​​បន​ល្បែងស៊ីសង​របស់​លោកធំ រស់​ក្រោម​ស្លាក​ភោ​ជ​និ​យ​ដ្ឋា​ន​អូរ​ម្លប់​ស្នាយ

0

​ក្រុង​ប៉ោយប៉ែត​៖​នៅក្នុង​ភោ​ជ​និ​យ​ដ្ឋា​ន​មួយ​ដែលមាន​ឈ្មោះ អូរ​ម្លប់​ស្នាយ ត្រូវបាន​មហាជន​ជាច្រើន​រិះគន់ថា បាន​បើក​វង់ល្បែង​ស៊ីសង់​សម្រាប់​ជូន​អស់​លោកធំៗ ចូលទៅ​ភ្នាល់​លេង​បែប​អាណាធិបតេយ្យ​​ទង្វើរ​បែបនេះ ពលរដ្ឋ​ដែល​នៅក្បែរនោះ នាំគ្នា​ហួសចិត្ត​ត្រង់​ថា គួរតែ​អស់លោក​ចៅហ្វាយក្រុង និង​មន្ត្រី​ថ្នាក់​ជាន់ខ្ពស់​មួយ​ចំ​នួ​នួ​ទៀត យក​ថវិការ​ផ្ទាល់ខ្លួន​ទៅ​ជួយ​រាស្ត្រ​ក្រីក្រ រឺ​យកទៅ​ចំណាយ​កសាង ហិ​ក្ថា​រចនា​សម្ពន្ធ​នានា នៅក្នុង​ក្រុង​ទើប​មាន​ការកើត​ស​សើរ​ពី​​មហាជន​នោះ ។​20141125_151803
​សូមបញ្ជាក់​ដែលថា ប្រភព​ព័​ត៏​មាន​ពី​ប្រជាពលរដ្ឋ​ជាច្រើន ដែល​នៅក្បែរ​ភោ​ជ​និ​យ​ដ្ឋា​ន​ខាងលើ​នោះ បាន​បង្ហើប​អោយដឹងថា ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​ឃើញ ថ្នាក់ដឹកនាំ​ក្នុង​ក្រុង​ប៉ោយប៉ែត​មួយចំនួនធំ បាននាំគ្នា​លួច​ទៅ​លែង​ក្បែ​ង​ស៊ីសង​ក្នុង​ម៉ោង​ធ្វើការ​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​១២ រហូតដល់​ម៉ោង​៤​ល្ងាច ទើប​បំបែក​វ៉ូង ហើយ​ហេតុ​ការ​ខាងលើ​នោះ គឺ​ស្ថិតនៅក្នុង​ទីតាំង ភោ​ជ​និ​យ​ដ្ឋា​ន​អូ​ម្លប់​ស្នាយ ដែលមាន​ម្ចាស់​ឈ្មោះ​ទ្រី​ឆាយ ដែលជា​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​ម្នាក់​ដែល​មុខមាត់​ខ្ពស់​គួ​សំ ដែលជា​ម្ចាស់​ហាង​តែម្តង ដែល​ស្ថិតនៅ​ក្នុងភូមិ​អូរជ្រៅ

សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នោះ​តែម្តង គួ​រំលឹក​ដែលថា មាន​ប្រជាពលរដ្ឋ​ជាច្រើន បាន​ពេបមាត់​ថា ពួកគាត់​ធ្លាប់​ឃើញតែ​ប្រជាពលរដ្ឋ​តូចតាច បាន​លែង​ល្បែងស៊ីសង ហើយ​ត្រូវ​សមត្ថកិច្ច នាំគ្នា​ទៅ​ប​ង្គ្រា​ប ចាប់​ពួកគាត់​ផាក​យកលុយ​ពិន័យ ហើយ យក​ពួកគាត់​ទៅ​ញាត់​គុក​ទៀតផង ពលរដ្ឋ​បានលើកឡើង​ទៀតថា ចុះ​បើសិនជា​អស់លោក​ធំៗ នាំគ្នា​លេង​បែបនេះ​តើ​អ្នកណា​ចាប់​អ្នកណា​? ប្រជាពលរដ្ឋ​បាន​បន្តទៀតថា ការលេង​ល្បែងស៊ីសងរ​បស់​អស់​លោកធំៗ​នោះ គឺ​មិនមែន​មានតែ​ក្នុង​ក្រុង​ប៉ោយប៉ែត​ទេ

សូម្បីតែ​នៅក្នុង​គ​ណះ​បក្ស​ប្រជាជន​ខេត្ត ក៏មាន​ថ្នាក់ដឹកនាំ​កំពូលៗ​ចូល​ទៅលេង​ផងដែរ ដោយឡែក​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ឯណេះ គេ​ឃើញ​លោក​អភិបាលក្រុង​ចូលទៅ​ទទួលទាន​អាហារ​ពេល​ថ្ងៃ នៅក្នុង​ភោ​ជ​និ​យ​ដ្ឋា​ន​ដូចខាងលើ​នោះ ហើយក៏​នាំ​កូន​នាំ​ចៅ​របស់ខ្លួន និង​ជនខិលខូច​ផ្សេងៗ​ទៀត បង្កើតអោយមាន​បន​ល្បែងស៊ីសង នៅក្នុង​ហាង​នោះ​ជា​រៀងរាល់ថ្ងៃ​ទៀតផង ពលរដ្ឋ​បានបញ្ជាក់​ទៀតថា មាន​បទល្មើស​កើតឡើង​ជាប្រចាំ​ដូចជា ចោរឆក់ ចោរលួច ចោរប្លន់​ជាប្រចាំ នៅក្នុង​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ ឯ​សមត្ថកិច្ច​និង​

អាជ្ញាធរ ដូចខាងលើ​នោះ រវល់​តែ​នាំគ្នា​លេងល្បែង​ស៊ីសង​យកឈ្នះ​យក​ចាញ់​រៀងៗ​ខ្លួន ដោយ​មិន​ខ្វល់​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ឡើយ ដោយឡែក​ម្ចាស់​ហាង​ខាងលើ​នោះ ពុំបាន​បំភ្លឺ​អ្វី​ដល់​អ្នកកាសែត​នោះទេ គឺ​គេ​គ្រាន់តែ​ធ្វើ​សកម្មភាព​រត់​ចុះ​រត់ឡើង​ភ័យ​ស្លន់ស្លោរ ដោយ​ខ្លាច​អ្នកកាសែត​ថត​យក​រូបភាព​ទីតាំង​របស់ខ្លួន​យកទៅ​ផ្ស​ព​ផ្សាយ ម្យ៉ាងទៀត​នោះ​ដោយសារតែ​ខ្លាច​លោក​ចៅហ្វាយក្រុង​ស្តីបន្ទោស ដោយសារតែ​យាមកាម​មិនល្អ​ជូន​ថ្នាក់ដឹកនាំ​ដែល​កំពុង​លេងល្បែង​ស៊ីសង​នៅ​កន្លែង​របស់ខ្លួន​នោះ ៕

​ ​