ជនសង្ស័យ​៥​នាក់​ប្រើ​ដាវ​សុំា​ម៉ូ​រៃ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​អាយ​ខុន​ពី​បុរស​ម្នាក់​បានសម្រេច​ដោយ​សុវត្ថិភាព​

0


​ជនសង្ស័យ​៥​នាក់​ប្រដាប់​ដោយ​ដាវ​សុំា​ម៉ូ​រៃ​ជាច្រើន​ដើម​បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​ម៉ាក​អាយ​ខុន​ស៊េរី​ឆ្នាំ​២០១០​ពី​បុរស​ម្នាក់​បានសម្រេច​ដោយ​សុវត្ថិភាព​នៅ​ចំណុច​ទល់មុខ​រោងចក្រ​បារី​សេក​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ក្នុង​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​១​និង​០០​

នាទី​យប់​ឈានចូល​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៤​។​​ជនរងគ្រោះ​ក្នុង​អំពើ​ប្លន់​ខាងលើនេះ​មានឈ្មោះ​គឹម​វិបុល​អាយុ​២៥​ឆ្នាំ​ស្នាក់នៅ​ភូមិ​ត្នោតជ្រុំ​សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ​មុខរបរ​ជា​មន្ត្រីរាជការ​។​

4
​យោងតាម​ការរៀបរាប់​របស់​ជនរងគ្រោះ​បានអោយដឹងថា​នៅមុន​ពេល​មាន​ហេតុការណ៍​នេះ​កើតឡើង​គឺ​ដំបូង​ឡើយ​បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​អាយ​ខុន​ពណ៌​ទឹកក្រូច​ពាក់​ស្លាក​លេខ​កណ្តាល​1Q-0023 ជិះ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​ជិះ​មក​ជិត​ដល់​កន្លែងកើតហេតុ​ម៉ូតូ​របស់ខ្លួន​ក៏​អស់​សាំង​ទើប​បណ្តើរ​រហូតមកដល់​ចំណុចកើតហេតុ​ខាងលើនេះ​ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៥​នាក់​ប្រដាប់​ដោយ​ដាវ​សុំា​ម៉ូ​រៃ​ជាច្រើន​ដើម​បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​គំរាម​អោយ​យុវជន​រងគ្រោះ​ចុះ​ពីលើ​ម៉ូតូ​3

ហើយ​ជនរងគ្រោះ​ក៏បាន​ចុះ​ពីលើ​ម៉ូតូ​តាម​សម្រួល​ប៉ុន្តែ​ដោយសារតែ​ម៉ូតូ​អស់​សាំង​ជនសង្ស័យ​ទាំង​៣​នាក់​ក្នុងចំណោម​បក្សពួក​៥​នាក់​បាន​ជិះ​ម៉ូតូ​យកទៅ​ចាក់​សាំង​ដោយ​ទុក​បក្សពួក​២​នាក់​ទៀត​អោយនៅ​គំរាម​ជនរងគ្រោះ​កុំអោយ​ស្រែក​ឆោ​រ​ឡោរ​ថែមទាំង​យក​ដាវ​កាប់​ជនរងគ្រោះ​ចំនួន​១​ដាវ​បណ្តាលអោយ​រងរបួស​ផងដែរ​។​ក្រោយ​បក្សពួក​ចាក់​សាំង​ម៉ូតូ​រួចរាល់​ហើយ​នោះបាន​ជិះ​មក​ត្រឡប់​យក​បក្សពួក​២​នាក់​ដែល​នៅ​គំរាម​ជនរងគ្រោះ​ហើយ​ដឹក​គ្នា​ចេញទៅ​បាត់​ដោយ​សុវត្ថិភាព​។​2
​ក្រោយ​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​និង​នាំ​ជនរងគ្រោះ​ទៅធ្វើ​ការដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់អង្រែលើ​រួច​ទំនាក់ទំនង​ទៅ​សាច់ញាតិ​អោយមក​ទទួល​យកទៅ​គេហដ្ឋាន​វិញ​៕1