គ្រោះមហន្តរាយទឹកជំនន់ ដែលបានបង្ករឡើងដោយឥទ្ធិពលភ្លៀងធ្លាក់ក្នុងតំបន់បានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ ៣២ នាក់ និង មនុស្សប្រមាណ ៦ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅប្រទេសមូរ៉ូកូ។
យោងតាមប្រភពព័ត៌មានក្នុងតំបន់បានអោយដឹងថា ប្រជាជនជាង ២០០ នាក់ត្រូវបានជួយសង្គ្រោះ ខណៈដែលជនរងគ្រោះភាគច្រើនត្រូវបាន គួចយកដោយទឹកទន្លេដែលបានឡើង និង ហូរខ្លាំងកាត់ផ្តាច់ផ្លូវធ្វើដំណើរជាង ១០០ កន្លែងក្នុងតំបន់ភាគខាងត្បូងប្រទេស។
ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយថា ជំនន់ទឹកភ្លៀងគឺជាព្រឹត្តិការណ៏ធម្មតា ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែនេះ ប៉ុន្តែដោយសារតែមានព្យុះក្នុងតំបន់ ទើបទឹកជំនន់នាពេលនេះ បានក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរមួយ ដែលពុំធ្លាប់មានជាងមួយទស្សវតមកហើយ ៕