ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានថ្លែងជាសាធារណៈពីការលាលែងពីតំណែងរបស់លោក ឆាក ហាហ្គេល ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក។
ថ្លែងនៅឯសេតវិមានសហរដ្ឋអាមេរិក លោក អូបាម៉ា បានកោតសរសើរចំពោះលោក ហាហ្គេល ដែលបានបំពេញតួនាទីយ៉ាងល្អ និង ចាត់ទុកថាវាជាពេលវេលាដ៏សាកសមមួយសម្រាប់លោកក្នុងការសម្រាក់ពីការងារ ដែលមានភាពមរមាញឹកយ៉ាងខ្លាំងនោះ។
គួររំលឹកថា លោក ហាហ្គេល ស្ថិតនៅក្នុងវ័យ ៦៨ ឆ្នាំ បានឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០១៣ មកម្លេះ ហើយការបញ្ចប់តំណែងរបស់លោកនាពេលេនេះ ត្រូវបានក្រុមអ្នកវិភាគនយោបាយព្យាករណ៏ថា វាអាចពាក់ព័ន្ធទៅនឹងការបាត់បង់ទំនុកចិត្តពីលោក អូបាម៉ា ក្នុងការរៀបចំយុទ្ធសាស្ត្រប្រឆាំងជាមួយនឹងក្រុមឧទ្ទាមជ្រុលនិយមរដ្ឋអ៊ីស្លាម ISIL ផងដែរ ៕