ព្រឹត្តិការ​ណ៏​ប​ន្ទុះ​គ្រាប់បែក​អត្តឃាត​ពីរ​ករណី​នៅ​ប្រទេស​នី​ហ្ស៊េ​រី​យ៉ា បណ្តាលអោយ​មនុស្ស​ជាង ៤០ នាក់ បាត់បង់​ជីវិត​

0


​ក្រុមមន្ត្រី​សុខាភិបាល​ប្រចាំ​នៅ​មន្ទីរពេទ្យ​រដ្ឋ​នី​ហ្ស៊េ​រី​យ៉ា​បានអោយដឹងថា មាន​មនុស្ស​មិនតិចជាង ៤៥ នាក់​ទេ ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​ចំនួន​ពីរ​ករណី​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ​។​​ករណី​ប​ន្ទុះ​គ្រាប់បែក​អត្តឃាត​នេះ បានកើត​ឡើង​នៅ​កណ្តាល​

ផ្សារ​មួយកន្លែង​ក្នុង​ក្រុង Maiduguri ភាគ​ឥ​សាន្ត​រដ្ឋ បូ​ណូ ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជាទី​តាំង​វាយប្រហារ​ដ៏​ក្តៅ​មួយ​របស់​ក្រុម​ឧទ្ទាម​បូ​កូ​ហា​រ៉ា​ម​។​4

​យោងតាម​ក្រុម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយថា ការវាយប្រហារ​ខាងលើនេះ ត្រូវបាន​បង្ករ​ឡើង​ដោយ​ស្ត្រី​ពីរ​នាក់ ដោយ​ស្ត្រី​ទីមួយ​បានធ្វើការ​បំផ្ទុះ​ខ្លួនឯង​នៅ​កណ្តាល​ហ្វូង​ប្រជុំជន ហើយ​ក្រោយមក​ស្ត្រី​ម្នាក់ទៀត​បានធ្វើការ​បំផ្ទុះ​ខ្លួនឯង​នៅក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ក្រោយ ខណៈដែល​មនុស្ស​ជាច្រើន​បន្ថែមទៀត​បាន​មរ​មារ​ញឹក​រត់​ចូលទៅ​ជួយ​ជនរងគ្រោះ​ក្នុងការ​បំផ្ទុះ​ទីមួយ​។​32

​រហូតមកដល់​ពេលនេះ មិនទាន់មាន​ក្រុម​សកម្មជន​ណាមួយ​ចេញមុខ​មក​ទទួលខុស​ត្រូវ និង បង្ហាញ​ពី​គោលបំណង​នៃ​ការវាយប្រហារ​នៅឡើយ​ទេ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​បានធ្វើ​ដាក់បន្ទុក​ទៅលើ​ក្រុម​ឧទ្ទាម បូ​កូ​ហា​រ៉ា​ម ដែលជា​និច្ចកាល​តែងតែ​បង្ករ​អស្ថេរភាព និង សម្លាប់​ជិវិត​មនុស្ស​ស្លួ​ត​ត្រង់​ជាច្រើន​ពាន់​នាក់ ក្នុង​រយៈពេល​ប្រមាណ ៥ ឆ្នាំ​ចុង​ក្រោយនេះ ៕1 (1)