​កម្លាំង​នគរបាល ស្រុក​កំពង់ត្រឡាច ធ្វើ​ការចុះ​ត្រួតពិនិត្យ មធ្យោបាយ​ធ្វើដំណើរ​គ្រប់​ប្រភេទ ដើម្បី​អនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព

0


​ដើម្បី​អនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មា​នស​វត្ថិ​ភាព ធានា​រក្សាបាន​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ កម្លាំង​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​កំពង់ត្រឡាច ដឹកនាំ​ដោយ​លោក ហ៊ុល វាសនា អធិការនគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង ចុះ​ធ្វើ​ការត្រួត​ពិន​ត្យ ក្នុងស្រុក​កំពង់ត្រឡាច ជា​បន្តបន្ទាប់​អស់​រយៈពេល​មួយ​សប្តាហ៍​មកហើយ គិត​មកដល់​ថ្ងៃ​អង្គារ​ទី ២៥​ខែវិច្ឆិកា ឆ្នាំ​២០១៤ ដោយ​ទទួលបាន​ពី​ការចង្អុលបង្ហាញ់ ពី​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល ខេត្តកំពង់ឆ្នាំង ។4
​ ​លោក ហ៊ុល វាសនា អធិការនគរបាល ស្រុក​កំពង់ត្រឡាច បានអោយដឹងថា ការចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ពេលយប់​ធ្វើឡើង ក្នុង​គោលបំណង​អនុវត្ត​អាយ​បាន​ខ្ជាប់ខ្ជួន នូវ​គោលនយោបាយ ភូមិ​ឃុំ មាន​សុវត្ថិភាព ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​អំពើចោរកម្ម ដើម្បី​ធានា​រក្សាបាន​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ ។3
​ ​លោក​អធិការ បាន​អោយដឹងទៀតថា ការចុះ​ត្រួតពិនិត្យ​អស់​រយៈពេល មួយ​សប្តាហ៍​កន្លងមក​នេះ ជា​លទ្ធផល កម្លាំង​យើង​ដកហូត​បាន ពូថៅ​១ កំបិត​៥ កន្ត្រៃ​១ ចំ​ពាម​កៅស៊ូ​១ ដែល​សុទ្ធ​ជា​ឧបករណ៍ ដែល​អាច​បង្កអោយមាន​គ្រោះថ្នាក់ ឬក៏​អាច​យកទៅ​ធ្វើជា​អំពើ​ប្លន់​ក៏​ថា​បាន និង​ឃាត់​ម៉ូតូ បំពាក់​ស៊ី​រ៉ែ​ន ចំនួន​២​គ្រឿង ដោយ​ធ្វើ​ការអប់រំ​ម្ចាស់​ម៉ូតូ ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់​ផងដែរ ។3
​ ​លោក​អធិការ ក៏បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា នៅពេល​ត្រួតពិនិត្យ កម្លាំង​របស់​យើង ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​លើ​មធ្យោបាយ​ធ្វើដំណើរ និង​ដឹកជញ្ជូន ដូចជា​រថយន្ត​គ្រប់​ប្រភេទ ចំនួន​២០៦​គ្រឿង ម៉ូតូ ចំនួន​១២២៤​គ្រឿង គោយន្ត​១១​គ្រឿង នឹង​មនុស្ស​២២១៤​នាក់ ក្នុងនោះ​មាន​ស្រី​៦៣៨​នាក់ ៕12