អជ្ញាធរ​ខេត្តកំពង់ធំ​ប្រជុំ​ពិ​ភាគ​ក្សា​ការបញ្ចុះ​តម្លៃ​អគ្គីសនី​យ៍ ខេត្តកំពង់ធំ ជាមួយ​អាជ្ញាធរ​អគ្គីសនី​យ៍

0

​កំពង់ធំៈ ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​អញ្ជើញ​ជា​អ​ធិ​តី​ភាព ក្នុង​កិច្ចប្រជុំ​ពិ​ភាគ​ក្សា​ការ ត​បណ្តាញអគ្គីសនី​យ៍ និង​ប​ច្ចុះ​តំ​ម្លៃ​អគ្គីសនី​យ៍ នៅក្នុង​ខេត្តកំពង់ធំ និង​មានការ​ចូលរួម​ពី​សំណាក់ អាជ្ញាធរ អគ្គីសនី​យ៍ ក្រុមហ៊ុន មេឃុំ និង​តំណាង​អជីវ​ករ​នៅតាម​បណ្តា​ស្រុក​ក្រុង ក្នុង​គោលបំណង់​បញ្ចុះ​តំលៃ​តាម ការកំណត់​របស់ អាជ្ញាធរ​10349125_629686370491276_4903713316554298401_n

អគ្គីសនី​យ៍ និង​ការ​ជម្រុញ​ឲ្យ​មានការ​ត​បណ្តាញអគ្គីសនី​យ៍​ដែលមាន​ការខ្វះខាត​ក្នុងស្រុក​ស្ទោង ស្រុក​បារាយណ៍ ស្រុក​កំពង់ស្វាយ ស្រុក​សន្ទុកចំពោះឃុំមួយចំនួនដែលនៅជាប់ផ្លូវ​ជាតិលេខ៦ និង​ក្រុង​ស្ទឹងសែន នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ។​លោក តេង សុកុមាល តំណាង​អាជ្ញាធរ​អគ្គីសនី​យ៍ បាន​មានប្រសាសន៍ថា នៅក្នុង​ខេត្តកំពង់ធំ បាន​ត​បណ្តាញអគ្គីសនី​យ៍ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ជិត​គ្រប់​ស្រុក​ក្រុង​1908442_629686587157921_6359635911010403223_n

ហើយ គឺ​នៅតែ​ស្រុក​ស្ទោង​មួយ​ទេ​ក្រោយ​គេ ដែល​កំពុងតែ​រៀបចំ​ត​ភ្ជាប់ ក្រុមហ៊ុន​នឹង​បញ្ចុះ​ថ្លៃ​សេវាកម្ម​អគ្គីសនី​យ៍ ពី​១៣០០​រៀល មក​ក្នុង​តំលៃ​១២០០​រៀល ក្នុង​ថ្ងៃទី​១ ខែមករា​ឆ្នាំ ២០១៥​នេះ​តទៅ សម្រាប់​នៅក្នុង​ស្រុក​ស្ទោង ថ្ងៃទី​១​ខែ ១២ ឆ្នាំ ២០១៤ តំលៃ​ភ្លើង ២៨០០​រៀល​ដល់​ថ្ងៃ​១​ខែ ១២​ឆ្នាំ ២០១៥ ត្រូវបាន​បញ្ចុះ​តំលៃ មក​នៅ​១៦០០​រៀល និងចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៥ និងបញ្ជុះតំលៃនៅត្រឹម ១៥០០រៀល ក្នុងមួយគីឡូវ៉ាត់ ដោយសារតែ​ត្រូវបាន​ប្តូរ​ពី​ប្រ​ព័​ន្ឋ​ប្រេង មក​ការតភ្ជាប់​អគ្គីសនី​យ៍ តែ​តំបន់​ដែល​ប្រើប្រាស់​ម៉ាស៊ីនភ្លើង សូម​ឲ្យ​ថែរក្សា​លំនឹង​ដើម ហើយ​អាជ្ញាធរ​និង​ព្យាយាម​ត​បណ្តាញ​ចូលទៅ​តំបន់​ទាំងនោះ​។​10553529_629686497157930_7222836998912623279_n

​លោក សៅ សោ​វ័​ន្ត តំណាង​ក្រុមហ៊ុន​BVC បាន​ឲ្យ​ដឹងថា បញ្ហា​ដាច់​ភ្លើង ក្រុមហ៊ុន​បាន​កត់ត្រា​ចំនុចខ្សោយ​ទាំងអស់ ដើម្បី​កែសម្រួល​បញ្ហា​ការ​ដាច់​ភ្លើង ការឆ្លង​ចរន្ត​អគ្គីសនី​យ៍ ដល់​ផ្នែក​បច្ចេកទេស ឲ្យ​មានគុណ​ភាពល្អ ។ ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​ក្រុមហ៊ុន វិនិយោគ បណ្តាញ​ចរន្ត​អគ្គីសនី​យ៍ ដែល​បា​នប​ច្ចុះ​តំលៃ​អគ្គីសនី​យ៍ តាម​ការកំណត់ និង​បាន​សំណូមពរ​ឲ្យ​សេវាករ ដែល បានទទួល​

កា​រត​បណ្តាញ​ពី​ក្រុមហ៊ុន សូម​ឲ្យ​ត​បណ្តាញ​ឲ្យ​គ្រប់​ទាំងអស់​នូវ​ចំនុច​ខ្វះខាត ជាពិសេស​គឺ​ស្រុក ស្ទោង​ពុំទាន់​មាន​បណ្តាញអគ្គីសនី​យ៍​គ្រប់គ្រាន់ នៅតាម​ឃុំ​មួយចំនួន និង​សូម​ឲ្យ​សេវាក ផ្ត​ត់​ផ្គង់​ភ្លើង​គោរព​តាម​ការបញ្ចុះ​តំលៃ​របស់​អាជ្ញាធរ​អគ្គីសនី​យ៍ នៅពេលដែល​បណ្តាញ​ចរ​ន្ត​អគ្គីសនី​យ៍​ត្រូវ បាន​ត​ភ្ជាប់ និង​ត្រូវ​រាយការណ៍ មក​អាជ្ញាធរ​អគ្គីសនី​យ៍ និង​អាជ្ញាធរ​ដែល​ដី បើ​មានការ​ត​បណ្តាញ​ហើយ មិន​គោរព​តាម​ការ​សេចក្តីប្រកាស់រ​បស់​អាជ្ញាធរ​អគ្គីសនី​យ៍ ដោយ​មិន​អនុញ្ញាតិ​ឲ្យ​លួច​លក់​តំលៃ​ដដែល​នោះទេ ហើយក៏បាន អរគុណដល់អាជ្ញាធរអគ្គីសនីយ៍ និងក្រុមហ៊ុន BVC និងក្រុមហ៊ុនមួយចំនួន ដែលបាន ឯកភាពលើការស្នើរសុំរបស់ ប្រជាពលរដ្ឋ និងបានបញ្ចុះតំលៃជាបន្តបន្ទាប់ និងពិតជា ដំណឹងល្អណាស់សម្រាប់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំ ដែលបានប្រើប្រាស់ ប្រព័ន្ឋចន្តរអគ្គីសនីយ៍ ។10733984_629686293824617_5889084224100764411_n

លោក អភិបាលរង​ស្រុក​សន្ទុក បាន​ឲ្យ​ដឹងថា មិន​យល់​ទាល់តែសោះ កាល​តំលៃ​១៨០០​រៀល ក្នុង​មួយ​គីឡូ វ៉ាត ផ្ទះ​របស់លោក ប្រើ​អស់​ក្នុង​ខែ ១៣​ម៉ឺន តែ​ដល់​ភ្លើង​ចុះ​តំលៃ​នៅ​១៣០០​រៀល ផ្ទះ​គាត់​បែរជា​អស់ ១៨​ម៉ឺន​រៀល​ទៅវិញ ម្យ៉ាងទៀត កុង​ទ័​រ​ភ្លើង​មិន​ប្រក​តី ដាច់​ជា​ច្រើនដង លោក អៀ គឹម​ឡូ​ន អភិបាលរងក្រុង​ស្ទឹងសែន បាន​ឲ្យ​ដឹងថា​ប្រជាពលរដ្ឋ​មានការ​រអ៊ូរទាំ​ថា នៅក្នុង​ក្រុង​ស្ទឹងសែន មាន​ផ្លូវ​កៅស៊ូ តែ​ពុំមាន​បង្គោល​ភ្លើង នៅ​ចំនុច​ខ្លះ​មាន​បង្គោល​តែ​អ់​មាន​បំពាក់​ខ្សែ ភ្លើង ដូច្នេះ​សំណូមពរ​ឲ្យ​ក្រុមហ៊ុនអគ្គីសនី​យ៍ ជួយ​រៀបចំ​ឲ្យ​បាន​គ្រប់​ផង ។​

ក្នុងនោះដែរ​ក៏​សំណូមពរ​ឲ្យ អាជ្ញាធរខេត្ត​មេត្តា ជួយ​សម្រួល​ដល់​ម្ចាស់​គេហដ្ឋាន​ដែលមាន​ផ្ទះជួល ឲ្យ​ជួយ ឲ្យ​កម្មករ និង​កម្ម​ការ​នី ឬ​អ្នក​មក​ស្នាក់អាស្រ័យ​ធ្វើការ​នៅក្នុង​ខេត្តកំពង់ធំ ដែល​កំពុងតែ​ត្រូវបាន​ម្ចាស់​អជីវ​កម្ម​ទាំងអស់ គេ​ប​កេងចំណេញ​ថ្លៃ​បន្ទប់​មិន​គ្រប់គ្រាន់ បែរជា​កេងប្រវ័ញ្ច​ទាំង​ទឹក​ភ្លើង​ទៀតផង ជាក់ស្តែង​តំលៃ​ភ្លើង នៅតាម​ផ្ទះជួល​២៥០០​រៀល ក្នុង​មួយ​គីឡូ​វ៉ាត កន្លែង​ខ្លះ តំលៃ​២០០០​រៀល ខណៈពេលដែល​ភ្លើង​ត្រូវបាន​បញ្ចុះ​ត្រឹមតែ ១២០០​ក្នុង​មួយ​គីឡូវ៉ាត់ ដូច្នេះ​សូម​ឲ្យ​ឯកឧត្តម អភិបាលខេត្ត​កំពង់ធំ មេត្តាជួយ​គិតគូរ​ពី​ជីវភាព​អ្នក​ជួល​បន្ទប់​ផង កុំ​ឲ្យ​ម្ចាស់​អជីវ​កម្ម​កេងចំណេញ​ខ្លាំងពេក ។ ដោយ ប៊ុន រដ្ឋា​