កំពង់ឆ្នាំង៖ លបលូបសាច់អួនធំៗខុសច្បាប់ចំនួន១០មាត់ ត្រូវបានលោក ឯក ស៊ុនរស្មី និងលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំង សមត្ថកិច្ចចំរុះចុះបង្ក្រាបកាត់យកពីរបាំងសាច់អួនដាក់ខុសច្បាប់ចំនួន១០របាំង។កិច្ចប្រតិបត្តិការណ៍ឆ្មក់ចុះបង្ក្រាបមិនអោយដឹងជាមុននេះ បានធ្វើឡើងនៅវេលាម៉ោង១២និង ៣០ នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ចាប់ពីចំណុចក្រចាប់រហូតដល់ចំណុចយុគគន្ធរស្ថិតក្នុងភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានថ្លែងអោយដឹងថា៖ការលបឆ្មក់ចុះបង្ក្រាបបទល្មើសនេសាទនៅពេលនេះ គឺក្រោយពីមានផែនការចុះបង្ក្រាប ជាទ្រង់ទ្រាយធំនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចខាងលើនេះ ប៉ុន្តែនៅពេលមានសមត្ថកិច្ចចំរុះចុះបង្ក្រាបម្តងៗ ជនល្មើសតែងតែដឹងមុនជានិច្ចហើយបានធ្វើការកាត់របាំង សាច់អួនលាក់ក្រោមផ្ទៃទឹកធ្វើអោយសមត្ថកិច្ចចំរុះពិបាកក្នុងការបង្ក្រាប។ដើម្បី ចង់ដឹងច្បាស់ថាតើផែនការបង្ក្រាបនៅថ្ងៃទី២៥នេះ ជនល្មើសដឹងឬអត់ លោកព្រះរាជអា ជ្ញារង២រូបដែលមានការឯកភាពពីលោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានដឹកនាំកម្លាំងសមត្ថកិច្ចប្រមាណជាង១០នាក់ ចុះទៅពិនិត្យនិងបានបង្ក្រាបនៅភូមិសាស្ត្រខាងលើនេះតែម្តង។
នៅពេលចុះទៅដល់ចំណុចក្រចាប់ គេបានពិនិត្យឃើញមានរបាំងសាច់អួនទំនើបវែងៗ ចាប់ពី៥០០ម៉ែត្រដល់៧០០ម៉ែត្រ ដែលជនល្មើសបានដាក់ទទឹងព្រែកប៉ប្រះផ្ទៃទឹក និងមាន រហូតដល់១0របាំង។ក្នុងពេលលោកព្រះរាជអាជ្ញារងទាំង២នាក់បានទៅដល់ចំណុចនោះ ក៍បាន ឃើញកម្មករម្នាក់កំពុងអារ បង្គោលទំលាក់សាច់អួនចុះកុំអោយសម្ថកិច្ចចំរុះពិនិត្យឃើញ ហើយ របាំងសាច់អួនមួយនោះជារបស់ឈ្មោះឡុង ស្រូយ។ករណីមុន ពេល សមត្ថកិច្ច ចុះបង្ក្រាប ត្រូវជនល្មើសដឹងមុនដូច្នេះ ត្រូវបានគេសង្ស័យថាមកពីមានសមត្ថកិច្ចជំនាញមួយចំនួន ជា ខ្នងអោយយជនល្មើសគួរតែត្រូវបកស្បែកមុខហើយ។
លោកព្រះរាជអាជ្ញារងបានបញ្ជាក់បន្ថែមថាការចុះបង្ក្រាបនៅក្នុងការបង្ក្រាបនាពេលនោះ សមត្ថកិច្ចចំរុះដែលបានចូលរួមមាន នាយរងសង្កាត់រដ្ឋបាលជលផលបរិបូរណ៌,កំលាំង នគរបាលប៉ុស្តិ៍រដ្ឋបាលឆ្នុកទ្រូ,និងកំលាំងនគរបាលស្រុកបរិបូណ៌ និងបានកាត់យកតែលប លូសាច់អួនបានចំនួន១០មាត់ដែលមានប្រវែងចាប់ពី១០ទៅ១៥ម៉ែត្រ និងត្រីតូចធំមួយប្រ មាណ១២០គីឡូដែលជាប់នៅក្នុងលបត្រូវបានលោកព្រះរាជអាជ្ញារងព្រលែងចូលទៅក្នុងទន្លេវិញ។លើសពីនេះទៀតលោកព្រះរាជអាជ្ញារងបានអោយជំនាញរដ្ឋបាលជលផលសង្កាត់បរិបូរណ៌ស្រង់យកឈ្មោះម្ចាស់របាំងទាំងនោះ កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តតាមនី តិវិធីច្បាប់៕