រថយន្ត​ម៉ាក​កាមរី​ឆ្លាម​មួយគ្រឿង បុក​ម៉ូតូ​កំពុងបើក​បត​ផ្លួ​វ បណ្តាល​ឲ្យ​បុរស​ម្នាក់​សន្លប់​និង​កន្លែង ចំណែក​រថយន្ត​បើក​រត់

0

​ប៉ៃលិន​៖ ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ បាន​កើតឡើង​រវាងរ​ថ​យន្ត​ម៉ាក​កាមរី​ឆ្លាម បើក​ក្នុង​ល្បឿន​លឿន បុក​ជាមួយ​ម៉ូតូ​កូរ៉េ​ដែល​កំពុងបើក​បត​ផ្លួ​វ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​(​ស​ន្លា​ប់​និង​កន្លែង​) ត្រួវបាន​ប៉ូលីស​ចរាចរ​ណ៏​ដឹក​តាម​រថយន្ត​ប៉ូលីស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ ។​download (6)

ហេតុ​ការ​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦ និង​៤៥​នាទី​រសៀល ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លួ​វ​ជាតិ​លេខ​៥៧ ស្ថិត​ក្នុងភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​-​ខេត្ត​ប៉ៃលិន ។​​បុរស​ដែល​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៏​ឈ្មោះ ទុយ វេ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រងរបួស​ក្បាល និង​ថ្ងាស់ ព្រមទាំង​ជើង​ធ្វេ​ង បើកបរ​ម៉ូតូ​សង​កូរ៉េ ពណ៍​ក្រហម គ្មាន​ស្លាក​លេខ ក្នុង​ទឹ​សដៅ​ពី​លិចទៅ​កើត ។download (1)

ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ​គង់ ទី ភេទ​ប្រុស អាយុ​២៧ ឆ្នាំ ជា​អាជីវករ ហាង​៩៩ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុង​-​ខេត្ត​ប៉ៃលិន បើករថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ពណ៍​ទឹកមាស អត់​ស្លាក​លេខ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។​​ប្រភពពី​ន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ នៅពេល​កើតហេតុ​ខាងលើ មាន​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន ដោយ​ជិៈ​គ្នា​៣​នាក់ លុះ​មកដល់​ចំណុចកើតហេតុ​ក៏​បុក​ជាមួយ​ម៉ូតូ​កូរ៉េ​មួយគ្រឿង ដែល​កំពុងបើក​បត់​ផ្លួ​វ ជិៈ​ម្នាក់ឯង យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ដែល​ជិៈ​លើ​ម៉ូតូ​ខ្ទាត​ចេញពី​ម៉ូតូ​ចំងាយ​ប្រហែល​១០​ម៉ែត្រ ស​ន្លា​ប់​និង​កន្លែង ។download (2)

ប្រភព​បន្តថា​៖​ក្រោយមក​ក៏​ឃើញ​ប៉ូលីស​ចរាចរ​ណ៏​ចុះមក​វាស់វែង ព្រមទាំង​ដឹក​បុរសរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ​ផងដែរ ។​ប្រភពពី​សមត្ថកិច្ច​ចរាចរ​ណ៏​បាន​ឲ្យ​ដឹងថា​៖ តាម​ការ​វ៉ា​ស់វែង​បង្ហាញថា រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ពណ៍​ទឹកមាស អត់​ស្លាក់​លេខ បើក​ក្នុង​ល្បឿន​លឿន ព្រោះ​ជាន់​ហ្វាំ​ង​អួ​ស​ប្រហែល​១០​ម៉ែត្រ ដោយ​ក្នុង​រថយន្ត​មាន​គ្នា​៣​នាក់ ។ ចំណែក​ម៉ូតូ​សង់​កូរ៉េ​បើកបរ​ពី​លិចទៅ​កើត មកដល់​ចំណុចកើតហេតុ បត់​ដោយ មិន​ប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​រថយន្តបុក​ពេញទំហឹង តែម្តង ។download (5)

ប្រភព​បន្តថា​៖​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ទុយ វេ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រងរបួស​ក្បាល និង​ថ្ងាស់ ព្រមទាំង​ជើង​ធ្វេ​ង ។​ចំណែក​អ្នកបើករថយន្ត​ឈ្មោះ​គង់ ទី ភេទ​ប្រុស អាយុ​២៧ ឆ្នាំ ជា​អាជីវករ ហាង​៩៩ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុង​-​ខេត្ត​ប៉ៃលិន ហើយ​អ្នករួមដំណើរ​២​នាក់​ទៀត​មិន​ស្កាល់​អត្តសញ្ញាណ ក្រោយ​ហេតុ​ការ​ភ្លាមៗ​រថយន្ត​បង្ក​បំរុង​បើក​រត់គេច ប៉ុន្តែ​ត​ហ​រួ​វ​បាន​ប៉ូលីស​ចរាចរ​ណ៏​តាម​គោលដៅ​ឃាត់ទុក​បាន ។ បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ ត្រួវបាន​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រងចាំ​ការដោះស្រាយ​គ្នា​តាម​ផ្លួ​វ​ច្បាប់ ៕​download