ប្រទេស​កូរ៉េខាងជើង​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធមនុស្ស​

0

​ប្រជាជន​កូរ៉េខាងជើង​ប្រមាណ​ជាង ១ ម៉ឺន​នាក់ បានធ្វើការ​ប្រមូលផ្តុំ​គ្នា​នៅ​វិមាន​គីម​អ៊ី​ល​ស៊ុ​ង ក្នុង​ក្រុង​ព្យុងយ៉ាង ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំងនឹង​ការដាក់ទណ្ឌកម្ម​ថ្មី​របស់​អង្គការសហប្រជាជាតិ​ទៅ​កូរ៉េខាងជើង​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​សិទ្ធមនុស្ស​។​​ការប្រឆាំង​តវ៉ា​ពី​សំណាក់​ប្រជាជន​កូរ៉េខាងជើង​

នាពេលនេះ បានចាត់ទុក​ចំណាត់កា​ណ៏​របស់​សហរដ្ឋអាមេរិក និង ប្រទេស​សម្ព័ន្ធមិត្ត​មួយចំនួន​ទៀតថា​ជា​រឿង​កំប្លែង​ដ៏​គូរ​អោយអស់​សំណើ​ចមួយ​។​5
​ស្របពេល​ជាមួយគ្នានេះ លេខាធិការ​បក្ស​ពលករ​កូរ៉េខាងជើង លោក គីម គី​ណា​ម បានចេញ​ការព្រមាន​មួយ​ថា ប្រសិនបើ​សហគម​ន៏​អន្តរជាតិ​នៅតែ​បន្តរ​បង្ខូចឈ្មោះ ក៏ដូចជា​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​មកលើ​រដ្ឋាភិបាល​ក្រុង ព្យុងយ៉ាង ទៀត​នោះ ពួកគេ​នឹងត្រូវ​ទទួលរង​ទណ្ឌកម្ម​ដោយ​គ្មាន​មេត្តា​ត្រលប់​វិញ​ពី​កូរ៉េខាងជើង​។​4
​ជាន​នេះ​ទៅទៀត លោក គីម គី​ណា​ម ក៏បាន​អំពាវនាវ​អោយ​រដ្ឋបាល​លោក អូ​បា​មា ចេញ​លិខិត​សូមទោស​ជា​ផ្លូវការ​ណ៏​មួយ​ផងដែរ ចំពោះ​ព្រឹត្តិការ​ណ៏​ថ្ងៃទី ១៨ វិច្ឆិកា កន្លងទៅនេះ ដែល​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​បានចេញ​សេចក្តីអនុម័ត​ជំ​រុញអោយ​ក្រុមប្រឹក្សាសន្តិសុខ ធ្វើការ​រុញច្រាន​បញ្ហា​សិទ្ធមនុស្ស​នៅ​កូរ៉េខាងជើង​ទៅអោយ​តុលាការ​ឧ​ក្រឹ​ត​កម្ម​អន្តរជាតិ​ធ្វើការ​ដោះស្រាយ ៕​3 2 1