មណ្ឌលគិរីៈ ជនជាតិវៀណាមចំនួន០២ នាក់និងខ្មែរម្នាក់ត្រូវបានមន្ត្រីអភិរក្សជីវៈចំរុះសីមា ឃាត់ខ្លួនថ្មីទៀតហើយនៅស្រុកកែវសីមា កាលពីថ្ងៃទី ២៣ ខែវិច្ឆិការ ឆ្នាំ២០១៤នៅចំណុចភូមិ ពូគង់ ឃុំស្រែព្រះស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានចាប់ពាក់ពន្ធការកាប់បមផ្លាញព្រៃឈើក្នុងព្រៃតំបន់អភិរក្សជីវៈចំរុះសីមា។
សេចក្តីរាយការណ៍ដែលដែលអ្នកឆ្លងឆ្លើយព័ត៍មានយើងទទួលបាននៅថ្ងៃទី ២៥ ខែវិច្ឆិការ ឆ្នាំ២០១៤នេះ ជនជាតិវៀតណាមចំនួន២នាក់ទី១ឈ្មោះ ហ្វាង ដេង ភេទប្រុស អាយុ២៧ឆ្នាំ ទិ២ឈ្មោះ ប៊ូ តេងដាវ ភេទប្រុស អាយុ២៣ឆ្នាំអ្នកទាំងពីរ រសនៅ ស្រុក ប៊ូ ដូប ខេត្ត ប៉ីញភឿកប្រទេសវៀតណាមសង្ស័យចូលកាប់ឈើខុសច្បាប់និងត្រូវបានបញ្ជូនមកកាន់សាលាដំបូងខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់ រីឯជនជាតិខ្មែរម្នាក់ម្នាក់មិនត្រូវបានជាប់ពាក់ពន្ធ ករណីនោះឡើយត្រូវបានដោះលែង ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៦រហូតដល់ទី១៨និងថ្ងៃទី២៣ខែវិច្ឆិការឆ្នាំ២០១៤នេះ មន្ត្រីអភិរក្សធ្វើការឃាត់ខ្លួនមនុស្សកើនឡើងដល់៣៦នាក់ហើយក្នុងចំណោម៣៦នាក់នោះមានជនជាតិវៀតណាមចមនួន២នាក់ សូមរំលឹកថាកាលពីថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០១៤ឃាត់ចាប់ខ្លួនបានមនុស្ស១៨នាក់ ថ្ងៃទី១៧ ចាប់បាន៤នាក់ ថ្ងៃទ១៨បានចំនួន១១នាក់ និងថ្ងៃទី២៣ខែវិច្ឆិការឆ្នាំ២០១៤ ឃាត់ខ្លួនជនជាតិវៀតណាមចំនួន២នាក់និងខ្មែរម្នាក់សរុបស្តីពីករណីចាបខ្លួនមនុស្សចាប់តាំងថ្ងៃទី១៦-១៧-១៨-និង២៣ ខែវិច្ឆិការ ឆ្នាំ២០១៤នេះ បានកើនឡើងដល់៣៦នាក់ហើយ ។
ប្រភពព័ត៍មានបានរាយការណ៍មកថា មនុស្សទាំង៣៦នាក់រហូតមកដល់ថ្ងៃ២៥ ខែវិច្ឆិការ ឆ្នាំ២០១៤នេះ ពុំទាន់មានសេចក្តីរាយការណ៍ណាមួយអោយច្បាស់លាស់នៅឡើយថា មនុស្សប៉ុន្មាននាក់បានបញ្ជូនមកកាន់សាលាដំបូង ខេត្តនិងប៉ុន្មាននាក់ត្រូវមន្ត្រីអភិរក្សធ្វើការដោះលែងទេ ។ ទាក់ទងទៅនិងករណីចាប់ខ្លួនមនុស្ស អ្នកយកព័ត៍យើងមិនអាចសុំការបំភ្លឺពីលោក មាគ វុឌ្ធី បានទេនៅថ្ងៃនេះ ។ មន្ត្រីតុលាការ ខេត្តមណ្ឌលគិរីបានបង្ហើបប្រាប់ថា មានមនុស្សចំនួន១៨នាក់ហើយត្រូវបញ្ជូនមកកាន់សាលាដំបូងខេត្តក្នុង១៨នាក់នោះមានជនជាតិវៀតណាមចំនួន២នាក់ផងដែរ ៕




































