​រថយន្ត​ក្រឡុក​ស៊ី​ម៉ត៍​បើក​បុក​ម៉ូតូ​វីវ៉ា​បណ្តា​អោយ​បុរស​ម្នាក់​រងរបួស​ហើយ​ចូល​ពួន​សំងំ​ក្នុង​កន្លែង​របស់ខ្លួន​ធ្វើ​ព្រងើយ​

0

​បុរស​ម្នាក់​ត្រូវ​រងរបួស​បែក​មុខ​បែក​មាត់​បន្ទាប់ពី​រូប​ខ្លួន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា​ហើយ​ត្រូវ​រថយន្ត​ក្រឡុក​ស៊ី​ម៉ត៍​របស់​ក្រុមហ៊ុន​ឯកជន​មួយ​បាន​បើក​បុក​ចំ​ពីមុខ​បញ្ច្រាស​ពេញទំហឹង​នៅ​ចំណុច​ជិត​នឹង​រង្វង់​មូល​សំពៅ​មាស​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣​ក្នុង​សង្កាត់​វាលវង់​ខណ្ឌ​៧​មករា​កាលពី​វេលា​ម៉ោង​

២៣​និង​០០​នាទី​យប់​ថ្ងៃទី​២៥ ​ខែវិច្ឆិកា​ឆ្នាំ​២០១៤​។​​យោងតាម​សម្តី​រៀបរាប់​របស់​បុរសរ​ង​គ្រោះ​បាន​ប្រាប់​អោយដឹងថា​នៅមុន​ពេល​កើតហេតុ​គឺ​រូប​ខ្លួន​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​វីវ៉ា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1P-4753 ជិះ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​4

ក្នុង​ល្បឿន​ល្មម​លុះ​មកដល់​ចំណុច​ទល់មុខ​ក្រុមហ៊ុន​ក្រឡុក​ស៊ី​ម៉ត៍​ខាងលើ​ស្រាប់តែ​ត្រូវ​រថយន្ត​ក្រឡុង​ស៊ី​ម៉ត៍​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​និង​ភិនភាគ​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​បំណង​បត់​ចូល​ក្រុមហ៊ុន​របស់ខ្លួន​ក៏​ជ្រុល​បុក​ម៉ូតូ​វីវ៉ា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​បុរស​ជា​ម្ចាស់​ម៉ូតូ​ដួល​3

បោក​ផ្ទប់​ទៅនឹង​ថ្នល់​រងរបួស​បែក​មុខ​បែក​មាត់​ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​ចូល​សំងំ​ខ្លួន​នៅក្នុង​ក្រុមហ៊ុន​របស់ខ្លួន​ធ្វើ​ព្រងើយ​ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​សោះ​។​2
​ក្រោយ​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​មូលដ្ឋាន​ក៏ដូចជា​កម្លាំង​អាវុធហត្ថ​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​និង​ជួល​លាង​របួស​ជូន​ជនរងគ្រោះ​ហើយ​ធ្វើ​ការហៅ​តំណាង​ក្រុមហ៊ុន​ម្នាក់​អោយមក​ចេញ​ដោះស្រាយ​សំណង​ជាមួយ​ភាគី​ខាង​ម្ចាស់​ម៉ូតូ​ដោយ​តម្រូវ​តំណាង​ក្រុមហ៊ុន​សុខចិត្ត​ចេញថ្លៃ​សង​សំណង​គ្រប់យ៉ាង​ទៅខាង​ជនរងគ្រោះ​និង​ទំនាក់ទំនង​ទៅខាង​សាច់ញាតិ​មក​ទទួលយក​ទៅផ្ទះ​វិញ​៕1