ចោរប្លន់​ប្រដាប់អាវុធ​មួយក្រុម​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​ម៉ា​កឡេត​ពី​យុវជន​ម្នាក់​បានសម្រេច​ដោយ​សុវត្ថិភាព​

0

ភ្នំពេញ ​ ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​មួយគ្រឿង​ម៉ា​កឡេត​ពី​យុវជន​ម្នាក់​បានសម្រេច​ដោយ​សុវត្ថិភាព​នៅ​ចំណុច​ទល់មុខ​នឹង​អាង​ត​ម្គ​ល់​ទឹក​ពោធិ៍ចិនតុង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥​ក្នុងភូមិ​តាំងក្រសាំង​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​

ជ័យ​កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​យប់​ឈានចូល​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៤​។​​ ​ជនរងគ្រោះ​ក្នុង​អំពើ​ភ្ជង់​ប្លន់​ខាងលើ​មានឈ្មោះ​វាំង​ប្រុស​អាយុ​២០​ឆ្នាំ​ស្នាក់នៅ​ភូមិ​ក្បាលដំរី​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​2

​ ​យោងតាម​សម្តី​រៀបរាប់​របស់​ជនរងគ្រោះ​បានអោយដឹងថា​នៅមុន​ពេល​មាន​ហេតុការណ៍​កើតឡើង​គឺ​រូប​ខ្លូន​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ា​កឡេត​មិន​ចាំ​ស្លាក​លេខ​ជិះ​ធ្វើដំណើរ​ចេញពីផ្ទះ​បំណង​ឆ្ពោះ​ទៅយក​គូ​ដណ្តឹង​របស់ខ្លួន​មានឈ្មោះ​ផល​ធា​រី​អាយុ​១៨​ឆ្នាំ​ស្នាក់នៅ​ជិត​កន្លែងកើតហេតុ​បន្ទាប់ពី​គូ​ដណ្តឹង​របស់ខ្លួន​ត្រូវបាន​សាច់ញាតិ​ផ្ញើរ​អីវ៉ាន់​នៅ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​ហើយ​ដើរ​ទៅយក​ជាមួយ​មិត្តភក្តិ​ស្រី​២​នាក់​ទៀត​ប៉ុន្តែ​ដោយសារ​យប់​ពេក​ហាក់ដូចជា​មានការ​ភ័យខ្លាច​ទើប​មិន​ហ៊ាន​ដើរ​ត្រឡប់មកវិញ​ក៏​ទូរស័ព្ទ​ហៅ​ឈ្មោះ​វាំង​ប្រុស​អោយមក​ទទួលយក​ទៅវិញ​ដោយ​ណាត់ជួប​អោយមក​យក​នៅ​កន្លែងកើតហេតុ​ខាងលើ​។​4

ខណៈនោះ​យុវជន​ជា​គូ​ដណ្តឹង​បាន​ជិះ​មកដល់​កន្លែង​ដែល​ខាង​ស្រី​ណាត់ជួប​នោះ​ស្រាប់​តែមាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មួយគ្រឿង​ម៉ា​កនិច​និង​មួយគ្រឿង​ទៀត​ម៉ាក​អឹម​អេស​អិ​ច​បាន​ជិះ​មកពី​ក្រោយ​ហើយ​ជនសង្ស័យ​ម្នាក់​បាន​ដក​កាំភ្លើង​ធ្វើ​សកម្មភាព​ភ្ជង់​ទៅលើ​យុវជន​រងគ្រោះ​ហើយ​គំរាមថា​កុំអោយ​ស្រែក​ឆោ​រ​ឡោ​របើ​ពុំ​ដូច្នោះ​ទេ​គេ​នឹង​បាញ់​សម្លាប់ចោល​។​ឃើញ​ដូចនេះ​យុវជន​រងគ្រោះ​ក៏បាន​ចុះ​ពីលើ​ម៉ូតូ​តាម​សម្រួល​ហើយ​ជនសង្ស័យ​បាន​ឡើង​ជិះ​ម៉ូតូ​ជនរងគ្រោះ​ចេញទៅ​បាត់ស្រមោល​សូន្យឈឹង​តែម្តងទៅ​។​3
​ ​ក្រោយ​កើតហេតុ​ភា្ល​មៗ​គេ​ឃើញ​មាន​សមត្ថកិច្ច​ក៏ដូចជា​កងកម្លាំង​អាវុធហត្ថ​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ភ្លាមៗ​ហើយ​នាំ​ជនរងគ្រោះ​ទៅធ្វើ​ការដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​កា​កាប​ដើម្បី​សមត្ថកិច្ច​កំណត់​មុខសញ្ញា​បន្ត​រួច​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​៕1