​​ចោរ​ពូកែ​ខាង​លួចៗ​អាគុយ​គេ​លើផ្ទះ​ទឹក​ពេលយប់​ត្រូវគេ​ចាប់វាយ​ទ្រមខ្លួន​ទើប​ប្រគល់អោយ​សមត្ថកិច្ច​

0

​កំពង់ឆ្នាំង​៖ ជនសង្ស័យ​ជា​ចោរលួច​ដ៏​សកម្ម​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ព្រួត​គ្នា​ចាប់វាយ​បណ្តាលអោយ​​រងរបួស​បែកក្បាល​ប៉ោង​មុខ ខណៈ ចោរ​រូប​នោះបាន​លួច​អាគុយ​១០០​អាំ​ពែរ​គេ​មួយគ្រឿង នៅវេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅផ្ទះ​បណ្តែត​ទឹក​ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​បន្ទាប់មក​ទើប​ប្រជាពលរដ្ឋ​ប្រគល់អោយ​សមត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ឆ្នាំង​។DSC08796
​ ​លោក ម៉ា យន្ត ប្រធាន​ផ្នែក​នគរបាល​ព្រហ្ម​ទ័​ណ្ឌ ក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយដឹងថាៈ ជនសង្ស័យ​រូបនោះ មាន ឈ្មោះ សន សុភា អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ម៉ោងជាង​១១​យប់ ជនសង្ស័យ​រូបនោះ​បាន បើកកាណូត​បា​ឡា​មួយគ្រឿង​ចេញពី​ចុង​បឹង​ធំ ជិត​ផ្ទះ​របស់ខ្លួន ចេញ​សំដៅទៅ ម្តុំ ភូមិ​កណ្តាល ដែលមាន​ផ្ទះ​បណ្តែត​ទឹក​។​DSC08802
​នៅពេល​ទៅដល់​ជនសង្ស័យ​ខាងលើ​បាន ពន្លត់​ម៉ាស៊ីន​កាណូត ហើយ​បាន​យក​ច្រ​វ៉ា​អុំ​ចូលទៅ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ និង​បាន​ទៅ​លួច​យក​អាគុយ​១០០​អាំ​ពែរ​មួយគ្រឿង​ពីលើផ្ទះ​ឈ្មោះ​វិ​ន យ៉ាំង​ឌឹ​ក ជនជាតិ​វៀតណាម​។ ពេល​លួចបាន​ក៏​អុំ​កាណូត​បា​ឡា​ចេញ​តែ​បាន​បន្តិច​ស្រាប់តែ​ម្ចាស់ផ្ទះ​បាន​ស្រែក​ឆោ​រ​ឡោ​ឡើង​និង​បាន​បើកភ្លើង​ហ្វា​បំភ្លឺ​រួច​ក៏​លើកគ្នា​ព័​ទ្ឋ​ចាប់បាន ដ​ផោ​យ​មាន​កំហឹង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​នាំ​វាយ​ម៉ា​ដៃ​ម៉ា​ជើង​ម្នាក់​ឡើង​ទ្រមខ្លួន ទើប​ប្រគល់អោយ​សមត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ឆ្នាំង​។DSC08804
​ ​សមត្ថកិច្ច​បាន​បន្ត​អោយដឹងថាៈ ពេល​ទៅ​ទទួលយក​ជនសង្ស័យ​ពី​ប្រជាពលរដ្ឋ គឺ​គេ​មាន​របួស​ពេញ​ក្បាល​ទៅហើយ តែ​ប្រជាពលរដ្ឋ​ប្រាប់ថា​ចោរ​នោះ​រត់​ដួល​បែក​មុខ​ដោត​ខ្លួនឯង ទើប​សមត្ថកិច្ច​ដឹក​​គេ​យកមក​មន្ទីរពេទ្យ​ខេ​ត្យ​អោយ​គ្រូពេទ្យ​លាង​របួស​និង​ដេរ​ជាច្រើន​ថ្នេរ ទើប​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​។ វត្ថុតាង​ក្នុងករណី​លួច​នេះ​មាន​អាគុយ​១០០​អាំ​ពែរ​មួយគ្រឿង កាណូត​បា​ឡា​មួយគ្រឿង និង​ម៉ាស៊ីន​កាណូត​មួយគ្រឿង ។​ ​លោក ម៉ា យន្ត បាន​បញ្ជាក់ថាៈ​ជនសង្ស័យ​ខាងលើ និង​ប្អូនថ្លៃ​ម្នាក់ទៀត ជា​កំពូល​ចោរ​ពូកែ​លួច​​ណាស់​មិនដែល​ចាប់​បានឡើយ ហើយ​ពេលនេះ​ប្អូនថ្លៃ​រូបនោះ​កំពុង​រត់គេចខ្លួន​ពី​មូលដ្ឋាន ទៅ​ខេត្ត​ប៉ែក​ខាងលិច​ប្រទេស​កម្ពុជា​តែ​លោក​ថា ជុង​មិន​ភ្លេច​កុក​ឡើយ​។
​ ​ជនសង្ស័យ​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​និង​វត្ថុតាង​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បន្ថែម​តាម​និតិ​វិធី បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់​៕