លោក ប៉ែន អៀន អភិបាលរង​ខេត្តកំពង់ចាម ដឹកឈើ​ធ្ន​ង​២​យី​ឌុប អះអាងថា​យកទៅ​ធ្វើ​ផ្ទះ ត្រូវបាន​ជាប់អន្ទាក់​ស​ម​ត្ថ​កិច្ច

0

​កំពង់ធំៈ បទល្មើស​ការដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់ ចាប់ផ្តើម​កំរើក​សារជាថ្មី បន្ទាប់ពី​មាន​សភាព​ស្ងប់ ស្ងាត់​មួយ​ដង្ហើមចង្រិត និង​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ជា​ទ្រង់ទ្រាយ​ធំ និង​ការដឹកជញ្ជូន​ដូច​សត្វ​កណ្តៀរ តាម​រថយន្ត​តូ​រី​ស ត្រូវបាន​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង អម​

សាលាដំបូង​ខេត្តកំពង់ធំ ដឹក​កំលាំង សមត្ថកិច្ច​ជំនាញ ចុះ​ស្ទាក់​រថយន្ត​ប្រភេទ យី​ឌុប​ចំនួន​២​គ្រឿង ដែល​បាន​ដឹកឈើ​ធ្នង់ សង្ស័យ​គ្មាន​លិខិត អនុញ្ញាតិ ឃាត់​នៅ​ចំនុច ភូមិ កូន​ត្នោត ឃុំ ជ័យ ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៤​។​DSCN2422
​លោក តុង យី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង បាន​ឲ្យ​ដឹងថា​មុនពេល​ឃាត់​រថយន្ត​ដឹក​បទល្មើស​នេះ​បាន លោក​បានទទួល​បញ្ជា​ពី​ថ្នាក់លើ នៅ​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​ឃាត់​រថយន្ត​២​គ្រឿង បាន​ដឹកឈើ​ធ្នង់​ពេញ ដឹក​ចេញពី​អូ​ជុ​ញ​ខេត្តព្រះវិហារ បំ​រ៉ុង​ឆ្លងកាត់​ខេត្ត កំពង់ធំ រថយន្ត​ទី​១ ជា​ប្រភេទ​យី​ឌុប​៥​ភ្លៅ ពណ៌ ខៀវ​លាយ​សរ ពាក់​ស្លាក​លេខ​DSCN2418

បណ្តោះអាសន្ន 6206 រថយន្ត​ទី​២ ជា​ប្រភេទ​រថយន្ត​យី​ឌុប​ដូចគ្នា ពណ៌​ស្វាយ​ប្រផេះ ពាក់​ស្លាក​លេខ ព​O.42 ភព​៣ ទើប​លោក​សុំ​ការឯកភាព​ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលា ដំបូង​ខេត្តកំពង់ធំ ដើម្បី​ស្ទាក់​រថយន្ត​នេះ ក្រោយមក​រថយន្ត​ទី​១ ដឹងខ្លួន​បាន​បើក​ត្រឡប់ក្រោយ និង​រថយន្ត មួយគ្រឿង​ទៀត​ធ្វើជា​រថយន្ត​ខូច តែ​ទីបំផុត ត្រូវបាន​ឃាត់​រថយន្ត​ដឹក​បទល្មើស​ទាំងពី​គ្រឿង និង​តៃកុង​ឡាន ព្រមទាំង​ព្រូ ៤​នាក់ នាំយកមក ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដើម្បី​ធ្វើការ​វាស់វែង ។​
​តៃកុង​រថយន្ត​ត្រូវបាន​គេ​ស្គាល់ឈ្មោះ លឿម ស៊ី​ណាត ភេទ​ប្រុស​រស់នៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ស៊ីឈ្នួល ឲ្យ​ថៅកែ​ឈ្មោះ ហេង និង​ព្រូ​ឈ្មោះ គឹម ម៉ៅ អាយុ ២៥​ឆ្នាំ រស់​ភូមិ​ជាមួយគ្នា តៃកុង​ឡាន​មួយទៀត ឈ្មោះ វីរៈ​ឆាំ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​កោះ​ចាស់ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម និង​ព្រូ​ម្នាក់​ឈ្មោះ លី បូ​ណា ដឹក​ថៅកែ​ឈ្មោះ ធី ឲ្យ​ដឹក​បទល្មើស​ទាំងនេះ​ទៅ​ភ្នំពេញ ចំណែក​វត្ថុតាង​មាន​ឈើ​២​រថយន្ត​យី​ឌុប និង​មនុស្ស​៤​នាក់ ខណៈ​នេះ​មិនទាន់​ដឹង​ចំនួន​នៅឡើយ​ទេ ។​DSCN2416
​តាម​ប្រភព​ពត៌មាន​ច្បាស់ការ បាន​បញ្ជាក់ថា លោក ប៉ែន អៀន អភិបាលរង​ខេត្តកំពង់ចាម បានធ្វើ​លិខិត មួយ​ជូន​ដល់​អភិបាលខេត្ត​ព្រះវិហា​រ និង​អភិបាល​ខេត្តកំពង់ធំ ព្រមទាំង​សមត្ថកិច្ច​នៅតាម​ដងផ្លូវ ឲ្យ​ជួយ សម្រួល​នៃ​ការដឹកឈើ​ចំនួន ៣០​ម៉ែត្រគូប ប្រភេទ​ឈើ​ធ្នង់ ដើម្បី​យកទៅ​ធ្វើ​ផ្ទះ​ផ្ទាល់ខ្លួន នៅ​ខេត្ត​ត្បូងឃ្មុំ លុះ​ដឹក​មកដល់​ខេត្តកំពង់ធំ ទើប​មាន​បញ្ជា​មកពី​ថ្នាក់ដឹកនាំ បាន​បញ្ជា​មកពី​រាជធានី​ភ្នំពេញ​ឲ្យ​សមត្ថកិច្ច ឃាត់​រថយន្ត​ខាងលើ​។​DSCN2420
​សូមបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​ការដឹកជញ្ជូន​បទល្មើស ស្ទើរតែ​គ្រប់​ប្រភេទ ដែលជា​ទ្រង់ទ្រាយ​ធំ មិនមាន អ្នកក្រីក្រ តូចតាច​ណា​ហ៊ាន​ដឹក​នោះទេ គឺ​មានតែ​អ្នកមានអំណាច តែប៉ុណ្ណោះ​ដែល​ហ៊ាន​ដឹក​។ ដោយ ប៊ុន រដ្ឋាDSCN2408DSCN2411 DSCN2414