អាវុធហត្ថ​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​តាម​ចាប់ខ្លួន​មុខសញ្ញា​សង្ស័យ​ជា​បន្តបន្ទាប់​ក្នុង​រាជធានី​ ​បន្ទាប់​ពីមួយ​រយះពេល​កន្លងមកនេះ​

0

ភ្នំពេញ​៖យើង​ស​ង្គេ​ត​ឃើញ​មាន​ករណី​ភ្ជង់​ប្លន់​ប្រដាប់អាវុធ​ផ្សេងៗ​កើតឡើង​ស្ទើរ​រៀងរាល់ថ្ងៃ​ផង​នោះ​នៅវេលា​ម៉ោង​២​និង​០០​នាទី​យប់​ឈានចូល​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៤​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​កម្លាំង​ផ្ទា​ល់ពី​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​រ័ត្ន​ស្រ៊ាង​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​

ប្រទេស​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​អាវុធ​ជាច្រើន​ខណ្ឌ​បាន​អន្តរាគមន៍​ឆ្មក់​ស្ទាក់ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ក្នុងចំណោម​បក្សពួក​៣​នាក់​ខណ្ឌ​ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គុ​ប​ពី​ពណ៌​ស​ហើយ​ត្រូវ​កម្លាំង​អាវុធហត្ថ​ដេញ​ស្រែក​អោយ​ឈប់​មិន​ព្រម​ឈម​នៅ​ចំណុច​ផ្លូវ​លេខ​១០៥​ស្ថិតក្នុង​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​3

​ដោយមាន​បញ្ជារ​ផ្ទា​ល់ពី​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​រ័ត្ន​ស្រ៊ាង​កម្លាំង​អាវុធហត្ថ​គ្រប់​ខណ្ឌ​ជាពិសេស​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាននាំគ្នា​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​និង​បង្ការ​នូវ​បទល្មើស​ផ្សេងៗ​កុំអោយ​កើតមាន​លុះ​មកដល់​វេលា​កើតហេតុ​កងកម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រទះឃើញ ជនសង្ស័យ​៣​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គុ​ប​ពី​ពណ៌​ស​មិន​ចាំ​ស្លាក​លេខ​ជិះ​ឌុប​គ្នា​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​។​2

ឃើញ​គួរអោយ​សង្ស័យ​កម្លាំង​អាវុធហត្ថ​ក៏​ស្រែកហៅ​អោយ​ពួកគេ​ឈប់​ម៉ូតូ​ដើម្បី​ធ្វើការ​ឆែកឆេរ​ប៉ុន្តែ​ពួកគេ​មិនបាន​ឈប់​នោះទេ​បែប​នាំគ្នា​ជិះ​រត់គេចខ្លួន​ចូលទៅក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥​ជាប់​នឹង​មន្ទីរ​សម្រាក​ព្យាបាល​ឈាន​ថៃ​ហើយ​ជនសង្ស័យ​ទាំង​៣​នាក់​ធ្វើការ​សកម្មភាព​ដោះ​ស្លាក​លេខ​ម៉ូតូ​របស់ខ្លួន​ចេញ​ទើប​ធ្វើ​

អោយកម្លាំង​អាវុធហត្ថ​ដាក់​ការសង្ស័យ​កាន់តែខ្លាំង​រហូត​ផ្អើល​ប៉េអឹម​ជាច្រើន​ខណ្ឌ​ជាពិសេស​កងកម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​កម្លាំង​ផ្ទាល់​ពី​សំណាក់​ឧ​ត្ត​ម​សេនីយ៍​រ័ត្ន​ស្រ៊ាង​ចុះទៅ​ដល់​ទាំង​ការដ្ឋាន​សំណង់​ដែល​ជនសង្ស័យ​ទាំង​៣​នាក់​លាក់ខ្លួន​ហើយ​ធ្វើការ​ឃាត់ខ្លួន​បាន​២​នាក់​ភ្លាមៗ​ចំណែក​ម្នាក់​ផ្សេងទៀត​បាន​រត់គេចខ្លួន​បាត់ស្រមោល​សូន្យឈឹង​។​1 (1)
​ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​ដកហូត​បាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គុ​ប​ពី​ស៊េរី​ឆ្នាំ​២០១៤​មួយគ្រឿង​យកទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​នាំ​បន្ថែម​ជុំវិញ​ការរត់​គេចខ្លួន​របស់​ពួកគេ​និង​បក្សពួក​ម្នាក់ទៀត​។​3

​សូមបញ្ជាក់​ផងដែរ​ថា​ករណី​ភ្ជង់​ប្លន់​ប្រដាប់អាវុធ​នៅក្នុង​រាជធានី​ភ្នំពេញ​កំពុង​កកើត​មាន​យ៉ាង​សន្ធឹកសន្ធាប់​និង​កក្រើក​ជា​រៀងរាល់ថ្ងៃ​ហាក់ដូចជា​ក្រុមចោរ​គ្មាន​ខ្លាច​ឬ​ញ​ញឹ​ង​អ្វី​បន្តិច​សោះ​ចំពោះ​ការ​យាមល្បាត​យាមល្បាត​យ៉ាង​តឹងរឹង​បំផុត​ពី​សំណាក់​កម្លាំង​នគរបាល​និង​កម្លាំង​រាជ​អាវុធ​ដែល​បាន​ពង្រាយ​ខ្លួន​ក្នុងការ​យាមល្បាត​ស្ទើរ​ពេញ​និង​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​៕4