ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានគរបាល ខេត្តកំពង់ស្ពឺ និងអធិការដ្ឋាន ស្រុក-ក្រុងទាំង៨ ត្រូវបានពង្រឹងសមត្ថភាព ផ្នែកការអនុវត្តន៍ច្បាស់ ស្តីពីបទល្មើសសេដ្ឋកិច្ច ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ ការនាំចូលទំនិញដោយខុសច្បាប់ ទំនិញខួចគុណភាព ឱសថក្លែងក្លាយ ជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសបាត់បង់ថវិកាជាតិរាប់លានដុល្លាក្នុងមួយឆ្នាំៗ ។
សកម្មភាពរឹតបណ្តឹងសមត្ថភាព និងការអនុវត្តន៍ច្បាប់ដល់ មន្ត្រីនគរបាលយុត្តិធម៌នេះ បានធ្វើឡើងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៤ និង២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតក្នុងសាលប្រជុំស្នងការដ្ឋានខេត្ត ក្រោយការបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងក្រុមការងារជាច្រើននាក់ទៀត ។
លោកវរៈសេនីយ៍ឯក អ៊ុក សុផល ស្នងការរង ទទួលផែនប្រឆាំងបទល្មើស ខេត្តកំពង់ស្ពឺ បានថ្លែងថាស្ថានភាពភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ រាល់បទល្មើសសេដ្ឋកិច្ចដែលកើតមានឡើងគ្រាន់តែជាការឆ្លងកាត់ប៉ុណ្ណោះ ។ លោកបានបន្តថា បទល្មើសទាំងនោះរួមមាន បទល្មើសព្រៃឈើភាគច្រើនមកពីខេត្តកោះកុង និងពោធិសាត់ឆ្លងកាត់ទឹកដីខេត្តកំពង់ស្ពឺ បទល្មើសជលផលខេត្តគ្មានឡូនេសាទ បឹង ឬទន្លេធំៗឡើយ មានករណីប្រជាពលរដ្ឋដើរឆក់ត្រីតាមប្រឡាយ ព្រែក និងបឹងតិចតួចខ្លះដែរ បញ្ហាសុខាភិបាលនៅមានការលក់ថ្នាំពេទ្យ តាមបណ្តាស្រុកមួយចំនួនពុំមានច្បាប់អនុញ្ញាតិត្រឹមត្រូវទេ ដូចនៅស្រុកឱរ៉ាល់ គងពិសី និងបសេដ្ឋជាដើម ។
ចំណែកបទល្មើសប្រេងឥន្ធនៈគេចពន្ធ ម៉ូតូគេចពន្ធភាគច្រើនមកពីខេត្តកំពង់សោម និងកោះកុងឆ្លងកាត់ចូលមកខេត្តកំពង់ស្ពឺ ។លោកអ៊ុក សុផលបានបន្តថាទៀតថា អំពីបញ្ហាបទល្មើសកម្មសិទ្ធបញ្ញាវិញវាមានការស្មុកស្មាញខ្លាំងណាស់ ព្រោះជនល្មើសប្រើគ្រប់រូបភាព ហើយនគរបាលសេដ្ឋកិច្ចយើងមិនទាន់មានជំនាញ និងសម្ភាករៈគ្រប់គ្រាន់ដើម្បីទប់ស្តាត់ ជាពិសេសបញ្ហាប្រើប្រាស់សារធាតុគីមីដាក់លើបន្លែ ត្រី សាច់ដែលពលរដ្ឋកំពុងជួបប្រទះប្រចាំថ្ងៃ ។
លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងជាគ្រូបង្គោលបានបង្ហាញថា តួនាទីរបស់ប៉ូលិស ត្រូវតែបំរើការពារប្រជាពលរដ្ឋ មិនមែនធ្វើជាម្ខាស់លើពលរដ្ឋទេ ហើយពេលពួកគាត់ជួបញ្ហាតែរត់មករកប៉ូលិសឱ្យជួយជានិច្ច ។ លោកបន្តថាចំពោះប៉ូលិសសេដ្ឋកិច្ច ត្រូវមានតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់បទល្មើសសេដ្ឋកិច្ចដូចជា ៖ ស្រាវជ្រាវទប់ស្កាត់ការធ្វើវិថាំងសនាសេដ្ឋកិច្ច ការធ្វើវិច្ឆេតកម្មសេដ្ឋកិច្ច ពីសំណាក់ឈ្មួញធំៗ និងបណ្តារប្រទេសជិតខាង ដែលបង្ករឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ទប់ស្កាត់ការនាំចូលឱសថក្លែងក្លាយធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ទប់ស្កាត់ការក្លែងបន្លំកម្មសិទ្ធបញ្ញា គ្រប់គ្រងមុខរបរដើម្បីបង្កើនថវិការជាតិ ត្រួតពិន្យិទំនិញខួចគុណភាព ជាពិសេសការអនុវត្តន៍ច្បាប់មន្ត្រីរបស់យើងត្រូវបមានសមត្ថភាពគ្រប់គ្រាន់ ។
លោកឡុង ស្រេងបានបញ្ជាក់ថា សកម្មភាពពង្រឹងសមត្ថភាពមន្ត្រីប៉ូលិសយើងក្នុងរយៈពេល២ថ្ងៃនេះ ក្នុងគោលបំណងបង្កើតសមត្ថភាព រាល់ការស៊ើបអង្កេតរាល់បទល្មើសសេដ្ឋកិច្ច និងការអនុវត្តន៍តាមច្បាប់តាមផ្លូវតុលាកាតែម្តង ។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលសូមបងប្អូនចែករំលែកចំណេះដឹងទាំងនេះទៅដល់មន្ត្រីផ្សេងៗទៀតផង និងមានប្រគល់លិខិតការសិក្សាផងដែរ ៕



































