បុរស​ម្នាក់​ចុះមក​ដុត​ភ្លើង​គោ​នៅ​ពេលយប់​ត្រូវ​សត្វ​ពស់ពព្លាក់​ចឹក​ចំ​ប្រអប់ជើង ក្រុមគ្រួសារ​ដឹក​មក​ស​ង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​ទាន់ពេល​វរ​លា​

0

​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​ត្រូវបាន​ពស់​ចឹក​ចំ​ប្រអប់ជើង នៅពេល​គាត់​ចុះមក​ដុត​ភ្លើង​គោ​ពេលយប់​នៅក្រោម​ផ្ទះ​។​ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង​ប្រមាណ​ជា​១១​យប់​ថ្ងៃទី​២៣ ខែ​វិ​ច្ចកា ឆ្នាំ​២០១៤ ក្នុងភូមិ​ជំទាវ​សុខ ឃុំ​ជ្រេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​snapshot20141124133014
​ ​ជនរងគ្រោះ​ឈ្មោះ អ៊ំ យុទ្ធ អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ​បាន​និយាយ​អោយដឹងថា​៖ នៅ​មុនពេល​កើតហេតុ​គាត់​បាន​ចុះពីលើផ្ទះ​មក​ដី​បំណង​មក​ដុត​ភ្លើង​គោ​នៅក្រោម​ផ្ទះ ពេល​ចុះ​មកដល់​ដី​ក៏​ជាន់​ចំ​ពស់​ពេញ​មួយ​បាទជើង ពេលនោះ​គាត់​ស្មាន់តែ​ជា​ក្តាម​គៀប គាត់​ក៏​លើកជើង​រលាស់​ចេញ ក៏​ធ្លាក់​សត្វ​ពស់​ពី​ជើង​ប្រមាណ​ជា​៤​ម៉ែត្រ ទើប​គាត់​មើលឃើញថា​ជាស​ត្វ​ពស់​ដែល​កំពង់តែ​វារ ដោយមាន​ការឈឺ​ចុកចាប់​ខ្លាំងពេក គាត់​មិនបាន​ដេញ​វៃ​សត្វ​ពស់​នោះទេ គាត់​ក៏បាន​ស្រែ​ហៅ​អោយ​ក្រុមគ្រួសារ​ជួយ​ដឹក​គាត់​តាម​ម៉ូតូ​មកកាន់​មន្ទីរពេទ្យ​ខេត្ត​ភ្លាមៗ​ទាំង​កណ្តាល​យប់នោះ​។snapshot20141124132902
​ ​ពេលមកដល់​មន្ទីរពេទ្យ​ខេត្ត​នៅ​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​យប់ ហើយ​ត្រូវ​ក្រុមគ្រូពេទ្យ​ជួយ​ចាក់​ថ្នាំបន្សាប​ពិសពស់​ភា្ល​មៗ​ផងដែរ ទើប​ការ​ពើត​ចុកចាប់​ដ៏​ខ្លាំង​នោះ​ក៏ បាន​ធូរស្រាល​បន្តិច គាត់​សង្ឃឹមថា​គាត់​មិនមាន​គ្រោះថ្នាក់​ដល់​ជី​វត​ឡើយ និង​សូម​ថ្លែងអំណរគុណ​ផងដែរ ដែល​បា​នេ​ជួយសង្គ្រោះ​ជីវិត​របស់គាត់​ពី​សេចក្តីស្លាប់​។​snapshot20141124132934
​លោកគ្រូ​ពេទ្យ​ខេត្ត​បាន​និយាយ​អោយដឹងថា​៖​រ​ជនរងគ្រោះ​ដែល​ត្រូវ​សត្វ​អ​សិរ​ពិស​ចឹក ខាំ ឬ ទិច ត្រូវ​ប្រញាប់ប្រញាល់​ដឹក​ជនរងគ្រោះ​មកកាន់​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​អោយបាន​ទាន់ពេល​ដើម្បី​ធ្វ​ការសង្គ្រោះ​ព្យាបាល​អោយបាន​ទាន់ពេលវេលា ព្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​គឺមាន​ថ្នាំ​ចាក់​បន្សា​ជាតិ​ពិស​ដ៏​ពូកែ បើ​ទុក​ជនរងគ្រោះ​ច្រើន​ថ្ងៃនោះ ការជួយ​សង្គ្រោះ​ជីវិត​ពី​ក្រុម​គ្រួ​ពេទ្យ​ខេត្ត​គឺ​ពិតជា​លំបាក​ជួយសង្គ្រោះ​ណាស់ ៕