​មន្ត្រី​ច្រកទ្វារ​ចំនួន​៣ នៅ​បន្ទាយមានជ័យ ត្រូវបាន​គេ​ហៅ​អោយមក​បំភ្លឺ រឿង​អនុវត្ត​អនុក្រឹត្យ​លេខ​៦៤​កន្លងទៅ​

0

ក្រុង​ប៉ោយប៉ែត​៖​មន្ត្រី​ច្រកទ្វារ​ចំនួន​៣៤​នៅ​បន្ទាយមានជ័យ ត្រូវបាន​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច កោះអញ្ជើញ​អោយមក​បំភ្លឺ​រឿង​ករណី​ប្រមូល​ពន្ធ​ចូល​រដ្ឋ​កន្លងទៅ នៅ​រសៀល​ថ្ងៃទី​២៥ ខែ​វិ​ច្ចការ ឆ្នាំ​២០១៤​នេះ​តែម្តង ក្រៅពីនោះ ក៏មាន​មន្ត្រី​ពាក់​ពន្ធ​តាម​អង្គភាព​និ​មួយៗ​ក៏ត្រូវ​ចូលខ្លួន មក​បំភ្លឺ​ផងដែរ ព្រោះនេះ​ជា​សារៈសំខាន់​ដែល​អង្គភាព​ខាងលើ​នោះ ត្រូវ​ចុះមក​ត្រួតពិនិត្យ ថា​តើ​ក្នុង​រយះពេល​១​ឆ្នាំនេះ អស់លោក​តាម​ច្រក​និ​មួយៗ​រក​ចំណូល​ជូន​រដ្ឋ​បាន​ប៉ុន្មាន​អោយ​ពិតប្រាកដ​ទៅ ។​20141125_110324
​សូមបញ្ជាក់​ដែលថា នៅ​រសៀល​ថ្ងៃខែ​ដូចខាងលើ​នោះ គឺ​ក្រុមមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា អធិការកិច្ច ចំនូ​ន​៧​រូប ដែលមាន​លោក​ឆន មុន្នី ជា​ប្រធាន​គ​ណះ​ប្រតិភូ ដឹកនាំ​កម្លាំង​របស់ខ្លួន មក​បំពេញភារកិច្ច ដើម្បី​ចុះ​តាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​អនុក្រឹត្យ​លេខ​៦៤ អនក្រ​.​បក ស្តីពី​ការកំណត់ និង​គ្រប់គ្រង​ទីស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វារ​អន្តរជាតិ ច្រកទ្វារព្រំដែន​អន្តរជាតិ ច្រកទ្វារព្រំដែន​ទ្វេភាគី ច្រកទ្វារ​តំបន់​ព្រំដែន

និង​ច្រកទ្វារ​កំពង់ផែ​សមុទ្រ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​លិខិតបទដ្ឋាន​ពាក់​ពន្ធ​ផ្សេងៗ​ទៀត ដោយឡែក​នៅក្នុង​ខេត្តបន្ទាយមានជ័យ​គឺមាន ច្រក​ចំនួន​៣​សំខាន់ ក្នុង​នៅមាន​ច្រក​តំបន់​បឹង​ត្រ​គួ​ន ច្រក​តំបន់​ស្រុក​ម៉ាឡៃ និង​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដែល​កំពុងតែ​ប្រឈម​និង​ការកោះហៅ​អោយមក​បំភ្លឺ​ជា​ផ្លូវការ ទាក់ទិន​ទៅ​និង​ការអនុវត្ត​អនុក្រឹត្យ​លេខ​៦៤​ខាងលើ​នោះ ។​
​គួ​រំលឹក​ដែលថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ករណី​ប្រមូល​ពន្ធ នៅតាម​ច្រក​និ​មួយៗ​ខាងលើ​នោះ ត្រូវបាន​គេ​ស​ម្គ​ល់​ឃើញថា ពិត​ជាមាន​សកម្មភាព ប្រមូល​ពន្ធ​បាន​ច្រើន មិនអាច​កាត់ថ្លៃ​បាន ប៉ុន្តែ​ការប្រមូល​ពន្ធ​ជូន​រដ្ឋ​គឺ​គេ​មិនទាន់​ដឹងថា អង្គភាព​និ​មួយៗ​តាម​គោលដៅ​នៃ​ច្រកទ្វារ​នីមួយៗ ប្រមូល​ពន្ធ​ចូល​រដ្ឋ​បាន​ប៉ុន្មាន​នោះទេ ក្រៅពីនោះ​ក៏មាន​ការឆកល្វែង ក្នុងការ​យកលុយ​ពីបទ​ល្មើស​ផ្សេងៗ ដែល​ទាក់ទិន​ទៅ​និង​ការប្រមូល​ពន្ធ​ចូល​រដ្ឋ​នោះ ទៅ​

ញាត់​ក្នុង​ហោ​ប៉ាវ សម្រាប់​ប្រគេន​ជូន​ថ្នាក់លើ តាម​អង្គភាព​និ​មួយៗ ក្នុង​រូបភាព​បិទបាំង​ផងដែរ ដែល​ទង្វើរ​ទាំងនេះ មិនដឹងថា ទាំង​មន្ត្រី​អំពើពុករលួយ មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា អធិការកិច្ច ដឹង​ដែរ​រឺ​អត់ ព្រោះ​អស់លោក​មួយចំនួន គាត់​ពួ​កែ​ឆ្លាត​វៃ ក្នុងការ​ធ្វើ​របាយ​ការ​ណ៏​ជូនទៅ​ថ្នាក់លើ ដែល​ពាក់​ពន្ធ ដើម្បី​ប​ញ្ជេះ​ពី​ការតាមដាន​របស់​មន្ត្រី​ជំនាញ ខាងលើ​នោះ ។​20141125_110010
​នៅក្នុង​លិខិត​របស់លោក​អភិបាលខេត្ត​បន្ទាយមានជ័យ លេខ​៤២៣ ចុះ​ថ្ងៃទី​១៧ ខែ​វិច្ចិការ ឆ្នាំ​២០១៤​នេះ បាន​កោះអញ្ជើញ​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​តំបន់​បឹង​ត្រ​គួ​ន ស្រុក​ម៉ាឡៃ និង​ច្រកទ្វារ​ប៉ោយប៉ែត ហើយ​ក្នុងនោះ​ក៏មាន​ការអញ្ជើញ​ប្រធាន​ស្នាក់ការ​គយ​រដ្ឋាករ ប្រធាន​ស្នាក់ការ​កាំកុងត្រូល ប្រធាន​ការ​លិ​យា​ល័យ​ប៉ូលិស​អន្តោ​ប្រវេ​ស​ច្រកទ្វារ រួមទាំង​មន្ត្រី​ទេសចរ​ណ៏​ច្រកទ្វារ​មួយចំនួនទៀត និយាយ​ជារួម​អ្នក​ដែល​ពាក់​ពន្ធ​ក្នុង​អនុក្រឹត្យ​លេខ​៦៤ អនក្រ​.​បក របស់​រាជរដ្ឋាភិបាល គឺ​ត្រូវ​ចូលខ្លួន​មក​បំភ្លឺ​ទាំងអស់ តាម​ការកំណត់​របស់​និង​អញ្ជើញ​អោយចូល​រួម​បស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​៕​