុស្ស​ជាច្រើន​នៅតែ​បន្ត​ឆ្លង​ជំងឺ​មួយ​នេះ ។​3
​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ អគ្គលេខាធិការ​ទូទៅ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បាន​អំពាវនាវ​អោយ​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ដែល មាន​សេដ្ឋកិច្ច​រីកចម្រើន ត្រូវ​រួមគ្នា​ជួយ​ឧបត្ថម​គាំទ្រ​ដល់​សកម្មភាព​ជួយសង្គ្រោះ អ្នកជំងឺ​អេ​បូ​ឡា និង ការពារ​កុំ​ឲ្យ​វីរុស​ឆ្លង​មួយ​ប្រភេទ​នេះ បន្ត​ការរីក​រាលដាល​ត ទៅទៀត ឲ្យ​បាន​យ៉ាងហោចណាស់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៥ ខាងមុខ ៕3 2