ជនសង្ស័យ​ម្នាក់​បាន​យក​ដប​ស្រា​វាយ​ទៅលើ​ជនរ​ង្គ្រោះ​បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​ម​ញ្ជូ​ន​ទៅ​មន្ទីរពេទ្យ​

0



​ខេត្តបន្ទាយមានជ័យ​​បុរស់​ម្នាក់​ទាស់​ពាក្យសំដី​គ្នា​បន្តិច​ប​ន្ទួ​ច​សោះ​ឈាន​យក​ដប​ទៅ​វាយ​ក្បាលមនុស្ស​ស្រី​បែកក្បាល​ហូរឈាម​ស្រោច​ពេញមុខ​ជនសង្ស័យ​អាវុធហត្ថ​ឃាត់ខ្លួន​រួច​បញ្ជូនទៅ​តុលាការ​។​ករណី​ហឹ​ង្សា​ដោយ​ចេតនា​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៤​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១៤​នៅ​ខ្លឹប​ឌី​ស្កូ​ថាច​ដោ​ន​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​image (2)

លោក ឧ​ត្ត​ម​សេនីយ​ន៍ ត្រី​ឪ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា ជនរងគ្រោះ​មានឈ្មោះ កើត​ស្រី​តី ភេទ​ស្រី អាយុ​២២​ឆ្នាំ អាស័យដ្ឋាន​ភូមិ​អូរ ១​សង្កាត់​២​ក្រុង​មិត្តភាព​ខេត្ត​ព្រះសីហនុ ចំណែក​ជនសង្ស័យ​មានឈ្មោះ សុច​សំអឿន ភេទ​ប្រុស អាយុ​២0​ឆ្នាំ អាស័យដ្ឋាន ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​បរ​វិល​ខេត្តបាត់ដំបង​អ្នក​ទាំង​ពីរ​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត​។​លោក​ឪ​បូ​រិន្ទ​បញ្ជាក់ទៀតថា​មុនពេល​កើតហេតុ នៅ​ថ្ងៃ​យប់​ទី​២៤​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៤​នោះ​ឈ្មោះ​កើត​ស្រី​តី​និង​ឈ្មោះ​សុច​សំអឿន​អ្នក​ទាំងពីរ​បាន​

ចូល​ក្លឹប​ឌិ​ស្កូ​ថា​ចដោ​ន ក្រុង​ប៉ោយប៉ែត ដោយ​អង្គុយ​តុ​ក្បែរ​គ្នា​ដោយ​ចៃដន​តែ​អ្នក​ទាំង​ពុំដែល​ស្គាល់គ្នា​ទេ​. ពេលនោះ​សំអឿន​បាន​យក​កែវស្រា​ទៅ​ជល់​ដើម្បី​សុំ​ស្គាល់​ស្រី​តី​អ្នក​ទាំងពីរ​បាន​ជល់​កែវ​គ្នា​ទៅវិញទៅមក ពេល​នោះដែរ​សំអឿន​បាន​សួរ​ទៅ​ស្រី​តី​ថា មកពីណា ខាង​ណា​ដែរ ស្រី​គី​តប​ថា​មកពី​ស្រុក​យួន អ្នក​ទាំង​ពីរលើក​កែវស្រា​ផឹក​តែ​សំអឿន​ផឹក​មិន​អស់​ក៏​ចាក់​ស្រា​ចោល​ខ្ចាយ​លើ​ជើង​ស្រី​តី ពេលនោះ​ស្រី​តី​ខឹង​ក៏​មក​ស្តីអោយ​សំអឿន​ថាimage (1)

មើលងាយ​នាង ក៏មាន​ការ​ជ​ជេ​ក​គ្នា ស្រី​តី​បាន​យកដៃ​ច្រាន​ទ្រូង​សំអឿន សំអឿន​បាន​យកដៃ​គៀស​ដៃ​ស្រី​តី​ចេញ ស្រី​តី​បាន​យក​ដប​ស្បា​៉​យ​ចាក់​មកលើ​មុខ​សំអឿន​ពេលនោះ​សំអឿន​ខឹង​យ៉ាងខ្លាំង​បាន​យក​កែវស្រា​កាន់​នៅ​និង​ដៃ​វាយ​ទៅលើ​ផ្ទៃមុខ​ស្រី​តី​បណ្តាលអោយ​រងរបួស​ជាច្រើន​កន្លែង​បណ្តាលអោយ​មានរឿង​ក​ផ្អើលឆោឡោ​ពេញ​តែ​បា​ន​

មួយសន្ទុះ​ក្រោយមក​កំលាំង​សមត្ថកិច្ច​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ហើយ​បានធ្វើការ​ឃាត់ខ្លួន​សុច​សំអឿន​រួច​បញ្ជូនមក​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​ចំណែក​ស្រី​តី​ត្រូ​បាន​គេ​ដឹក​យកទៅ​មន្ទីរពេទ្យ​ដើម្បី​ដេរ​មុខរបួស​៕